១២ប្រការដែលមិនអាចក្លាយជាអ្នកមាន
អ្នកកុំឆ្ងល់ថាហេតុអ្វីបានជាអ្នកមានចេះតែមានទៅ
ឯអ្នកក្រវិញហេតុអ្វីក៏មិនមាននឹងគេសោះ។
ពាក្យមួយគេនិយាយថា
ទោះបីអ្នកសុំទានក៏អាចក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកបានដែរប្រសិនបើគេផ្លាស់ប្តូរឥរិយាបថ និងផ្នត់ គំនិតបែបអ្នកសុំទានចេញ។
ពិតណាស់អ្វីៗក៏មានហេតុរបស់វាដែរ
ដូចនេះកត្តា
ដែលនាំឱ្យជីវិតអ្នកក្រមកពីមូលហេតុដូចខាងក្រោមនេះ៖
1. ឃើញដំរីជុះ ប្រឹងជុះតាមដំរីៈ តើការអួតសម្ភារៈ គ្នាពិតជាប្រភពនៃសេចក្តីសុខមែនឬទេ?ហេតុអ្វីអ្នកត្រូវខ្ជះខ្ជាយប្រាក់ព្រោះតែរឿងដែលធ្វើឱ្យអ្នកត្រូវប្រឈមមុខ
ជាមួយនឹងភាពក្រីក្រគ្មានដែនកំណត់ធ្វើអ្វី?
2. គ្មានឆន្ទៈអត់ធ្មត់ៈ ហេតុអ្វីត្រូវខ្ចីប្រាក់អ្នកដ៏ទៃ ដើម្បីបំពេញនូវបំណងមួយចំនួនរបស់អ្នក?
បើអ្នកមិនខំទ្រាំរត់សិនទេ គឺអ្នកកំពុងជួយអ្នកដ៏ទៃ
ឱ្យក្លាយជាអ្នកមានហើយខ្លួនជាអ្នកក្រទៅវិញ។
3. មានទម្លាប់អាក្រក់ច្រើនៈខ្ជិលរស់ក្នុងភាពថ្លៃថ្នូរ
គឺស្រឡាញ់ការផឹក ការជក់
ល្បែងការរាំរែកនិងការខិតខំប្រឹងប្រែងផ្គប់ផ្គន់ចិត្តស្រីស្នេហ៍ប្រុសស្នហ៍ទាំងងប់ងល់នាំឱ្យខាតលុយនិងពេលវេលាគ្មានប្រយោជន៍។
4. គ្មានគោលដៅៈ បើអ្នកគ្មានឆន្ទៈធ្វើជាថៅកែគេ
អ្នកគឺមិនអាចក្លាយជាអ្នកមានទេ។ បើអ្នកមិនដឹងថាអ្នកចង់ធ្វើ អ្នកគ្មានឆន្ទៈនឹងរកលុយមានរបស់នោះឡើយ។
អ្នកត្រូវបង្កើតគោលដៅក្នុការសន្សំលុយ ទើបបាន
5. គ្មានការត្រៀមបម្រុងទុកឬការធានារ៉ាបរងៈ ហានិភ័យតែងតែអាចកើតមានដោយចៃដន្យ វានឹងធ្វើឱ្យទ្រព្យដែលអ្នកខំរកបានយ៉ាងលំបាកគឺត្រូវត្រូវវិនាសអន្តរាយអស់។
អ្នកគួរមានទ្រព្យបម្រុងទុក តាមវិធីណាមួយដែលអ្នកអាច ជឿជាក់។
6. ចង់មានតាមផ្លូវកាត់ៈអត្រាមនុស្សត្រូវរន្ទះបាញ់ គឺមានកម្រិតខ្ពស់
ជាងអ្នកត្រូវឆ្នោតរង្វាន់ធំទៅទៀត។
ហេតុនេះកុំចង់មានតាមរយៈការ
លែងល្បែង
ដែលជួយឱ្យថៅកែរឹតតែមានហើយអ្នកកាន់តែក្រនោះ។
7. ពឹងផ្អែកលើអ្នកដ៏ទៃក្នុងការគ្រប់គ្រងលុយកាក់ឬរកស៊ីៈ ការផ្ញើលុយ នឹងអ្នកដ៏ទៃ ជាទូទៅគឺអ្នកមានតែឱកាសខាតបង់ខ្ពស់ជាងការចំ ណេញពិសេសដូចការឱ្យគេខ្ចីលុយឱ្យគេរកស៊ី
ដោយមិនខ្លួនមិនបាន
ការប្រាក់។
8. វិនិយោគទៅលើមុខរបរដែលខ្លួនគ្មានជំនាញៈ បើគ្រាន់តែឮគេនិយាយហើយឃើញគេមាន
ខំរកស៊ីតាមគេអ្នកនឹងខាត
បង់ប្រាក់យ៉ាងងាយព្រោះអ្នកមិនយល់ពី កលល្បិចនៃជំនួញនោះដូចគេ
9. មិនហ៊ានប្រថុយនឹងគ្រោះថ្នាក់ៈ បើមិនហ៊ានចេញទុនក្នុងការចាប់
ផ្តើមមិនព្រមប្រថុយ
បានត្រឹមតែគិត តើអាចក្លាយជាអ្នកមានដែរឬទេ?
សកម្មភាពដ៏ចាំបាច់បំផុតគឺធ្វើការរកស៊ី
កុំទុកលុយចោលក្នុងធានាគា។
10. គ្មានការយកចិត្តទុកដាក់ចំពោះហិរញ្ញវត្ថុផ្ទាល់ខ្លួនៈ ចាយច្រើនជាងចំណូល
ចូលចិត្តរ៉ាបរងបញ្ហាតែម្នាក់ឯង
មិនព្រមបង្កើត ឱ្យមានការចែករំលែកពីអ្នកពាក់ព័ន្ធ នេះជាគ្រោះថ្នាក់ដែលធ្វើឱ្យអ្នកងាយនឹងក្របំផុត។
11. ជួយអ្នកដ៏ទៃពេកភ្លេចគិតពីខ្លួនឯងៈ យកមុខយកមាត់ចេញលុយ
តែម្នាក់ឯងឬចិត្តល្អជ្រុលឬស៊ូទ្រាំ លំបាកគិតតែពីខំរកប្រាក់ជួយអ្នក
ដ៏ទៃ
ធ្វើឱ្យអ្នកដែលត្រូវយើងជួយក៏មិនកើត
ឯខ្លួនឯងក៏នៅតែក្រ។
12. មិនស្រលាញ់លុយៈ បើមិនចង់មាន បើមិនស្រលាញ់លុយហើយ
គឺវាគ្មានរូបមន្តណាជួយឱ្យក្លាយទៅជាអ្នកមានបានឡើយ។
ចូររៀនស្រលាញ់តែមិនមែនលុយកខ្វក់ឡើយ។
No comments:
Post a Comment