“ធម្មជាតិមានតុល្យភាពក្នុងខ្លួនរបស់វា កាលបើដល់ទីបំផុតក៏ត្រូវផ្លាស់ប្តូរការផ្លាស់ប្តូរស្រេចទៅ
លើកាល:ទេស:និងឳកាស អ្នកល្មើសមិនសម្របតាមស្ថានការណ៍រមែងត្រូវគេប្រឆាំង”។
ជិវិតជារបស់នរណា? ជីវិតជារបស់យើងពិតរឺ? ប្រសិនបើវាជារបស់យើងៗរមែងអាចគ្រប់គ្រង
ចាត់ចែងបានតាមចិត្ត យើងប្រាថ្នា ប្រហែលគ្មាននរណាត្រូវការជួបប្រទះនឹងការអស់សង្ឃឹម
ខកចិត្តនោះទេ។
តែបើយើងសង្កេតតាមសភាវពិត រឿងរ៉ាវជាច្រើនយ៉ាងត្រលប់ជាផ្ទុយគ្នាសុខមួយដងមួយគ្រា
ក៏ត្រលប់ក្លាយជាទុក្ខ សមបំណងត្រឹមមួយពព្រិចភ្នែកក៏ត្រឡប់ក្លាយជាអស់សង្ឃឹមវិញ ប្រសិន
បើពេលវេលាឈប់ស្ងៀម រឿងរ៉ាវក្នុងលោកនេះប្រហែលជាមិនផ្លាស់ប្តូរទេ កាលបើហេតុ
ទាំងឡាយមិនប្រែក្លាយក៏គ្មានរឿងអ្វីឲ្យផ្លាស់ប្តូរដែរ។
ជោគជ័យ និង ការដួលរលំនៅក្នុងជីវិតរបស់មនុស្សយើង វាអាស្រ័យទៅលើលក្ខខណ្ឌនិងហេតុ
បច្ច័យ។ កាលបើបរិដ្ឋានផ្លាស់ប្តូរវាធ្វើឲ្យរឿងផ្សេងៗផ្លាស់ប្តូរតាមផងដែរ។ ភាពរុងរឿងនិងភាព
អន់ថយចាត់ទុកជារឿងធម្មតាសាមញ្ញ។
មនុស្សយើងគួរឡើងបានចុះក៏បាន គួរយល់និងមិនអស់សង្ឃឹមចំពោះជីវិត។ការរីកចំរើនលូត
លាស់នៃសព្វវត្ថុនិងសេចក្តីសម្រេចក្នុងជីវិតរបស់មនុស្សយើងក៏មានប្រការដូច្នោះដែរ។កាល
បើដល់ចំណុចខ្ពស់បំផុតវាតែង ព្យាយាមគង់សភាពនៅរហូតដល់ក្លាយជាការល្មើសបញ្ច្រាស់
ក្រសែធម្មជាតិ។ នៅទីបំផុតក៏នឹងត្រូវប្រឆាំងផ្តួលរំលំនិងបំផ្លិចបំផ្លាញ ហើយបើកឳកាសឲ្យ
ដល់របស់ថ្មី ៗឡើងមកជំនួសវិញ។
ការផ្លាស់ប្តូរមានទាំងផ្នែកខាងវិជ្ជមាននិងផ្នែកខាងអវិជ្ជមាន ក្នុងផ្លូវរចនាគឺវាឲ្យកំនើតរបស់ថ្មី ៗ
ដែលល្អជាងនិងវឌ្ឍនាច្រើនជាង។ ព្រមជាមួយគ្នានោះវាក៏បំផ្លាញរបស់ដែលរឹងទទឹងមិនព្រម
សម្របសម្រួលខ្លួនតាមផងដែរ។
អំនាចកាលបើដល់ចំណុចខ្ពស់បំផុតហើយ រមែងមានតែអន់ថយចុះវិញ។ ការរក្សាសភាពទុក
ដោយមិនត្រៃត្រងពិចារណាដល់សភាពពិតតាមធម្មជាតិនឹងក-ឲ្យកើតកម្លាំងតទល់ប្រឆាំង
ដែលនឹងត្រលប់មកបំផ្លាញខ្លួនឯងរហ័សលើសដើម។
No comments:
Post a Comment