ពាក្យថាឯករាជ្យ មានអត្ថន័យខុសៗគ្នា ចំពោះមនុស្សផ្សេងៗគ្នា។
ឯករាជ្យអាចជា ការបន្តការងារអ្វីមួយ ដោយខ្លួនឯងបញ្ចប់សម្ពន្ធភាពជាមួយដៃគូ ឬ
ក៏ការចេញទៅរស់នៅតែម្នាក់ឯង។ ទោះជាយ៉ាងណាក៏ដោយ ការដែលមានសេរីភាពដោយមិនមានភាពភ័យខ្លាចលើឧបសគ្គណាមួយ
អាចធ្វើឲ្យអ្នកក្លាយជាមនុស្សដ៏ឯករាជ្យម្នាក់។
ទី១ ធ្វើគម្រោងផែនការដើម្បីខ្លួនអ្នក៖
អ្នកអាចរៀបគម្រោង
ដោយសរសេរពីអ្វីដែលអ្នកចង់ធ្វើអ្វី ដែលអ្នកត្រូវធ្វើ និង អ្វីដែលអ្នកបានធ្វើរួចហើយ។
ទី២ ពិនិត្យហិរញ្ញវត្ថុរបស់អ្នកជាប្រចាំ៖
ការរស់នៅដ៏ឯករាជ្យ
តម្រូវឲ្យអ្នកមានលទ្ធភាពផ្គត់ផ្គង់រាល់ការចំណាយផ្ទាល់ខ្លួនទាំងឡាយ។
ប្រសិនបើអ្នកពុំមានលទ្ធភាពផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃគ្រប់គ្រាន់
ព្យាយាមសន្សំប្រាក់មួយចំណែកទុកជាប្រចាំ។ ការមានឯករាជ្យទៅលើហិរញ្ញវត្ថុអាចជួយឲ្យអ្នកមានអារម្មណ៍ថា
ខ្លួនកំពុងមានភាពជឿជាក់ និង មានការលើកទឹកចិត្តចំពោះខ្លួនឯង។
ទី៣
មិនត្រូវឲ្យអ្នកដទៃធ្វើអ្វីដែលអ្នកអាចធ្វើខ្លួនឯងបាន៖
ប្រសិនបើម្ដាយអ្នកជាអ្នកចម្អិនម្ហូបអាហាររាល់ថ្ងៃ
សាកល្បងចម្អិនអាហារដោយខ្លួនឯងវិញម្តង។
ប្រសិនបើអ្នកនៅពឹងពាក់មិត្តរួមការងារក្នុងការធ្វើការងារតូចតាចណាមួយ
ចូរងាកមកធ្វើការងារនោះដោយខ្លួនឯងឲ្យបានត្រឹមត្រូវ។
ទី៤ រៀនរស់នៅដោយខ្លួនឯង៖
នេះអាចជាការលំបាកសម្រាប់មនុស្សម្នាក់ចេញពីផ្ទះមករៀន
រស់នៅខាងក្រៅដោយខ្លួនឯងនៅពេលដំបូង។ សួរខ្លួនឯង មើលថា
អ្នកត្រូវរស់នៅជាមួយឪពុកម្ដាយរហូតឬ? ត្រូវចាំនរណាម្នាក់ជួយការងារនេះ ការងារនោះរហូតឬ? ត្រូវធ្វើតាមការបញ្ជារបស់គេរហូតឬ? ព្យាយាមធ្វើអីងាយៗ
ដោយខ្លួនឯងពីថ្ងៃនេះដើម្បីឲ្យអ្នករឹងប៉ឹង នឹងអាចធ្វើការសម្រេចចិត្តដ៏លំបាក
ណាមួយនៅថ្ងៃក្រោយ។
ទី៥ គិតឲ្យបានល្អិតល្អន់ជាងមុន៖
ការគិតបានល្អនេះមិនមែនមានន័យថា
ត្រូវរិះគន់អ្វីជុំវិញខ្លួនរហូតនោះទេ។ ប៉ុន្តែអ្នកត្រូវសួរសំនួរខ្លួនឯងជាប្រចាំថា
ហេតុអីទៅ? ម៉េចបានចឹង? អាចធ្វើម៉េចខុសពីហ្នឹងបានអត់? កុំបោះបង់អ្វីមួយចោលដោយងាយ។
មិនត្រូវចាំតែអូខេគ្រប់ពេលនោះទេ ត្រូវចេះប្រឆាំងអ្វីដែលមិនសមហេតុផល និង
ទទួលយកអ្វីដែលគិតថាល្អ។ ការវិភាគបានត្រឹមត្រូវនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សឯករាជ្យជាក់ជាពុំខាន។
No comments:
Post a Comment