Sunday, August 18, 2013

វិធីសាស្រ្តបង្កើនភាពឆ្លាតវ័យ




មនុស្ស​ដែល​មាន​ភាព​ឆ្លាត​វ័យ​នៅ​ក្នុង​សង្គម​គឺ​ជា​​មនុស្ស​ដែល​មាន​បំរុង​ប្រ​យ័ត្ន អាច​ធ្វើ​​ឲ្យ​​អ្នក​នៅ​ជុំ​វិញ​ខ្លួន​សើច អ្នក​ផង​ទាំង​ពួង​ចូល​ចិត្ត​ និង​ រួច​សំរប​​ខ្លួន​បាន​គ្រប់​ស្ថាន​ការ​ទាំង​អស់​។ ​អត្ថបទ​នេះ​នឹង​ប្រាប់​អ្នក​ពី​គន្លឹះ​មូយ​ចំនូន​​ដែល​អាច​បង្កើន​​ភាព​ឆ្លាត​វ័យ​​បាន​។​
១. អនុវត្តន៏​ការ​គិត​អោយ​បាន​វែង​ឆ្ងាយ​៖ អ្វី​ដែល​អាច​មនុស្ស​​​មាន​ភាព​​​ភាព​ឆ្លាត​វ័យ​និង​​មាន​ភាព​កំ​ប្លុក​កំប្លែង​នៅ​ពេល​សន្ទនា​នោះ​គឺ​ការ​និងយាយ​អ្វី​ដែល​គេ​នឹក​ស្មាន​មិន​ដល់​និង​​​មាន​ភាព​ឆ្នៃ​ប្រ​ឌឹត​។ អ្នក​អាច​ឈាន​ដល់​ការ​គិត​បែប​នេះ​បាន​គឺ​ត្រូវ​ឆ្លង​កាត់​ការ​អនុវត្ត​ន៏​ខ្លួន​ឯង​ផ្ទាល់​​។

២. ជា​អ្នក​ដែល​ស្តាប់​ពិត​ប្រាកដ​៖ ការសិក្សា​ពី​វិធី​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ភាព​ឆ្លាត​វ័យ​នោះ​អ្នក​ត្រូវ​តែ​ជា​អ្នក​ដែល​ស្តាប់​ដ៏​ល្អ​ម្នាក់​។ វា​​ជា​ការ​ល្អ​ណាស់​ដែល​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្នក​​ដែល​បាន​​និយាយ​មក​កាន់​អ្នក​នោះ​ ព្រោះ​​​ថា​អ្នក​​អាច​រក​ឃើញ​នូវ​អ្វី​ដែល​ថ្មី​​និង​ល្អ​ដើម្បី​ឆ្លើយ​តប​ទៅ​គេ​វិញ​។ ត្រូវ​ចាំ​ថា​ការ​សន្ទនា​ការ​ស្តាប់​តែង​តែ​កើត​មុន​ការ​គិត​ជា​និច្ច​។ អ្នក​ត្រូវ​ទទួល​ពត៏​មាន​ពី​អ្នក​ផ្តល់​ឲ្យ​អស់​សិន ទើប​អ្នក​ចាប់​ផ្តើម​គិត​ថា​តើ​ត្រូវ​ឆ្លើយ​តប​ទៅ​គេ​វិញ​យ៉ាង​ដូច​ម្តេច​?​
៣. ត្រូវ​ចេះ​គ្រប់​គ្រង​អារម្មណ៏​របស់​អ្នក​៖ នៅ​ពេល​អ្នក​កំ​ពុង​ស្ថិត​នៅ​ការ​សន្ទនា​មួយ​​ហើយ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នោះ​​អ្នក​នឹង​អាច​រក​ឃើញ​នូវ​ដំ​ណោះ​ស្រាយ​បាន​យ៉ាង​ងាយ​​ដោយ​ភាព​ឆ្លាត​វ័យ​របស់​អ្នក​។ ត្រូ​ចាំ​ថា​មិន​មាន​នរណា​ម្នាក់​អាច​ឆ្លាត​វ័យ​ទៅ​បាន​ជាមួយ​នឹងភាព​ខ្មាស់​អៀន​នោះ​ទេ​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ផ្ចង់​អារម្មណ៏​របស់​អ្នក​​ឲ្យ​បាន​ល្អ​ទើប​អាច​ក្លាយ​ជា​អ្នក​ឆ្លាត​វ័យ​បាន​។
៤. បញ្ឍប់​ការ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​៖ អ្នក​មិន​ត្រូវ​គិត​ថា​ការ​ចូល​រួម​នៅ​ក្នុង​សង្គម​ជា​រឿង​មួយ​ដែល​ពិបាក​សំរាប់​អ្នក​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ហាត់​លត់​​ដំ​ខ្លួន​ឲ្យ​​បើក​ចិត្ត​អោយ​ទទូលាយ​ហើយ​គិត​ថា​អ្វី​ៗ​គឺ​ខ្ញុំ​អាច​ធ្វើ​បាន​។
សរុប​មក​ ទាំង​នេះ​ជា​វិធី​សាស្រ្ត​មួយ​ចំ​នូន​ដើម្បី​​ឲ្យ​​អ្នក​មាន​ភាព​ឆ្លាត​វ័យ​នៅ​​ពេល​សន្ទនា​និង​ចូល​​រួម​ក្នុង​សង្គម​ទូទៅ៕

No comments:

Post a Comment