យើងធ្លាប់បានឃើញថូផ្កាដែលគេតាំងនៅលើតុ មានសម្រស់ល្អឆើតឆាយ
។ ថូផ្កាមិនអួតប្រាប់យើងពីសម្រស់របស់វាឬក៏ឮវានិយាយអួតសរសើរពីគន្ធពិដោរដ៏ក្រអូបរបស់វាម្តងណាឡើយ។នៅពេលដែលមនុស្សម្នាក់បានឃើញច្បាស់នូវព្រះនិព្វានក៏មានន័យដូចគ្នាដែរ
មនុស្សនោះមិនដែលនិយាយអួតសរសើរពីខ្លួនគេទាល់តែសោះ
តែយើងអាចដឹងច្បាស់នូវសម្រស់ឬភាពផ្អែមល្ហែមរបស់គេដោយគ្រាន់តែដោយគ្រាន់តែរស់នៅជិតគេមួយខណៈទេ។
មិនត្រូវការព្រួយបារម្ភពីអតីតៈ ឬអនាគតពេកទេ សេចក្តីសុខតែងស្ថិតនៅក្នុងបច្ចុប្បន្នជាមួយអ្វីដែលនៅចំពោះមុខអ្នក ។
ដើម្បីរស់នៅក្នុងខណៈបច្ចុប្បន្នឲ្យបានពោរពេញ អ្នកមិនត្រូវងាកក្រោយ
ហើយរំលឹកឡើងវិញនូវអតីតកាលឡើយ
អតីតកាលកន្លងផុតទៅហើយ។ហើយអ្នកមិនអាចប្រើអំណាចទៅស្រវាឈោងចាប់យកអនាគតដែរ ។ ដូច្នេះ
គ្មានអ្វីត្រូវព្រួយឡើយ ។ បន្តិចទៀតខ្ញុំជិះយន្តហោះ
អ្នកណានឹងដឹងថានឹងមានអ្វីកើតឡើង ។ប្រហែលជាខ្ញុំបានទៅដល់គោលដៅដោយសុខសាន្ត
ឬក៏ទៅមិនដល់ទេដឹង? នៅពេលយើងធ្វើគំរោងការអ្វីមួយ
ត្រូវធ្វើវាត្រឹមតែបច្ចុប្បន្នបានហើយ ព្រោះបច្ចុប្បន្នគឺជាពេលវេលាដែលយើងកំពុងកាន់កាប់។យើងពេញចិត្តនឹងបច្ចុប្បន្នដោយប្រើប្រាស់វាឲ្យបានល្អ។ប្រសិនបើយើងរក្សាបច្ចុប្បន្នដោយប្រុងប្រយ័ត្នអតីតៈមិនអាចជាប្រផ្នូលអាក្រក់ដល់យើងឡើយ។បើអ្នកមានការប្រុងប្រយ័ត្នក្នុងបច្ចុប្បន្នបានល្អហើយអនាគតក៏ល្អ
។ ព្រះធម៌តែស្ថិតនៅក្នុងបច្ចុប្បន្នជានិច្ច ។ បច្ចុប្បន្នជាមាតានៃអនាគត ។
ចូរថែរក្សាម្តាយម្តាយនឹងថែរក្សាកូន ។
«សម្តេចព្រះមហាឃោសានន្ទ សៀវភៅមួយជំហានម្តង»
No comments:
Post a Comment