Monday, January 7, 2013

នាំគ្នាឈានទៅមុខឲ្យដល់គោលដៅ



នាំគ្នាឈានទៅមុខម្តងមួយថ្នាក់ៗនាំគ្នាឈានទៅឲ្យដល់គោលដៅ
ជឿខ្ញុំណា៎!…គ្មានអ្វីក្នុងលោកនេះដែលសម្រេចបានដោយមិនចាប់ផ្តើមពីការធ្វើម្តងបន្តិចៗឬផ្តើម
ធ្វើម្តងមួយមុខៗនោះទេ។ សាកប្រៀបធៀបមើលបើយើងរាប់ឲ្យដល់មួយរយយើងត្រូវចាប់ផ្តើម
រាប់ពីទីមួយគឺពីមួយទៅជាពីរបីបួនរហូតដល់មួយរយ។
សេចក្តីសម្រចក៏ដូចគ្នាដែរសុភាសិត
ចិនពោលថាសេចក្តីសម្រេចត្រូវចាប់ផ្តើមពីជំហានដំបូងត្រូវសន្សឹមៗធ្វើសន្សឹមៗសន្សំចាប់ផ្តើម
ពីម្តងមួយជំហានៗចុងក្រោយវានឹងបានជោគជ័យឯងគ្រាន់តែវាយូរឬឆាប់តែប៉ុណ្ណោះ
ពេលយើងឈានកន្លងភ្នំទៅម្ខាងទៀតយើងមិនអាចឈានកន្លងភ្នំតែម្តងបានដោយការឈាន
ត្រឹមតែមួយជំហាននោះទេព្រោះយើងមិនមែនជាយក្សឯណាយើងជាមនុស្ស! ឬបើមិនដូច្នោះ
យើងក៏មិនអាចបង្រួមភ្នំឲ្យតូចចុះយើងមិនអាចសេកអ្វីៗបានតាមចិត្តដើម្បីឈានកន្លងដោយ
ការឈានជើងត្រឹមតែមួយជំហានបានទេព្រោះយើងមិនមែនជាមនុស្សវិសេសយើងជាមនុស្ស
ធម្មតា។ផ្ទុយទៅវិញយើងត្រូវឈានកន្លងដុំថ្មដុំដីដុំក្រួសម្តងមួយដុំៗកាលណាយើងឈានកន្លង
ម្តងមួយដុំៗរហូតដល់អស់ហើយនោះមានន័ថាយើងបានឈានកន្លងភ្នំដែលខ្ពស់លលៃបាន
ហើយដែរ។
សេចក្តីសម្រេចទើបជាការសន្សំម្តងបន្តិចៗសន្សឹមៗមិនបំបោលសន្សំៗរហូតដល់ធំមហិមា។
ឧបស័គ្គដែលកើតឡើងតាមផ្លូវប្រៀបដូចដុំថ្មហើយវាគ្រាន់តែជាការជំពប់ដុំតូចៗតាមផ្លូវតែ
ប៉ុណ្ណោះបើនាំវាទៅប្រៀបធៀបជាមួយគោលដៅដែលជាភ្នំឧបស័គ្គនោះក៏ហាក់ដូចជាតូចល្អិត
ភ្លាមតែម្តងវាម្នាក់មួយខ្នាតម្នាក់មួយជើងមេឃតែម្តងតើមែនទេ!។ហើយចូរចាំទុកថាដុំថ្មតាមផ្លូវ
មានឲ្យយើងកន្លងមិនមែនមានឲ្យយើងជំពប់នោះទេតែបើបានជាជំពប់ដួលក៏ក្រោកឡើង
មកហើយឈានកន្លងទៅ….វាក៏ប៉ុណ្ណឹងឯង។
បើចង់ដឹងថាដួងតារាដែលដេរដាសពាសពេញលើនភាល័យមានច្រើនប៉ុណ្ណានោះក៏ត្រូវសន្សឹម
រាប់ម្តងមួយដួងៗ។បើចង់ប្រសព្វសេចក្តីសម្រេចក្នុងជីវិតក៏ត្រូវឈានកន្លងឧបស័គ្គឲ្យទាល់តែ
បានប្រៀបដូចការឈានកន្លងដុំថ្មទៅម្តងមួយដុំៗឈានទៅមុខម្តងមួយថា្នក់នាំគ្នាឈានទៅឲ្យ
ដល់គោលដៅ។

No comments:

Post a Comment