ការងារ គឺជាឆ្នាំងបាយរបស់យើង ចូរកុំមានអារម្មណ៍ធុញទ្រាន់ ស្អប់ខ្ពើមនឹងវា ត្រូវអោយតម្លៃចំពោះអ្វីដែលខ្លួនមាន ចូរមានចិត្តសប្បាយរីករាយ និងចាត់ទុកថាវាគឺជាមិត្តដ៏ជិតស្និទ្ធរបស់យើងម្នាក់ដើម្បីបំបាត់នូវភាពអផ្សុក ក្នុងជីវិតរហូតដល់ថ្ងៃចុងក្រោយ ។
គ្រប់ពេលដែលកំពុងធ្វើការ ឬក៏កំពុងបំពេញភារកិច្ចនោះ ចូរចងចាំថា កុំរាប់ពេលវេលា ទុកអោយពេលវេលាជាអ្នករាប់ចំនួសវិញ Don’t count the day make the day count នោះការងារនឹងសម្រេចទៅដោយសេចក្តីរីករាយ នឹងមានភាពលឿនជាទីបំផុត ។
ឧ:ខ្លីជាក់ស្តែងមួយ ពេលយើងកំពុងតែសិក្សាក្នុងថ្នាក់រៀន បើសិនជាយើងកំពុងរៀនគិតតែមើលម៉ោង (រាប់ពេលវេលា) ស្មើរមាណដល់ម៉ោង ស្មើរមាណចេញលេង ចេញទៅផ្ទះ នោះប្រាកដជាមានអារម្មណ៍ថា ពេលវាលាដើរយូរណាស់ ក្រចេញម្លេះ? ហើយប្រាកដជាធុញទ្រាន់ថែមទៀត ។
ផ្ទុយទៅវិញ បើសិស្សនោះគិតតែពីអ្វីដែលលោកគ្រូបានពន្យល់ កំពុងតែស្លុងចិត្តនឹងមេរៀន នោះត្រឹមតែមួយភ្លេតសោះដល់ម៉ោងតែម្តង ហើយពេលនោះសិស្សនោះប្រាកដជាគិតថា ពេលវេលាលឿនណាស់ ។
តាមចិត្តសាស្រ្តជាក់ស្តេងមួយទៀតបង្ហាញយ៉ាងច្បាស់ថា ពេលសិស្សកំពុងប្រលងលើមុខវិជ្ជាផ្សេងៗ ជាពិសេសនោះការប្រលងថ្នាក់ជាតិ ពួកគេទាំងអស់ស្ទើរតែ ១០០% គិតថា លឿនណាស់សំរាប់មួយនាទីៗ មួយម៉ោងៗ និងមួយថ្ងៃៗ ។
សំរាប់ការងារវិញក៏ដូចនោះដែរ បើយើងមានភាពពេញចិត្តនឹងការងារខ្ពស់ ហើយរីករាយនឹងធ្វើគ្រប់ភារកិច្ច គ្មានរុញរា លទ្ធផលនៃការងារត្រូវតែទទួលបានល្អ តំណែងនិងចំនេះដឹង នឹងអាចកើនឡើង ឯប្រាក់បៀវតន៍ក៏បានច្រើនតាមនោះដែរ ពេលនោះពេលវេលាចាប់ផ្តើមដើរលឿនណាស់ គ្រាន់តែមួយភ្លេតសោះដល់ពេលបើកប្រាក់ខែល្មម ។
ឃើញទេ កាលដែលអោយថ្ងៃជាអ្នករាប់ពេលវេលា Make the day count នោះគឺជារឿងដែលល្អបំផុតនៅក្នុងជីវិតការងារ ព្រោះវាអាចបង្ហាញពីទំលាប់ល្អរបស់យើង អាកប្បកិរិយា ឥរិយាបថ ភាពពេញចិត្តនឹងការងារ ទទួលបានទំនុកចិត្តពីចាហ្វាយនាយ លទ្ធផលការងារ និងភាពស្ថិតថេរយូរអង្វែងក្នុងក្រុមហ៊ុន ពិសេសនោះ វាឆ្លុះបញ្ជាំងពីភាពជាអ្នកដឹកនាំរបស់បុគ្គលម្នាក់ៗ នៅពេលអនាគត ។
ផ្ទុយទៅវិញប្រសិនបើយើងមិនចូលចិត្តការងាររបស់យើង យើងគ្រាន់តែធ្វើចិត្តសប្បាយរីករាយជាមួយ
វាទៅបានហើយ
វាទៅបានហើយ
No comments:
Post a Comment