Monday, December 10, 2012

ដំណើរឆ្ពោះទៅ​រក​កម្រាល​មាស​



មនុស្ស​យើង​កើតមក​មាន​ភ​ព្វ​សំណាង​មិន​ដូច​គ្នា​ឡើយ​។​អ្នកខ្លះ​កើតមក​នៅ​ក្នុង​គំនរ​មាស​ពេជ្រ​តែ​ម្តង​។​ចំណែក​ក​អ្នកខ្លះ​ទៀត​កើតមក​នៅ​ក្នុង​ត្រ​កកូ​ល​ក្រីក្រ​ដ៏​លំបាក​ក​។​នេះ​គឺជា​អយុត្តិធម៌​មួយ​ទៅ​ហើយពី​ធម្មជាតិ​ដែល​យើង​មិន​អាច​ធ្វើការ​ជំនះ​បាន​។​ប៉ុន្តែ​មនុស្ស​យើង​ត្រូវ​បាន​បង្កើត​មក​ដោយ
​មាន​ខួរក្បាល​មួយ​ជាដើម​ទុន​ដូច​គ្នា​។​ប្រាកដ​ណាស់​បើសិនជា​ពពួក​កូន​អ្នកមាន​អាច​ដុ​ខាត់​ខួរក្បាល​របស់​ពួក​គេ​អោយ​ឆ្លាត​និង​មានចំណេះ​ដឹង​ដូច​អ្នកក្រ​នោះ​ វា​ពិបាក​ណាស់​សម្រាប់​កូន​អ្នកក្រ​ដើម្បី​ដើរ​អោយទាន់​ពពួក​អ្នកមាន​ទាំង​អស់នោះ​ខាង​ទ្រព្យសម្បត្តិ​។​ប៉ុន្តែ​យ៉ាង​ង​ហោច​ណាស់​ ក៏​អ្នក​អាច​រំដោះខ្លួន​ចេញពី​ភាព​ក្រីក្រ​ដែរ​បើសិនជា​អ្នកមាន​ចំណេះដឹង​ខ្ពស់​ យល់​អំពី​ស្ថាន​ការ​ដែល​ត្រូវ​វិនិយោគ​និង​សម្រេចចិត្ត​ទាន់​ពេល​ប្រកបដោយ​ត្រឹមត្រូវ​នោះ​។​
 នៅ​ក្នុង​អត្ថបទ​នេះ​ យើង​នឹង​ម​ប្រាប់​អ្នក​អំពី​វិធី​ខ្លះៗ​ដែល​អាច​ជា​ការ​រួម​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​នៅ​ក្នុង​ការ​ស្វែងរក​ដុល្លា​ដែល​អ្នក​ចង់បាន​។​
១.​ ត្រូវ​ផ្លាស់​ប្តូរ​នូវ​របៀប​ដែល​អ្នក​គិត​អំពី​លុយ
 មនុស្ស​ទូទៅ​មាន​ជាប់ជំពាក់​នឹង​ការ​ស្រលាញ់​ ឬ​ស្អប់​ជាមួយនឹង​ភាព​មានបាន​។​ ពួក​គេ​មិន​សប្បាយចិត្ត​អ្នក​ដែល​មាន​លុយ​ ប៉ុន្តែ​ពួក​គេ​ចំណាយពេល​មួយ​ជីវិត​របស់​ពួ​គ​គេ​ខំព្យាយាម​រក​លុយ​សំរាប់​ខ្លួន​ពួក​គេ​ទៅ​វិញ​។​ មូលហេតុ​ដ៏​ធំ​ចំបង​មួយ​នៃ​មនុស្ស​ដែល​មិន​ធ្លាប់​គិតដល់​ខ្លឹមសារ​នៃ​ការ​ធ្វើ​សំបុក​ដាក់​ស៊ុត​របស់​សត្វ​គឺ​ពីព្រោះ​តែ​ពួក​គេ​មិន​យល់​នូវ​ធម្មជាតិ​នៃ​លុយ​ ឬ​របៀប​ដែល​វា​ដំណើ​ការ​យ៉ាងណា​។​
 ប្រាក់​គឺជា​វត្ថុ​មានជីវិត​មួយ​ដូច​ជា​មនុស្ស​ម្នាក់​អ​ញ្ចឹ​ង​ដែរ​។​ ពេល​អ្នក​ភ្ញាក់​ឡើង​នៅ​ពេល​ព្រឹក​ហើយ​ទៅ​ធ្វើ​ការងារ​ គឺ​អ្នក​កំពុង​លក់​ផលិតផល​មួយ​ ដោយ​ខ្លួន​អ្នក​ផ្ទាល់​ (​ឬ​និយាយ​អោយ​ចំ​ទៅ​ ដោយ​ពលកម្ម​របស់​អ្នក​)​។​ នៅ​ពេល​ដែល​អ្នក​បានដឹង​ថា​ជា​រៀង​រាល់​ព្រឹក​ទ្រព្យសម្បត្តិ​របស់​អ្នក​ភ្ញាក់​ឡើង​ ហើយ​មាន​សក្តានុពល​ដូច​គ្នា​ដែល​ត្រូវ​ទៅ​ធ្វើការ​ដូច​រូប​អ្នក​ដែរ​ នោះ​អ្នក​នឹង​ស្រាយ​គន្លឹះ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​អ្នក​។​ រាល់​លុយ​ ដុល្លា​ដែល​សន្សំ​និ​មួយៗ​គឺ​ដូច​ទៅ​នឹង​ នា​យោ​ជិ​ក​ម្នាក់​ដែរ​។​ ពេលវេលា​កាន់តែ​ដើរទៅ​មុខ​ នោះ​គោលដៅ​ដែល​ត្រូវធ្វើ​គឺ​អោយ​នា​យោ​ជិ​ក​របស់​អ្នក​ប្រឹងប្រែង​ធ្វើការ​ ហើយ​មិនយូរ​មិនឆាប់​ទេ​ពួក​គេ​នឹង​រក​លុយ​បាន​គ្រប់គ្រាន់​ដើម្បី​ជួល​កម្មករ​ (​ប្រាក់​)​ បន្ថែម​ទៀត​។​ នៅ​ពេល​ដែល​អ្នក​បាន​ទទួល​ជោគជ័យ​យ៉ាង​ពិតប្រាកដ​ហើយ​នោះ​ អ្នក​លែង​ចាំបាច់​ត្រូវ​លក់​ដោយ​ប្រើ​កំលាំង​ខ្លួនឯង​ទៀត​ហើយ​ ប៉ុន្តែ​អាច​ទុក​អោយ​កំលាំង​ពលកម្ម​នៃ​ទ្រព្យសម្បត្តិ​របស់​អ្នក​ធ្វើ​ជំនួស​វិញ
២.​ ត្រូវ​អភិវឌ្ឍន៍​នូវ​ការ​យល់​ដឹង​នៃ​អំណាច​នៃ​ចំនួន​តិចតួច
 កំហុស​ធំ​បំផុត​ដែល​មនុស្ស​ភាគច្រើន​ធ្វើ​គឺថា​ពួក​គេ​គិត​ថា​ពួក​គេ​ត្រូវ​តែ​ចាប់ផ្តើម​ធ្វើ​តាម​ លោក​ណា​ប៉ូ​ឡេ​អុង​(​ Napoleon​ )​ទាំងស្រុង​ គឺ​ដូច​ជា​កងទ័ព​។​ ពួក​គេ​រង​ភាព​ឈឺចាប់​អំពី​ចិត្តគំនិត​ “​មិន​ចេះ​គ្រប់គ្រាន់​”​ គឺថា​ប្រសិនបើ​ពួក​គេ​រក​លុយ​មិន​បាន​ ១.០០០$​ ឬ​ ៥.០០០$​ នៃ​ការ​បណ្តាក់ទុន​ក្នុង​ពេល​មួយ​ដង​ទេ​ពួក​គេ​នឹង​មិន​ក្លាយជា​អ្នកមាន​ឡើយ​។​ អ្វី​ដែល​មនុស្ស​ទាំងនេះ​មិន​បាន​យល់​គឺថា​កងទ័ព​ទាំងមូល​ត្រូវ​បាន​បង្កើត​ពី​ទា​ហ៊ាន​ម្នាក់​នៅ​ពេល​ដំបូង​ ដូច​គ្នា​នេះ​ដែរ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គឺជា​ឃ្លាំង​សព្វាវុធ​។មាន​ពេល​មួយ​ មិត្ត​ម្នាក់​របស់ខ្ញុំ​បានដឹង​ថា​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ការងារ​ជា​អ្នក​លាងចាន​ បាន​ប្រើ​កាបូប​ចាស់​ដាក់​ដប​ទឹកសាប៊ូ​ដូរ​ជា​លុយ​។​ ស្ត្រី​ម្នាក់​នេះ​បាន​បណ្តាក់ទុន​ និង​សន្សំ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​គាត់​មាន​ ថ្វីបើ​វា​មិន​បាន​ចំនេញ​ច្រើន​ជាង​ពីរ​ ឬ​បី​ដុល្លា​ក្នុង​មួយ​លើក​ក៏​ដោយ​។​ ឥឡូវ​ កាបូប​របស់​គាត់​មាន​តំលៃ​រាប់​លាន​ដុល្លា​ គ្រប់យ៉ាង​ដែល​បាន​កសាង​ឡើង​គឺ​ចាប់ពី​ការ​បណ្តាក់ទុន​តិចតួច​ទៅ​។​ ខ្ញុំ​មិនមែន​កំពុង​ណែនាំ​អោយ​អ្នក​ក្លាយទៅជា​មនុស្ស​កំណាញ់​ស្វិត​នោះ​ទេ​ ប៉ុន្តែ​មេរៀន​នេះ​គឺ​នៅ​តែ​មាន​តំលៃនឹង​រៀន​ជា​និច្ច​។​ សូមកុំ​ស្អប់​ថ្ងៃ​ចាប់ផ្តើម​ដែល​មានការ​ចំណេញ​តិចតួច​អី​!
៣.​ ជាមួយនឹង​លុយ​ដែល​អ្នក​សន្សំ​និ​មួយៗ​ អ្នក​នឹង​ទិញ​សេរីភាព​ផ្ទាល់ខ្លួន​របស់​ ​អ្នក​បាន
 នៅ​ពេល​អ្នក​ដាក់​វា​ជា​សំនួន​ទាំងនេះ​ អ្នក​នឹង​ឃើញ​ថា​ការ​ចំណាយ​២០$​ទី​នេះ​និង​ ៤០$​ទីនោះ​ អាច​ធ្វើ​អោយ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​ធ្វើ​យូរៗ​ទៅ​។​ ចាប់តាំងពី​លុយ​មាន​លទ្ធភាព​ធ្វើការ​ក្នុង​កន្លែង​របស់​អ្នក​ គឺ​អ្នក​កាន់តែ​ត្រូវការ​ប្រើប្រាស់​វា​ ហើយ​វា​នឹង​លូតលាស់​កាន់តែ​ធំ​ និង​កាន់តែ​ឆាប់រហ័ស​។​ កាន់តែ​នៅ​ជាមួយ​លុយ​ កាន់តែ​មាន​សេរីភាព​ សេរីភាព​នៅផ្ទះ​ជាមួយ​កូនៗ​របស់​អ្នក​,​ សេរីភាព​ដើម្បី​ចូល​និវត្តន៍​ ហើយ​ដើរ​លេង​ជុំវិញ​ពិភពលោក​ ឬ​ សេរីភាព​ដើម្បី​លាលែង​ពី​ការងារ​របស់​អ្នក​។​ ប្រសិនបើ​អ្នកមាន​ប្រភព​ប្រាក់​ចំនូល​ វា​អាច​ទៅ​រួច​សំរាប់​អ្នក​ចាប់ផ្តើម​កសាង​ភាព​មានបាន​នៅ​ថ្ងៃនេះ​។​ វា​ប្រហែល​មាន​ត្រឹមតែ​ ៥$​ ទៅ​ ១០$​ក្នុង​មួយ​លើក​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​បណ្តាក់ទុន​ទាំងនោះ​គឺជា​ឆ្អឹង​មួយ​ក្នុង​ការ​ចាក់​គ្រឹះ​នៃ​សេរីភាព​ខាង​ហិរញ្ញវត្ថុ​របស់​អ្នក​។
៤.​ អ្នក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​ជីវិត​របស់​អ្នក
 ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ មាន​មិត្ត​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​នាង​មិន​បាន​ចង់​ដាក់​ទុន​ក្នុង​ភាគហ៊ុន​អ្វី​ឡើយ​ ពីព្រោះ​នាង​”​មិន​ចង់​ត្រូវ​រង់ចាំ​ដប់​ឆ្នាំ​ដើម្បី​ក្លាយជា​អ្នកមាន​នោះ​ទេ​....”​ នាង​រីករាយ​នឹង​លុយ​របស់​នាង​ក្នុង​ពេល​ប​ច្ចុ​ប​ន្ប​ច្រើន​ជាង​។​ រឿង​ឆ្គួ​តៗ​ជាមួយនឹង​ការ​គិត​បែប​នេះ​គឺ​ មាន​ភាព​ចម្លែក​ត្រង់​ថា​គំនិត​អ្នក​ គឺ​អ្នក​នឹង​ត្រូវរ​ស់បាន​តែ​រយៈពេល​ដប់​ឆ្នាំ​។​ សំនួរ​គឺថា​តើ​អ្នក​នឹង​ត្រូវ​ចប់​នៅ​ពេល​ដែល​អ្នក​ទៅ​ដល់​ចំនុច​នៃ​ពេលវេលា​នោះ​ ឬ​ក៏​អត់​។​ កន្លែង​ដែល​អ្នក​ស្ថិត​នៅ​នា​ពេល​នេះ​គឺជា​ការ​បូក​សរុប​នៃ​ការ​សំរេចចិត្ត​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​ឡើង​កាល​ពី​អតីតកាល​។​ តើ​ហេតុ​អ្វី​បានជា​មិន​កំណត់​ផ្លូវ​សំរាប់​ជីវិត​របស់​អ្នក​នៅ​ថ្ងៃ​អនាគត​នា​ពេល​នេះ​តែ​ម្ដង​ទៅ​​​ ។  

No comments:

Post a Comment