”ធ្វើការឲ្យគេមិនដែលមានទេ” នេះជាប្រយោគមួយដែលតែងត្រូវលើកយកមកនិយាយជារឿយៗ។ ការមានមុខរបរ អាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួនជាក្ដីប្រាថ្នាដែលមនុស្សគ្រប់រូបស្រមៃចង់បាន ព្រោះនៅពេលដែលមានអាជីវកម្មខ្លួនឯង លោកអ្នកមិនខ្វល់ពីត្រូវមេស្ដីបន្ទោស ឬឲ្យគេកំណត់ប្រាក់កម្រៃប្រចាំខែរបស់អ្នកឡើយ។ ស្របពេលដែលការមានមុខរបរផ្ទាល់ត្រូវគេចាត់ទុកថា ជារឿងល្អ វាក៏មានចំណុចអវិជ្ជមានដែរគឺថា បើមិនមានគម្រោងផែនការ និងបទពិសោធន៍ច្បាស់លាស់ លោកអ្នកប្រាកដជាខាតឡុងចុងអស់ដើមអស់ចុងមិនខាន។ ហេតុដូចនេះ Sabay សូមលើកយកគន្លឹះ ៥ យ៉ាងដើម្បីជួយអ្នកឈានទៅរកការបើកអាជីវកម្មដោយខ្លួនឯង។
១. ធ្វើការឲ្យគេដើម្បីទទួលយកបទពិសោធន៍ជាមុន
ការប្រឡូកខ្លួនក្នុងពិភពការងារជាជំហានដំបូងដើម្បីឆ្ពោះទៅការបើកអាជីវកម្មផ្ទាល់ខ្លួន។ ជនល្បីៗជាច្រើនក៏ធ្លាប់ធ្វើការឲ្យគេក្នុងរយៈពេលណាមួយដែរ មុននឹងឈានដល់ការបើកអាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួន។ ឧទាហរណ៍មួយ ដែលយើងអាចនិយាយបានគឺស្ថាបនិកក្រុមហ៊ុន Twitter លោក Jack Dorsey ដែលបានចំណាយធ្វើការឲ្យគេរយៈពេលជាច្រើនឆ្នាំមុននឹងសម្រេចបើកក្រុមហ៊ុនផ្ទាល់ខ្លួន ហើយនៅពេលបើកលើកដំបូងជួបបរាជ័យក៏ត្រឡប់មកធ្វើការឲ្យគេដើម្បីសន្សំប្រាក់បង្កើតក្រុមហ៊ុនជាថ្មី។ ក្រៅពីបទពិសោធន៍តើមានអ្វីទៀតដែលសំខាន់សម្រាប់ការបើកអាជីវកម្មខ្លួនឯង?

២. ការបង្កើតក្រុមធ្វើការដ៏ទុកចិត្តមួយ
ធម្មតា ការងារមួយមិនមែនមនុស្សពូកែម្នាក់អាចធ្វើបានទេគឺ ត្រូវពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីចន្លោះខ្វះខាត។ ជាក់ស្ដែងយើង អាចលើកយកក្រុមហ៊ុនទូរស័ព្ទយក្សរបស់កូរ៉េ Samsung មកធ្វើជាឧទាហរណ៍បាន។ ដើម្បីឲ្យក្រុមហ៊ុននេះទទួលជោគជ័យក្នុងចំណែកទីផ្សារទូរស័ព្ទពិភពលោកបានសព្វថ្ងៃគឺ ក្រុមហ៊ុនមានដៃគូធ្វើការជាមួយដ៏រឹងមាំ ដូចជាក្រុមហ៊ុនផលិត Software Hardware និងឌីហ្សាញរូបរាងជាដើម។ ដូច្នេះសម្រាប់ខ្លួនអ្នកក៏ដូចគ្នា បើចង់បើកអ្វីមួយត្រូវបង្កើតក្រុមការងារ ឬសហការដ៏រឹងមាំមួយជាមុនសិន។
៣. ស្វែងរកដំបូន្មានពីអ្នកជំនាញ
បើចង់បើកអ្វីមួយត្រូវស្វែងរកមតិ និងដំបូន្មានពីមនុស្សដែលធ្លាប់ដើរផ្លូវនោះមុនយើង។ ព្យាយាមទាក់ទងសុំពេលវេលាពីមនុស្សដែលមានគំនិត និងជំនាញល្អៗពាក់ព័ន្ធនឹងមុខរបរដែលអ្នកចង់បើកមកអង្គុយញ៉ាំអាហារ ឬកាហ្វេដើម្បីជជែក និងទទួលយកយោបល់ល្អៗ។ ការពិភាក្សាជាមួយមិត្តភ័ក្ដិ ឬក្រុមគ្រួសារក៏ជាការល្អសម្រាប់ទទួលយកគំនិតថ្មីៗ ជាជាងការគិតលើខ្លួនឯងតែម៉្យាង។
៤. ចាប់ផ្ដើមសរសេរគម្រោងផែនការលម្អិត
ដូច Sabay ធ្លាប់បានចុះផ្សាយនៅលេខមុនៗហើយថា ការសរសេរគម្រោងផែនការ ប្រៀបបាននឹងការគូរផែនទីសម្រាប់ផ្លូវដែលអ្នកត្រូវដើរ។ នៅពេលមានគម្រោងអ្នកអាចដឹងថា តើអ្វីដែលអ្នកមានអ្វីដែលមិនទាន់មានសម្រាប់ការចាប់ផ្ដើមរបស់អ្នក។ លើសពីនេះ អ្នកអាចព្យាករណ៍ជាមុនពីឧបសគ្គដែលនឹងត្រូវជួប ហើយស្វែងរកដំណោះស្រាយដ៏ល្អ។ បន្ទាប់ពីគម្រោងហើយចំណុចបន្ទាប់គឺ

៥. សន្សំប្រាក់
ក្រោយធ្វើគម្រោងផែនការខាងលើអ្នកប្រាកដជាអាចប៉ាន់ប្រមាណដឹងពី ដើមទុនដែលអ្នកត្រូវការសម្រាប់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។ បើថវិកាមិនទាន់អំណោយផលអ្នកអាច កំណត់ពេលវេលាដើម្បីធ្វើការសន្សំប្រាក់ឲ្យគ្រប់។ បន្ថែមពីនេះ អ្នកអាចស្វែងរកមិត្តភក្ដិដែលចាប់អារម្មណ៍ចង់បោះទុនជាមួយគ្នា ឬសុំជំនួយពីគ្រួសារ (បើគ្រួសាររបស់អ្នកមានសេដ្ឋកិច្ចមាំទាំ)។

នៅពេលដែលអ្នកមានចំណុចទាំងអស់នេះហើយ នៅចាំអីទៀត វាជាពេលដែលអ្នកអាចផ្ដើមអ្វីមួយដោយខ្លួនឯងហើយ។ តែត្រូវចាំថា ត្រូវគិតឲ្យបានល្អិតល្អន់ជាមុនសិនមុននឹងផ្ដើមអ្វីមួយ ពុំនោះទេ អ្វីៗនឹងខុសបំណងប្រៀបដូចបាចអំបិលក្នុងទឹកដូចគ្នាដែរ៕
ប្រែសម្រួល៖ Zac
No comments:
Post a Comment