Saturday, June 8, 2013

របៀប​អភិវឌ្ឍ​ផ្នត់គំនិត​ទៅលើ​ទ្រព្យសម្បត្តិ​និង​ជោគជ័យ



ធម្មតា​ទេ​បើសិន​យើង​មាន​ផ្នត់គំនិត​ជា​អ្នក​មាន យើង​នឹង​ដឹង​ថា​រាល់ថ្ងៃ​ទាមទារ​ឲ្យ​អ្នក​អនុវត្ត​នូវ​សក​ម្ម​ភា​ពមួយ​ចំនួន​។ សកម្មភាព​ទាំងនោះ​មានដូចជា​៖
​សិក្សា​ស្វែងយល់​ពី​សកម្មភាព​ដែល​អ្នក​មាន​ធ្វើ​
​ព្យាយាម​រៀន​តាម​រយៈ​គំរូ​របស់​អ្នកមាន បើសិនជា​យើង​ស្ងើចសរសើរ​មនុស្ស​ម្នាក់​ដែល​ទទួលបាន​ជោគជ័យ បន្ទាប់មក​យើង​ត្រូវតែ​រៀន​ធ្វើ​តាម​អ្វី​ដែល​គេ​បាន​ធ្វើ​។ ទៅ​ជិត​អ្នក​ទាំងនោះ​ហើយ​ស្ងើចសរសើរ​។

ការដាក់​គោលដៅ​
​ការ​សុបិន្ត​និង​ការអះអាង​មិនអាច​យកមក​ជំនួស​ការដាក់​គោលដៅ​ទេ​។ តើ​អ្នកនឹង​ទៅ​ដល់​ទីនោះ​ដោយ​របៀប​ណា​? ត្រូវ​គិត​ពី​វា​ហើយ​សរសេរ​គំនិត​ទាំង​នោះ​ចុះ​។ ដាក់​គោលដៅ​ដែល​ជាក់លាក់ គោលដៅ​ដែល​អាច​សម្រេចបាន ហើយ​តាម​វា​ឲ្យ​ជាប់​។​
មិន​ដែល​បោះបង់ចោល​
​ត្រូវ​ដឹង​ថា​សូម្បី​តែ​អ្នក​ជោគជ័យ​ភាគច្រើន​តែងតែ​បរាជ័យ​និង​មាន​ពេលខ្លះ​គេ​ចង់​បោះបង់ចោល​គឺ​ដូចជា​អ្នក​និង​ខ្ញុំ​អញ្ចឹង​ដែរ​។ 
​ជានិច្ចកាល​តែងតែ​មាន​រូបភាព​នៅក្នុង​គំនិត​របស់​យើង​នៃ​គោលដៅ​របស់​យើង យើង​ត្រូវ​ដាក់​រូបភាព​ទាំងនោះ​ទៅ​នឹង​ជញ្ជាំង​នៅផ្ទះ ឬ​ដាក់​នៅ​កន្លែង​ណា​ដែល​តែងតែ​ឃើញ​វា​ជា​រៀងរាល់ថ្ងៃ​។ ត្រូវ​រំលឹក​ខ្លួនឯង​និង​ដាក់​កម្រិត​វា​។ ធ្វើ​វាឲ្យ​ដូចជា​វា​បានកើតឡើង​រួចមក​ហើយ​អញ្ចឹង​។​
ជួល​គ្រូបង្វឹក​
​មនុស្ស​ម្នាក់ៗ​ឲ្យនិយមន័យ​ទ្រព្យសម្បត្តិ​ផ្សេងៗ​គ្នា​។ យើង​អាច​ធ្វើ​វា​បាន​ល្អ​ក្នុងការ​និយាយ​ទៅកាន់​គ្រូបង្វឹក​បើសិនជា​យើង​កំពុងតែ​ចោទសួរ​ពី​ជំនឿ​របស់​យើង​ឬ​យើង​មិន​ច្បាស់​ថា​យើង​អាច​ទទួលយក​នូវ​ផ្នត់គំនិត​នេះ​ដោយ​ខ្លួនឯង​។ គ្រូបង្វឹក​អាច​វែកញែក​វា​បាន​ដើម្បី​ធ្វើឲ្យ​យើង​កាន់តែ​ច្បាស់ និង​ធ្វើ​ផែនការ​សម្រាប់​ផ្លូវ​ដើរ​របស់​យើង​។

No comments:

Post a Comment