Friday, December 7, 2012

១២​​ប្រ​កា​រ​​ដែល​​ធ្វើ​ឱ្យ​​អ្នក​​មិ​ន​អាច​​ក្លាយ​ជា​​អ្នក​មាន​​




អ្នក​កុំ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​អ្នកមាន​ចេះតែមាន​ទៅ ឯ​អ្នកក្រ​វិញ​ហេតុអ្វី​ក៏​មិនមាន​នឹង​គេ​សោះ​។ ពាក្យ​មួយ​គេ​និយាយថា ទោះបី​អ្នកសុំទាន​ក៏​អាច​ក្លាយជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​បានដែរ​ប្រសិនបើ​គេ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ផ្នត់ គំនិត​បែប​អ្នកសុំទាន​ចេញ​។
ពិតណាស់​អ្វីៗ​ក៏មាន​ហេតុ​របស់​វា​ដែរ ដូចនេះ​កត្តា ដែលនាំឱ្យ​ជីវិត​អ្នកក្រ​មកពី​មូលហេតុ​ដូចខាងក្រោម​នេះ​៖
1. ឃើញ​ដំរី​ជុះ ប្រឹង​ជុះ​តាម​ដំរីៈ តើ​ការ​អួត​សម្ភារៈ គ្នា​ពិតជា​ប្រភព​នៃ​សេចក្តីសុខ​មែន​ឬទេ​?ហេតុអ្វី​អ្នក​ត្រូវ​ខ្ជះខ្ជាយ​ប្រាក់​ព្រោះតែ​រឿង​ដែល​ធ្វើឱ្យ​អ្នក​ត្រូវ​ប្រឈមមុខ ជាមួយនឹង​ភាពក្រីក្រ​គ្មាន​ដែន​កំណត់​ធ្វើ​អ្វី​?
2. គ្មាន​ឆន្ទៈ​អត់ធ្មត់ៈ ហេតុអ្វី​ត្រូវ​ខ្ចីប្រាក់​អ្នក​ដ៏​ទៃ ដើម្បី​បំពេញ​នូវ​បំណង​មួយចំនួន​របស់​អ្នក​? បើ​អ្នក​មិន​ខំទ្រាំ​រត់​សិន​ទេ គឺ​អ្នក​កំពុង​ជួយ​អ្នក​ដ៏​ទៃ ឱ្យ​ក្លាយជា​អ្នកមាន​ហើយ​ខ្លួន​ជា​អ្នកក្រ​ទៅវិញ​។​
3. មាន​ទម្លាប់​អាក្រក់​ច្រើនៈខ្ជិល​រស់ក្នុង​ភាពថ្លៃថ្នូរ គឺ​ស្រឡាញ់​ការផឹក ការជក់ ល្បែងការរាំរែក​និង​ការ​ខិ​ត​ខំ​ប្រឹងប្រែង​ផ្គ​ប់​ផ្គន់​ចិត្ត​ស្រី​ស្នេហ៍​ប្រុស​ស្នហ៍​ទាំង​ងប់​ង​ល់​នាំឱ្យ​ខាត​លុយ​និង​ពេលវេលា​គ្មាន​ប្រ​យោជ​ន៍​។
4. គ្មាន​គោលដៅៈ បើ​អ្នក​គ្មាន​ឆន្ទៈ​ធ្វើជា​ថៅកែ​គេ អ្នក​គឺ​មិនអាច​ក្លាយជា​អ្នកមាន​ទេ​។ បើ​អ្នក​មិនដឹងថា​អ្នក​ចង់​ធ្វើ អ្នក​គ្មាន​ឆន្ទៈ​នឹង​រកលុយ​មាន​របស់​នោះឡើយ​។ អ្នក​ត្រូវបង្កើត​គោលដៅ​ក្នុ​ការ​សន្សំ​លុយ ទើបបាន​
5. គ្មាន​ការត្រៀម​បម្រុង​ទុក​ឬ​ការធានារ៉ាបរងៈ ហានិភ័យ​តែងតែ​អាច​កើតមាន​ដោយ​ចៃដន្យ វា​នឹង​ធ្វើឱ្យ​ទ្រព្យ​ដែល​អ្នក​ខំ​រកបាន​យ៉ាង​លំបាក​គឺ​ត្រូវ​ត្រូវ​វិនាស​អន្តរាយ​អស់​។ អ្នក​គួរ​មានទ្រព្យ​បម្រុង​ទុក តាម​វិធី​ណាមួយ​ដែល​អ្នក​អាច ជឿជាក់​។​

6. ចង់​មាន​តាមផ្លូវ​កាត់ៈ​អត្រា​មនុស្ស​ត្រូវ​រន្ទះបាញ់ គឺមាន​កម្រិត​ខ្ពស់ ជាង​អ្នក​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ទៅទៀត​។ ហេតុនេះ​កុំ​ចង់​មាន​តាមរយៈ​ការ លែង​ល្បែង ដែល​ជួយ​ឱ្យ​ថៅកែ​រឹតតែ​មាន​ហើយ​អ្នក​កាន់តែ​ក្រ​នោះ​។
7. ពឹង​ផ្អែកលើ​អ្នក​ដ៏​ទៃ​ក្នុងការ​គ្រប់គ្រង​លុយកាក់​ឬ​រកស៊ីៈ ការផ្ញើ​លុយ នឹង​អ្នក​ដ៏​ទៃ ជាទូទៅ​គឺ​អ្នក​មាន​តែ​ឱកាស​ខាតបង់​ខ្ពស់ជាង​ការ​ចំ ណេ​ញ​ពិសេស​ដូច​ការ​ឱ្យគេ​ខ្ចីលុយ​ឱ្យគេ​រកស៊ី ដោយ​មិន​ខ្លួន​មិនបាន ការប្រាក់​។​
8. វិនិយោគ​ទៅលើ​មុខរបរ​ដែល​ខ្លួន​គ្មាន​ជំនាញៈ បើ​គ្រាន់តែ​ឮ​គេ​និយាយ​ហើយ​ឃើញ​គេ​មាន ខំ​រកស៊ី​តាម​គេ​អ្នកនឹង​ខាត បង់ប្រាក់​យ៉ាង​ងាយ​ព្រោះ​អ្នក​មិន​យល់​ពី កលល្បិច​នៃ​ជំនួញ​នោះដូច​គេ​
9. មិន​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់ៈ បើ​មិន​ហ៊ាន​ចេញ​ទុន​ក្នុង​ការចាប់ ផ្តើម​មិន​ព្រម​ប្រថុយ បានត្រឹមតែ​គិត តើ​អាច​ក្លាយជា​អ្នកមាន​ដែរឬទេ​? សកម្មភាព​ដ៏​ចាំបាច់​បំផុត​គឺ​ធ្វើ​ការរកស៊ី កុំ​ទុក​លុយ​ចោល​ក្នុង​ធានា​គា​។​
10. គ្មាន​ការយកចិត្តទុកដាក់​ចំពោះ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួនៈ ចាយ​ច្រើនជាង​ចំណូល ចូលចិត្ត​រ៉ាបរង​បញ្ហា​តែ​ម្នាក់ឯង មិន​ព្រម​បង្កើត ឱ្យមាន​ការចែករំលែក​ពី​អ្នកពាក់ព័ន្ធ នេះ​ជា​គ្រោះថ្នាក់​ដែល​ធ្វើឱ្យ​អ្នក​ងាយ​នឹង​ក្រ​បំផុត​។​
11. ជួយ​អ្នក​ដ៏​ទៃ​ពេក​ភ្លេច​គិតពី​ខ្លួនឯងៈ យកមុខយកមាត់​ចេញ​លុយ តែម្នាក់ឯង​ឬ​ចិត្តល្អ​ជ្រុល​ឬ​ស៊ូទ្រាំ លំបាក​គិតតែ​ពី​ខំ​រកប្រាក់​ជួយ​អ្នក ដ៏​ទៃ ធ្វើឱ្យ​អ្នក​ដែល​ត្រូវ​យើង​ជួយ​ក៏​មិនកើត ឯ​ខ្លួនឯង​ក៏​នៅតែ​ក្រ​។​
12. មិន​ស្រលាញ់​លុយៈ បើ​មិន​ចង់​មាន បើ​មិន​ស្រលាញ់​លុយ​ហើយ គឺ​វា​គ្មាន​រូបមន្ត​ណា​ជួយ​ឱ្យ​ក្លាយ​ទៅជា​អ្នកមាន​បានឡើយ​។ ចូរ​រៀន​ស្រលាញ់​តែ​មិនមែន​លុយកខ្វក់​ឡើយ​។

1 comment:

  1. It's very fantastic for this point education. i really like so much because some of point it's relating on me in the present

    ReplyDelete