ប្រសិនបើអ្នកចង់ឲ្យខ្លួនអ្នកមានសមត្ថភាពក្នុងការផ្លាស់ប្តូរជីវិតរបស់ខ្លួន អ្នកត្រូវធ្វើអ្វីដែលអ្នកគិតថាអ្នកមិនទាន់បានធ្វើ ដើម្បីផ្លាស់ប្តូរជីវិតអ្នកចាប់តាំងពីពេលមុនរហូតដល់ពេលនេះ។ អ្នកដែលអាចមានសមត្ថភាពក្នុងការបង្កើតជីវិតតាមការស្រមៃរបស់ពួកគេគឺជាអ្នកដែលមានសមត្ថភាពក្នុងការនាំខ្លួនឯងឲ្យធ្វើអ្វីដែលមានសារៈសំខាន់ដើម្បីឲ្យក្តីសុបិន្តរបស់គេក្លាយជាការពិត។ បើជីវិតពេលបច្ចុប្បន្នរបស់អ្នកធ្វើឲ្យអ្នកមានភាពទុក្ខព្រួយឬមិនសប្បាយចិត្ត នោះអ្នកត្រូវធ្វើសកម្មភាពអ្វីថ្មីៗដើម្បីផ្លាស់ប្តូរវា។ អត្ថបទនេះនឹងបង្ហាញអ្នកពីគន្លឹះដែលនឹងជួយអ្នកដើម្បីបង្កើតលទ្ធផលឲ្យបានច្រើនជាងអ្វីដែលអ្នកកំពុងធ្វើពេលបច្ចុប្បន្ន។
ផ្លាស់ប្តូរគំនិត ផ្លាស់ប្តូរជីវិត
កិច្ចការដំបូងដែលអ្នកត្រូវការដើម្បីផ្លាស់ប្តូរជីវិតអ្នក គឺភាពជឿជាក់ថាខ្លួនអ្នកអាចសម្រេចកិច្ចការនោះបានឬអត់។ វាមិនបានសំដៅលើលុយនោះទេ តែវានិយាយអំពីអ្វីដែលផ្តល់អត្ថប្រយោជន៏ដល់អ្នក។ បើអ្នកចង់បានទំនាក់ទំនងដ៏ជិតស្និទ្ធ នោះអ្នកត្រូវមានជំនឿថាអ្នកអាចធ្វើវាបាន។ បើអ្នកចង់បានអាជីពដ៏ជោគជ័យមួយ នោះអ្នកត្រូវមានជំនឿលើអ្វីដែលភ្ជាប់ទៅនឹងគោលដៅនោះ។ ជំនឿគឺជាវត្ថុដ៏មានអំណាច ដូច្នេះតើអ្នកផ្លាស់ប្តូរជំនឿរបស់អ្នកពីអ្វីដែលអាចទៅរួចដោយវិធីណា? ជាដំបូងអ្នកត្រូវស្វែងយល់ថាអ្វីជាជំនឿ។ ជំនឿគឺជាអារម្មណ៏នៃភាពជឿជាក់
។ ពេលដែលអ្នកមានជំនឿលើអ្វីមួយ អ្នកត្រូវជឿជាក់ថាវាជាការពិតឬ
អ្នកមិនជឿជាក់ថាវាជាការពិត។ ការស្វែងយល់នឹងជួយឲ្យអ្នកបានដឹងថា ទោះបីអ្នកគិតពីអ្វីដែលអាចទៅរួចឬមិនអាចទៅរួចក៏ដោយវាមិនចាំបាច់ផ្អែកលើការពិតនោះទេ តែវាផ្អែកទៅលើអ្វីដែលអ្នកបានដឹងថាវាជាការពិត។
វិធីសាស្ត្រក្នុងការផ្លាស់ប្តូរជីវិតអ្នក
អ្នកអាចផ្លាស់ប្តូរជីវិតអ្នកដោយរបៀបណា? អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកគន្លឹះដើម្បីបង្កើនភាពជឿជាក់នៃសមត្ថភាពរបស់ខ្លួនអ្នក។ អ្នកអាចធ្វើវាដោយវិធីច្រើនយ៉ាង
។ វិធីទីមួយ គឺចាប់ផ្តើមអានសៀវភៅនិងស្តាប់កម្មវិធីដែលបង្ហាញពីគំនិតវិជ្ជមាន។ អ្វីដែលអ្នកត្រូវធ្វើគឺអ្នកត្រូវបញ្ចុះបញ្ចូលខ្លួនអ្នកទៅក្នុងការជឿជាក់លើខ្លួនឯងថាអ្នកពិតជាសមត្ថភាពក្នុងការធ្វើឲ្យជីវិតមានភាពប្រសើរឡើង។ បើអ្នកជឿជាក់ថាអ្នកមានជីវិតបង្គួរហើយមិនសូវមានតម្លៃ ហើយជីវិតរបស់អ្នកមិនដែលធ្វើអ្វីឲ្យមានតម្លៃទៅលើអ្វីមួយ ដូច្នេះអ្នកត្រូវបញ្ចុះបញ្ចូលខ្លួនអ្នកជាមុន។ អ្វីដែលអ្នកត្រូវការគឺបញ្ច្រាស់លទ្ធផលដោយការបណ្តុះគំនិតរបស់អ្នកជាមួយនឹងពាក្យលើកទឹកចិត្តនិងការបើកចិត្តទទួលស្គាល់អ្វីមួយ។ នៅពេលដែលអ្នកធ្វើវាបែបនេះជាប្រចាំ អ្នកនឹងចាប់ផ្តើមមានជំនឿលើខ្លួនឯងកាន់តែខ្លាំងឡើងៗ ហើយនិងអ្វីដែលអ្នកជឿថាអ្នកមានសមត្ថភាពអាចសម្រចបាន។ ពេលមួយដែលអ្នកចាប់ផ្តើមមានជំនឿថាអ្នកមានសមត្ថភាពក្នុងការធ្វើកិច្ចការអ្វីមួយ អ្នកនឹងចាប់ផ្តើមការបង្កើតសកម្មភាពថ្មីមួយ។
ក្នុងការធ្វើបែបនេះ អ្នកត្រូវដឹងពីលទ្ធផលរបស់អ្នកជាមុនសិន។ មានន័យថាអ្នកត្រូវកំណត់គោលដៅថ្មីមួយ។ ពេលអ្នកគិតថាសមត្ថភាពរបស់ខ្លួនអ្នកមានកំរិតទាប អ្នកត្រូវតាំងចិត្តក្នុងការកំណត់គោលដៅទាបៗល្មម។ គោលដៅទាំងនោះនឹងមិនបង្កើតការរំខានក្នុងកំលុងការធ្វើកិច្ចការរបស់អ្នកឡើយ។ បើអ្នកគិតថាសមត្ថភាពអ្នកមានកំរិតខ្ពស់ហើយ អ្នកត្រូវចាប់ផ្តើមកំណត់គោលដៅណាដែលអ្នកពិតជាចង់សម្រេចនោះភ្លាមទៅ។ វាគឺជាការទូន្មានពីគោលដៅដែលនឹងជួយអ្នកឲ្យផ្លាស់ប្តូរជីវិតអ្នកទោះជាអ្នកបានសម្រេចឬមិនបានសម្រចវាក៏ដោយ។ អ្នកនឹងឃើញថាអត្ថប្រយោជន៏ធំបំផុតក្នុងការកំណត់គោលដៅនិងដំណើរការគោលដៅនោះគឺមិនមែនជាការទទួលបានវានោះទេ។ ប៉ុន្តែផ្ទុយទៅវិញ
អ្វីដែលអ្នកទទួលបាននោះគឺជំនាញ ចំនេះដឹង និងទម្លាប់ថ្មីក្នុងការធ្វើកិច្ចការមួយ។
ផ្លាស់ប្តូរជោគវាសនារបស់អ្នក ផ្លាស់ប្តូរជីវិតអ្នក
ដូច្នេះក្នុងការផ្លាស់ប្តូរជីវិតអ្នក អ្នកត្រូវផ្លាស់ប្តូរជំនឿលើអ្វីដែលអាចទៅរួចសម្រាប់អ្នក។ ចាប់ផ្តើមដោយមនុស្សនៅជុំវិញខ្លួនអ្នក ពីអ្នកដែលមានជោគជ័យនិងមានភាពរីករាយច្រើនជាងអ្នក។ ទឹកចិត្តនិងទម្លាប់របស់គេនឹងចាប់ផ្តើមជះឥទ្ធិពលលើអ្នក។
តើអ្នកត្រូវចំណាយពេលយូរប៉ុណ្ណាក្នុងការផ្លាស់ប្តូរជីវិតអ្នក? តើអ្នកអាចផ្លាស់ប្តូរជីវិតអ្នកក្នុងពេល៧ថ្ងៃបានទេ? ចម្លើយនោះគឺជីវិតរបស់អ្នកនឹងផ្លាស់ប្តូរបន្ទាប់ពីអ្នកចាប់ផ្តើមធ្វើកិច្ចការដែលអ្នកមិនធ្លាប់ធ្វើពីមុនមក។ គ្រប់សកម្មភាពដែលអ្នកធ្វើគឺជាមូលហេតុដែលនឹងធ្វើឲ្យមានការផ្លាស់ប្តូរជីវិតបច្ចុប្បន្នរបស់អ្នកនិងវាសនារបស់អ្នក។ អ្នកអាចគ្រប់គ្រងជោគវាសនារបស់អ្នកដោយការផ្លាស់ប្តូរការសម្រេចចិត្ត និងសកម្មភាពដែលអ្នកបានធ្វើ។ ថាមពលនៃភាពជឿជាក់លើខ្លួនអ្នកគឺជាថាមពលក្នុងការផ្លាស់ប្តូរជោគវាសនានិងដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក៕
No comments:
Post a Comment