ការផ្លាស់ប្ដូរខ្លួនឯងឲ្យប្រសើរជាអ្វីដែលមនុស្សគ្រប់រូបតែងប្រាថ្នាចង់បាន
។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា សកម្មភាពតូចៗដែលអ្នកធ្វើរាល់ថ្ងៃអាចផ្លាស់ប្ដូរខ្លួនអ្នកយ៉ាងធំធេង
។ ខាង ក្រោមជាចំណុចងាយៗ ១០
យ៉ាងដែលអ្នកអាចធ្វើបានដើម្បីផ្លាស់ប្ដូរជីវិតឲ្យកាន់តែប្រសើរឡើង ។
១. ចំណាយពេលជាមួយធម្មជាតិ
អ្នកប្រហែលជាមិនដឹងទេថា
ការនៅជិតធម្មជាតិមានសារៈសំខាន់ជាងអ្នករំពឹងទុក។
ការនៅជាមួយធម្មជាតិអាចជួយកាត់បន្ថយស្ត្រេស
ធ្វើឲ្យមានគំនិតច្នៃប្រឌិត បង្កើនការចងចាំ
និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយដែរ។ ដូ្ចច្នេះនៅពេលព្រឹក
អ្នកអាចងើបពីព្រលឹមទទួលយកពន្លឺព្រះអាទិត្យដើម្បីឲ្យពណ៌សម្បុរស្បែកស្រស់ថ្លាបាន។
២. ហាត់ប្រាណ
គ្រប់គ្នាសុទ្ធតែដឹងថា
ការហាត់ប្រាណល្អចំពោះសុខភាព ប៉ុន្តែមនុស្សភាគច្រើនមិនសូវចូល
ចិត្តធ្វើវានោះទេ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard លើបុរសមួយក្រុមបានរកឃើញថា
ការហាត់ប្រាណជាសកម្មភាពមួយដែលជួយឲ្យជីវិតមានភាពរីករាយ។ ឆ្លៀតពេល
១៥ នាទីក្នុងមួយថ្ងៃដើម្បីហាត់ប្រាណ ប្រហែលជាមិនពិបាកទេ មែនទេ?
៣. ចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិ
អ្នកជំនាញមកពីសាកលវិទ្យាល័យ
Harvard គឺលោក Daniel
Gilbert ហៅការប្រាស្រ័យទាក់ទងគ្នាថា
ជាប្រភពនៃសុភមង្គលមួយក្នុងជីវិត ។ ការចំណាយពេលជាមួយគ្រួសារ
និងមិត្ត
ភ័ក្ដិអាចឲ្យអ្នកបាត់អត់ភាពតានតឹងចែករំលែកបទពិសោធន៍ជាមួយគ្នា និងចាកឆ្ងាយពីភាពឯកោ
ដែលជាមូលហេតុនាំទៅរកជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងជាដើម។
៤. សម្ដែងការដឹងគុណ
ការដឹងគុណធ្វើឲ្យអ្នករីករាយ មានទំនាក់ទំនងល្អ
ធ្វើឲ្យមនុស្សជុំវិញស្រឡាញ់ចូលចិត្ត និងក្លាយមនុស្សម្នាក់ដ៏ល្អ។
៥. ធ្វើសមាធិ
ការធ្វើសមាធិនឹងជួយបង្កើនសុភមង្គល
អត្ថន័យនៃជីវិត ការផ្ដោតអារម្មណ៍ និងសន្តិភាពក្នុងចិត្ត ។
ក្រៅពីនេះ វាក៏ជួយកាត់បន្ថយកំហឹង អារម្មណ៍ក្រេវក្រោធ
ការមិនសប្បាយចិត្ត និងទុក្ខសោកទៀតផង។
៦. គេងគ្រប់គ្រាន់
គេងគ្រប់គ្រាន់ជួយឲ្យការធ្វើការងាររបស់អ្នកបានល្អប្រសើរព្រោះអ្នកមិនងងុយ
មានអារម្មណ៍ ស្រស់ស្រាយ និងមិនសូវជួបជំងឺតម្កាត់នានា។
៧. ប្រឈមនឹងខ្លួនឯង
រៀនប្រឈមនឹងអ្វីមួយដែលអ្នកគិតថា
មិនអាចធ្វើបាន ព្រោះវាអាចឲ្យអ្នកមានភាពមោះមុតក្នុងជីវិត។
ការរៀនតន្ត្រីក៏អាចធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ
និងបង្កើនភាពវៃឆ្លាតដែរ។
៨. សើច
ដូចពាក្យគេតែងនិយាយថា
សើចច្រើនចម្រើនអាយុ សើចជួយឲ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ ជៀសឆ្ងាយពីស្ត្រេសដែលនាំទៅរកជំងឺគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល។
គ្រាន់ តែសើចប្រហែលជាមិនពិបាកទេមែនទេ?
៩. នៅជិតមនុស្សដែលអ្នកស្រឡាញ់
ការថើប
និងសិចជាសុភមង្គលដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់គូស្នេហ៍។ សិចជួយការពារជំងឺគាំងបេះដូង
មហារីក ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងអាយុវែង ។
បើត្រឹមជាគូសង្សារធម្មតាគ្រាន់តែកាន់ដៃក៏អាចធ្វើឲ្យអ្នកកាន់តែជិតស្និទ្ធ
និងមានក្ដីសុខដែរ។
១០. មានសុទិដ្ឋិនិយម
គិតវិជ្ជមានធ្វើឲ្យអ្នករីករាយ
និងមានអាយុវែង ។
គិតអ្វីដែលល្អនឹងធ្វើឲ្យការបំពេញការងាររបស់អ្នកបានពេញលេញ
និងទទួលលទ្ធផលជាផ្លែផ្កា។
ចំណុចទាំង ១០
ខាងលើប្រហែលជាមិនពិបាកក្នុងការអនុវត្តទេ
ដូច្នេះម៉េចមិនសាកល្បងបន្តិចទៅ ហើយចាំមើលថា មានការប្រែប្រួលអ្វីខ្លះលើជីវិតអ្នក៕
No comments:
Post a Comment