Friday, December 7, 2012

គុណ​​ប្រយោ​ជន៍​​ នៃ​​ការ​​ធ្វើ​​ការ​​ងារ​​ក្រៅ​​ម៉ោង​



អំឡុងពេល​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ការធ្វើការងារ​ក្រៅ​ម៉ោង​អាចជា​ការបន្ថែម​បន្ទុក​ទៅលើ​ការសិក្សា បាន​​។ ប៉ុន្តែ​បើ​សិក្សា​ស្វែងយល់​ពី​អត្ថប្រយោជន៍​ឱ្យបាន​ច្បាស់ នោះ​អ្នកនឹង​ភ្លឺភ្នែក​ថា ការងារ​ក្រៅ​ម៉ោង មាន​គុណ​ប្រយោជន៍​យ៉ាងណា​។
និស្សិត​ជ្រើសរើស ធ្វើ​ការងារ​ក្រៅ​ម៉ោង​ដោយ​ហេតុផល​ផ្សេងៗ​គ្នា អ្នកខ្លះ​ធ្វើការ​ដើម្បី​​ទទួលបាន​ធនធាន​ចំណេះដឹង​ចំណេះធ្វើ​អ្នកខ្លះ​ធ្វើការ​ក្រៅ​ម៉ោង​ដោយសារ​ជីវភាព​មានការ​ខ្វះខាត និង​មាន​កត្តា​ផ្សេងៗ​ទៀត​ជាច្រើន​។ ចង់ដឹងថា​ការងារ​ក្រៅ​ម៉ោង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងណា នោះ​ផ​ប​ហ្សូ​ន អាស៊ី​នឹង​បរិយាយ​ប្រាប់​ប្រិយមិត្ត​មាន​ដូចខាងក្រោម​នេះ​។​
១. ទទួលបាន​ជំនាញ និង​បទពិសោធន៍​ថ្មីៗ 
មាន​ក្រុមហ៊ុន ជាច្រើន​ដែល​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក​ក្នុងពេល​វេលា​ជាក់លាក់​មួយ មុនពេល​ចាប់​ផ្ដើម​​ការងារ ដើម្បីឱ្យ​បុគ្គលិក​ថ្មី​បាន​ស្គាល់​ច្បាស់​ពីមុខ​ងារ និង​តួនាទី​ដែល​ខ្លួន​ត្រូវបំពេញ​។ ជំនាញ​ដែល​អ្នក​ទទួល​បាន​ពី​វគ្គ​បណ្ដុះបណ្ដាល​អាច​ខុសប្លែក​ពីអ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​ថ្នាក់​។ លើសពីនេះទៅទៀត អ្នក​អាច​ទទួលបាន​ជំនាញ​ផ្សេងៗ បន្ថែម​ពីលើ​ជំនាញ​ដែល​អ្នកមាន និង​អាចជួយ​សម្រួល​ដល់​ការងារ​អ្នក​ឱ្យ​ដើរ​រលូន​ជាង​មុន​។​
២. យល់​ពី​តម្លៃ​នៃ​ទឹកប្រាក់ និង​ចេះ​សន្សំសំចៃ​
នៅពេលដែល​បាន​ចូលធ្វើការ​ដោយ​ខ្លួនឯង អ្នកនឹង​យល់​កាន់តែច្បាស់​ពី​តម្លៃ​ទឹកប្រាក់​។ ពេលនេះ​អ្នកនឹង​ដឹង​ថា តើ​ឪពុកម្ដាយ​ដែល​ខំ​រកប្រាក់​មក​ទំនុកបម្រុង អ្នក​ពីមុនមក​មានការ​លំបាក​យ៉ាងណា​។​មិនតែប៉ុណ្ណោះ​អ្នក​ក៏​ប្រហែលជា​មិន​ចំណាយ​ខ្ជះខ្ជាយ​ដូច​មុន​ទៀត​ដែរ ដោយ​បែងចែក​ការចំណាយ​លើ​អ្វីដែល​ខ្លួន​យល់ថា​សំខាន់​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។​
៣. ទ​ទូល​បាន​ចំណូល​បន្ថែម​
ការធ្វើការ​ក្រៅ​ម៉ោង អាចជួយ​ដល់​អ្នកទទួលបាន​ប្រាក់ចំណូល​បន្ថែម​លើ​ប្រាក់ចំណូល​បច្ចុប្បន្ន​រប​ស់​អ្នក​។ អ្នក​អាចជួយ​សម្រាល​បន្ទុកគ្រួសា​រ​មួយចំណែក​នៅពេលដែល​អ្ន​ក​ទទួលបាន​កម្រៃ​ខ្លះ​ពី​ការធ្វើការងារ​របស់​អ្នក​។ ត្រូវ​ចាំ​ថា​ការងារ​ក្រៅ​ម៉ោង មិនមែន​សុទ្ធតែ​ផ្ដល់​កម្រៃ​ទាប​ទាំងអស់​នោះទេ គឺ​អាស្រ័យ​លើ​ទំហំ​ការងារ និង​តួ​នាទី​​របស់​អ្នក​។ បើ​អ្នកមាន​តំណែង​ខ្ពស់ ប្រាក់កម្រៃ​ដែល​អ្នកទទួល​ក៏​ក្រាស់ក្រែល​តាម​ហ្នឹង​ដែរ​។​

៤. ចេះ​បែងចែក នឹង​គោរព​ពេលវេលា​បាន​ត្រឹមត្រូវ
ការសិក្សា​នៅ​មហាវិទ្យាល័យ​ការ​គ្រប់​គ្រប់ពេលវេលា​ជា​ជំនាញ​ដ៏​សំខាន់​សម្រាប់​ឱ្យ​និស្សិត​ទទួលបាន​ជោគជ័យ​។ ដូច្នេះ​ការធ្វើការងារ​ក្រៅ​ម៉ោង ជួយ​ឱ្យ​និស្សិត​ឈប់​គិតពី​ការពន្យារ​ពេលធ្វើ​ការងា​រ​សាលា​ផ្សេងៗ ព្រោះ​វគ្គ​នេះ​បើ​គេ​មិន​ធ្វើ​វា​ភ្លាមៗ គេ​នឹង​គ្មាន​ពេលធ្វើ​ទាន់ពេល​កំណត់​នោះទេ​។ អ្នកនឹង​ចាត់ចែង​ពេលវេលា​គ្រប់​សកម្មភាព​របស់​អ្នក​បាន​ប្រសើរ​មិន​ថា​ជាការ​ដើរហើរ ការមើល​ទូរទស្សន៍ និង​ការងារ​ផ្សេងៗ​នោះឡើយ​។ ផ្ទុយទៅវិញ បើ​អ្នកគ្មានការងារ​ធ្វើ នោះ​អ្នក​ប្រហែលជា​ចំណាយពេល​វេលា​ខ្ជះខ្ជាយ​ឥតប្រយោជន៍ គ្មាន​ការបែងចែក​ច្បាស់លាស់​ឡើយ ដូច​ពាក្យ​ដែល​គេ​និយាយថា “​បើ​ចង់​សម្រេច​ការងារ​ទាន់ពេល សុំឱ្យ​អ្នក​រវល់​មកជួយ​” នេះ​មានន័យថា​អ្នក​រវល់​តែង​ឆ្លៀត​ពេលវេលា​មួយចំណែក​នៃ​ការងារ​ដែល​គេ​មាន មក​បំពេញការងារ​រ​បស់​គេ​។​
​អ្វីដែល​ផ​ប​ហ្សូ​ន អាស៊ី បាន​ពន្យល់​ប្រាប់​នៅពេលនេះ​គឺ​គ្រាន់តែ ជួយ​ដាស់តឿន នឹង​ជាការ​បង្ហាញផ្លូវ​មួយ ធ្វើ​បាន​ឬ​មិនបាន​វា​អាស្រ័យទៅលើ​បុគ្គល​ម្នាក់ៗ​ជា​អនុវត្ត នឹង​ប្រ​ត្តិ​ប​ត្តិ​តាមតែ​ប៉ុណ្ណោះ​។ អ្វីដែល​សំខាន់ យើង​ត្រូវ​ចាំ​ថា ការងារ​មិន ដែលរ​ត់រក​មនុស្ស​ទេ មានតែ​មនុស្ស​ទេ​ជា​អ្នករត់​រក​ការងា​ដូច​ទស្សនៈ​មួយ​ដែល​បាន​ដក​ស្រង់​ចេញពី​សៀវភៅ​ស្រី​ហិ​តោ​បទេស​លើកឡើងថា​ការ​ទាំងឡាយ​សម្រេច​ទៅបាន​ដោយ​សេចក្តី​ព្យាយាម​ប្រឹង​ប្រែង​​ដោយ​ពិត​មិនមែន​ដូច​មនោរថ​ទេ ដូច​ម្រឹក​មិន​បោល​ចូល​មាត់​សីហៈ​ដែល​កំពុង​ដេកលក់ ឡើយ​។​ទស្សនៈ​នេះ​គឺ​មានន័យថា​គ្រប់​ការងារ​ទាំង​អស់វា​អាស្រ័យ​លើ​ការព្យាយាម​ទើបបាន​សម្រេច​។​



No comments:

Post a Comment