កាលកន្លងមកយូរហើយ មានបុរសជរាម្នាក់ ចាស់ណាស់រហូតខ្លួនឯងក៏ចាំមិនបានដូចគ្នាថាខ្លួនឯង មានអាយុប៉ុន្មានហើយដែរ ។
ផ្ទៃមុខរបស់គាត់ពេញល្អ ឆ្លុះពន្លឺឈាមក្រហមរំសាយពាសពេញ ពុកមាត់ ពណ៌ប្រាក់សស្អាតរបស់គាត់គ្របមកដល់ដើមទ្រូង
រាង្គកាយរបស់គាត់រឹងមាំណាស់ ភ្នែករបស់គាត់នៅមិនទាន់ស្រវាំង ត្រចៀកក៏មិនទាន់ថ្លង់។ គាត់មានកូនចៅជាច្រើននាក់
តែគាត់ក៏នៅតែជាអ្នកចាត់ចែងកិច្ចការគ្រប់បែបយ៉ាងនៅក្នុងគ្រួសារ។ ឆ្នាំនេះ គាត់សម្រេចចិត្តជ្រើសរើសនរណាម្នាក់ក្នុងកូនប្រុស
ទាំង ១៥ នាក់របស់គាត់ឲ្យមកទទួលខុសត្រូវភារកិច្ចនេះ.. នឹងរើសនរណាល្អណឹះ!….។
ថ្ងៃនេះ គាត់គិតវិធីដែលល្អបំផុតបានហើយ ទើបបង្គាប់ឲ្យកូនប្រុសទាំង ១៥ នាក់មកជួប ហើយចែកគ្រាប់ផ្កាឲ្យកូនៗ ម្នាក់មួយគ្រាប់ៗ បើនរណាអាចបណ្តុះគ្រាប់ពូជនេះឲ្យលូតលាស់រហូតចេញផ្ការីកស្គុសស្គាយបាន អ្នកនោះនឹងបានជាអ្នកបន្តវេនកេរ្តិ៍មរតករបស់គាត់។
កូនៗ បានគ្រាប់ពូជមកហើយ ម្នាក់ៗនាំគ្នាយកទៅដាំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់។
កូនពៅរបស់បុរសជរាម្នាក់នេះឈ្មោះ សៀវលៀងជឺ កាលបើបានគ្រាប់ផ្កាហើយ គេក៏យកទៅបណ្តុះក្នុង ផើង ស្រោចទឹកយកចិត្តទុកដាក់
យ៉ាងល្អរៀងរាល់យប់ថ្ងៃ តែគ្រាប់ពូជនោះមិនព្រមលេចពន្លកមកសោះ។ សៀវលៀងជឺ មានអារម្មណ៍សោកសៅខូចចិត្តណាស់។ ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័ស រដូវក្តៅឈានជើងចូលមកហើយ បុរសជរាកំណត់ថាថ្ងៃនេះជាថ្ងៃជ្រើសរើសផើងផ្ការបស់កូនៗ។
កូនរាល់គ្នាម្នាក់ៗ បីផើងដែលមានផ្ការីកស្គុសស្គាយស្រស់បំព្រងមកឲ្យអ្នកជាឪពុកទស្សនា ដើម្បីរងចាំការជ្រើសរើស។
បុរសជរាដើរត្រួតមើលផ្កាដែលរីកស្រស់បំព្រងនៅក្នុងដៃកូនៗ ដោយទឹកមុខដែលគ្មានសញ្ញាថាមានសេចក្តីត្រេកអរសូម្បីតែបន្តិច។ គាត់ដើរត្រួតមើលតាំងពីកូនប្រុសច្បងរហូតមកដល់កូនប្រុសទី ១៤ ដោយមិនបានឈប់ឡើយ កាលដើរមកដល់ សៀវលៀងជឺ កូនពៅ ដែលឈរកាន់ផើងទទេគ្មានទាំងដើមឈើនិងផ្កាឈើ បុរសជរាទើបឈប់គឹកនៅត្រង់ហ្នឹង។
សៀវលៀងជឺ ទឹកភ្នែកហូរច្រោកៗ ពោលទៅឪពុកដោយព្រមទទួលខុសថា “លោកឪពុកបាទ! ខ្ញុំមិនមានផ្កាស្រស់ដើម្បីប្រគល់ឲ្យលោកឪពុកទេ”
បុរសជរាត្រឡប់និយាយដោយរីករាយស្រស់ស្រាយថា “កូនអើយ! របស់ដែលកូនប្រគល់ឲ្យឪពុកនេះ មានតម្លៃច្រើនជាងផ្កាស្រស់សន្ធឹកសន្ធាប់ណាស់”
កូនសួរ ដោយឆ្ងល់ ” ថាម៉េចបាទ? ”
ឪពុកឆ្លើយ ” សេចក្តីស្មោះត្រង់នោះអីកូន!…”
កូនសួរបន្ដ ” រឿងរ៉ាវវាយ៉ាងម៉េចពិតប្រាកដទៅ លោកឪពុក ?”
បុរសជរាទើបបង្ហើបអាថ៌កំបាំងចំពោះកូនៗ ថា តាមពិតគ្រាប់ពូជដែលខ្លួនបានចែកដល់កូនៗ នោះជាគ្រាប់ពូជដែលត្រូវបានលីងឆ្អិនអស់ហើយ ដូច្នេះវានឹងដុះជាដើមឈើ ចេញផ្កាស្រស់បំព្រងម្តេចនឹងបានទៅ ! ពួកដែលកាន់ផើងមានផ្ការីកស្គុសស្គុសស្គាយនោះ សុទ្ធតែជាគ្រាប់ពូជមកពីទីដទៃ មិនមែនជាគ្រាប់ពូជដែលឪពុកបានចែកឲ្យនោះទេ។ ផ្កាឈើទាំងនោះជាសក្ខីភាពបញ្ជាក់ការមិនស្មោះត្រង់របស់ពួកគេ។
ចុងក្រោយ បុរសជរាទើបពោលអប់រំកូនៗ ឡើងថា
” សូមឲ្យកូនៗ ជាមនុស្សស្មោះត្រង់ចុះ ព្រោះអីសេចក្តីស្មោះត្រង់ជាសម្បតិ្តកាត់ថ្លៃមិនបានរបស់មនុស្សយើង”៕
ប្រាក់មួយរៀល
កាលកន្លងយូរមកហើយមានបងប្អូនជីដូនមួយពីរនាក់ បានធ្វើដំណើរទៅលេងបងស្រីជាមួយ
គ្នា។ប្អូនប្រុសជាមនុស្សល្អែង គេត្រេកអរណាស់ដែលបានជួបបងស្រី ដូច្នេះទើបគេអាសា
ឡើងភ្នំទៅកាប់ឧសមកឲ្យបងស្រីប្រើប្រាស់ មិនទាន់ទាំងដាក់គូទអង្កុយសម្រាកផងគេក៏ដោះ
អាវកងទុកនៅលើផ្ទះរូចហើយក៏ដើរឡើងទៅលើភ្នំភ្លាម។
ចំណែកបងប្រុសក៏មិនមែនជាមនុស្សខ្ជិលច្រអូសដែរ គេឃើញប្អូនប្រុសដោះអាវកងទុកនៅ
លើផ្ទះទើបគិតថាគួរយកអាវរបស់ប្អូនទៅបោកឲ្យស្អាត។ ខណៈបោកអាវ គេឃើញប្រាក់មួយ
រៀលនៅក្នុងហោប៉ៅអាវ បងប្រុសទើបយកប្រាក់មួយរៀលនោះទៅទុកនៅលើគ្រែ ហើយ
ពេលដែលគេកំពុងបោកអាវមិនទាន់រួចផងនោះឯង ក្មួយប្រុសតូចៗ របស់គេក៏ប្រវាឡើងទៅ
លេងនៅលើគ្រែ កាលឃើញប្រាក់មួយរៀលនោះក៏លួចយកទៅ។
ប្អូនប្រុសត្រឡប់មកពីកាប់ឧសលើភ្នំ ឃើញបងប្រុសបោកអាវឲ្យក៏ត្រេកអរណាស់ ភ្លាមនោះ
គេនឹកឃើញថាមានប្រាក់មួយរៀលនៅក្នុងហោប៉ៅអាវ ទើបសួររកពីបងប្រុស។ បងប្រុស
ប្រាប់ថា ដាក់នៅលើគ្រែ ប្អូនប្រុសក៏ត្រង់ទៅរកប្រាក់មួយរៀលនោះ តែរកយ៉ាងណាក៏មិន
ឃើញសោះ ទើបដើរសួររកពីបងស្រីហើយនឹងក្មួយប្រុស គ្រប់គ្នាម្នាក់ៗ ប្រាប់ថាមិនដឹង
មិនឃើញ។
ចំណែកបងប្រុសក៏គិតក្នុងចិត្តថា យូរៗ មកលេងបងស្រីម្តងក៏កើតរឿងបាត់ប្រាក់កាស់ដូច្នេះ
ជាហេតុការណ៍អាក្រក់មែន ដូច្នេះគេក៏ខ្វេះប្រាក់មួយរៀលពីក្នុងហោប៉ៅអាវរបស់ខ្លួន
ហើយ
និយាយជាមួយប្អូនប្រុសថា
“ប្អូនប្រុស ប្រាក់មួយរៀលនោះបងទុកនៅក្នុងហោប៉ៅអាវរបស់
បងឯណេះទេ បងភ្លេចទៅ ឲ្យបងសុំទោសផងណា៎…” គេនិយាយដូច្នេះព្រោះក្រែងថា បើ
ប្រាប់តាមការពិត ប្អូនប្រុសអាចមិនទទួលយកប្រាក់ ហើយនៅសៅហ្មងចិត្តជាមួយប្រាក់
ដែលបានបាត់ទៅនោះ ធ្វើឲ្យអ្នកដទៃបណ្តោយអស់សប្បាយទៅជាមួយដែរ។
តែប្អូនប្រុសត្រឡប់មានអារម្មណ៍មិនពេញចិត្តជាខ្លាំង គេគិតក្នុងចិត្តថា “ហឹ…នេះបើអញ
មិនទារ បងប្រហែលប្រឡំយកដាក់ហោប៉ៅខ្លួនឯងទៅហើយ”។
តាំងពីពេលនោះមក ប្អូនប្រុសក៏ឈប់ស្និទ្ធស្នាលជាមួយបងប្រុសដូចពីមុនទៀត។ ពេល
វេលាកន្លងផុតទៅជាច្រើនឆ្នាំ បងប្អូនពីរនាក់នេះក៏នៅមិនទាន់ជាគ្នាដូចដើម រហូតដល់
ថ្ងៃមួយ ប្អូនប្រុសមកលេងបងស្រីម្តងទៀត។ ក្មួយប្រុសតូចដែលឥឡូវនេះធំឡើងច្រើន
ហើយ គេសួររកអ៊ុំប្រុសដោយក្តីចម្លែកចិត្តថា “ហេតុអីអ៊ុំប្រុសធំមិនមកជាមួយអញ្ចឹងបាទ..
អ៊ុំប្រុសធំមិនដែលមកទីនេះយូរណាស់ហើយនេះណា៎”។
អ៊ុំប្រុសតូចឆ្លើយតបថា
“គេគង់អាម៉ាស់នោះអី!”
ក្មួយប្រុសឆ្ងល់ណាស់ ទើបសួរដេញដោលតទៅទៀតថា “អាម៉ាស់រឿងអ្វីទៅបាទ?”
“ក៏កាលណោះគេលួចប្រាក់របស់អ៊ុំទៅនោះអី ក្មួយចាំមិនបានហើយឫអី?”
ក្មួយប្រុសបានស្តាប់ដូច្នេះហើយ ក៏ដល់ថ្នាក់ខ្សឹកខ្សួល គេមិនសប្បាយចិត្តជាខ្លាំងដែលខ្លួនឯង
បានលួចប្រាក់របស់អ៊ុំប្រុសតូចតែមិនព្រមសារភាព ធ្វើឲ្យអ៊ុំប្រុសតូចយល់ខុសចំពោះអ៊ុំប្រុសធំ
រហូតទាំងពីរនាក់មើលមុខគ្នាលែងចំ ពេលនេះគេធំឡើងច្រើនណាស់ហើយ ដឹងខុសដឹងត្រូវ
កាន់តែគិតរឹតតែខូចចិត្ត ទើបស្រែកយំចេញមក រួចហើយរ៉ាយរ៉ាប់រឿងរ៉ាវប្រាប់អ៊ុំប្រុសតូចគ្រប់
យ៉ាង។ កាលដឹងការពិតដូច្នេះ ប្អូនប្រុសក៏ខ្មាស់រហូតមុខឡើងក្រហម គេមានអារម្មណ៍វិប្បដិ
សារីដែលខ្លួនគិតអកុសលជាមួយបងប្រុស ទើបប្រញាប់ទៅផ្ទះបងប្រុសសុំខមាលាទោស។
ប្អូនប្រុសសួរបងប្រុសថា
“ហេតុអីបងមិនប្រាប់ការពិតតាំងពីពេលនោះ?”។
ចំណែកបងប្រុសមិនជាប់ចិត្តគិតចំពោះរឿងដែលកន្លងទៅនោះសូម្បីតែបន្តិចទេ ទើបនិយាយ
ថាៈ-“យើងរត់ដើររើបម្រាស់រស់នៅក្នុងសង្គម រឿងខ្លះក៏គួរយើងដឹងទំនៀម កើតជាមនុស្សត្រូវមាន
ចិត្តឲ្យទូលាយ ត្រូវគេយល់ខុសខ្លះ ដើម្បីឲ្យគ្រប់គ្នាសប្បាយចិត្តក៏មិនជាអ្វីឡើយ”
17,12,2012
ហេតុការណ៍ទំនងនេះកន្លងផុតទៅជាច្រើនថ្ងៃដោយគ្មានបញ្ហាអ្វីកើតឡើង។ តមកមានស្រ្តីក្រមុំ
មេក្រុមទើបសួរថា “បើដូច្នេះតើពួកយើងគួរធ្វើដូចម្តេចចំពោះ យីមើយ ទើបល្អ?” “មិនបាច់ឲ្យ
17,12,2012
ពន្លឺចង្កៀងនៃសេចក្តីសង្ឃឹម
នៅភូមិមួយនាភាគខាងត្បូងរបស់ក្រុង លូ មានទំនៀមទម្លាប់មួយគឺ ពេលរាត្រីកាលចូលមកដល់
ស្រ្តីក្រមុំទាំងឡាយត្រូវនាំយកប្រេងកាតមករួមគ្នា ហើយអុជចង្កៀងត្បាញសំពត់របស់ខ្លួនក្នុង
បន្ទប់ដ៏ធំមួយដែលនៅចំកណ្តាលភូមិ។
“អ្នកទាំងអស់គ្នាមេត្តានាំយកប្រេងកាតរបស់អ្នកមករួមគ្នាទុកនៅទីនេះ” មេក្រុមប្រាប់ឲ្យគ្រប់គ្នា
នាំយកប្រេងមកចាក់រួមគ្នានៅក្នុងភាជនៈ។
ម្នាក់ ជាមនុស្សទុគ៌តខ្លាំងណាស់ មិនមានប្រាក់ទិញប្រេងទេ តែនាងក៏មករួមត្បាញសំពត់ជាមួយ
អ្នកដទៃឯទៀតរាងរាល់ពេល។ ស្រ្តីម្នាក់ផ្សេងទៀតទើបនាំរឿងនេះទៅប្តឹងមេក្រុមថា
“យីមើយ
មិនដែលនាំយកប្រេងមកសូម្បីម្តងឡើយ ធ្វើដូច្នេះវាជាការយកប្រៀបគេពេកហើយ”។ ចំណែក
ស្ត្រីផ្សេងៗ ទៀតក៏និយាយគាំទ្រជាសម្លេងតែមួយថា “ពិតមែនហើយ! ពិតមែនហើយ! ធ្វើដូច្នេះ
វាយកប្រៀបលើគេ ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន អ្នកដទៃគេនាំយកប្រេងមក តែខ្លួនឯងបែរជា
មិនយកមក ហើយនៅហ៊ានមកអង្គុយរួមក្រុមជាមួយអ្នកដទៃថែមទៀត”។
នាងមករួមត្បាញសំពត់ជាមួយនឹងពួកយើងតទៅទៀតទេ” បណ្តាសមាជិកឆ្លើយតបព្រមគ្នា។
យីមើយ ក៏ក្រោកឡើងនិយាយនៅកណ្តាលទីប្រជុំថា “ខ្លួនខ្ញុំជាមនុស្សក្រីក្រខ្លាំងណាស់ គ្មាន
ប្រាក់ទិញប្រេងចង្កៀងទេ ព្រោះដូច្នេះហើយទើបខ្ញុំមកដល់ទីនេះមុនអ្នកដទៃឯទៀត ដើម្បី
សំអាតទីកន្លែង ដុះជូត
បោសច្រាស ចាត់តុកៅអី ផ្តល់ក្តីស្រណុកស្រួលដល់អ្នកទាំងអស់គ្នា
មិនគិតដល់ការនឿយហត់ ដោយគ្រាន់តែសង្ឃឹមបានបែងចែកពន្លឺភ្លើងពីអ្នកទាំងអស់គ្នា
ហេតុអ្វីក៏អ្នកទាំងអស់គ្នាក្រោធខឹងនឹងខ្ញុំខ្លាំងម្ល៉េះ? ប្រេងចង្កៀងសម្រាប់អ្នកទាំងអស់គ្នា
អាចមិនសំខាន់អ្វី តែសម្រាប់ខ្ញុំវាសំខាន់ខ្លាំងណាស់ ហេតុអីក៏អ្នកទាំងអស់គ្នាគិតបណ្តេញ
ខ្ញុំចេញទៅវិញ!”។
កាលបើបានស្តាប់ យីមើយ ពោលដូច្នេះ ម្នាក់ៗ ក៏មានអារម្មណ៍អាណិតអាសូ នឹកស្រណោះ
និង មានក្តីរំជួលចិត្តជាខ្លាំង ចំពោះសេចក្តីព្យាយាមដ៏មុះមុតរបស់នាង ទើបព្រមព្រៀងគ្នា
អនុញ្ញាតឲ្យនាងចូលរួមត្បាញសំពត់ជាមួយដែរ។
រឿងនេះបង្រៀនឲ្យដឹងថាក្នុងសង្គមគ្រប់សង្គម បើគ្រប់គ្នាម្នាក់ៗចេះពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក ចេះបែងចែកជួយសង្គ្រោះគ្នាទៅវិញទៅមក អ្នកមានទ្រព្យឲ្យទ្រព្យ អ្នកមានកម្លាំងឲ្យកម្លាំង អ្នកមានគំនិតផ្តល់គំនិត កាលបើធ្វើដូច្នេះការរួមរស់នៅជាមួយគ្នារមែងកើតសន្តិសុខ តែបើម្នាក់ៗ ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន នាំយកអារម្មណ៍ខ្លួនមកកាត់ក្តីអ្នកដទៃ ការរស់នៅជាមួយគ្នារមែងមាន
តែសេចក្តីទុក្ខខ្វល់ខ្វាយ បញ្ហាក៏នឹងកើតមិនចេះចប់មិនចេះហើយនោះទេ។
No comments:
Post a Comment