Sunday, May 19, 2013

ឆ្ពោះទៅមុខចំពោះអ្វីដែលអ្នកចង់បាន!




១)​ ចំណង់
“ប្រសិន ​បើ​អ្នក​មិន​ស្រលាញ់​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​ អ្នក​​ប្រាកដ​​ជា​​មិន​បាន​​ខិត​ខំ​​ធ្វើ​ការងារ​​នោះ​​ឲ្យ​​អស់​​ពី​​ សមត្ថភាព​​ទេ​”។​ វា​ជា​ការ​ងាយស្រួល​ដោយ​អ្នក​អាច​ចាប់​ផ្តើម​​ជា​​មួយ​នឹង​​ការងារ​​ណា​​ដែល ​​អ្នក​ចូលចិត្ត​ហើយ​ ចំណាយ​ពេល​ទៅ​លើ​វា​ឲ្យ​បាន​ប្រសើរ​ ពី​ព្រោះ​នេះ​ជា​ចំណុច​ដែល​អាច​ឲ្យ​គេ​មើល​ឃើញ​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ អ្នក​។​

ក្នុង​ទិស​ដៅ​មួយ​ដែល​អ្នក​បាន​ចាប់​ផ្តើម​បើក​ក្រុម​ហ៊ុន​ជាមួយ​ដៃ​គូរ​ របស់​អ្នក​ ហើយ​អ្នក​ទាំង​​ពីរ​ពេញ​ចិត្ត​ចំពោះ​ការងារ​ដែល​អ្នក​ធ្វើ​នោះ វា​ប្រាកដ​ណាស់​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​មិន​ខាន​។ នេះ​ជា​ឥទ្ធិពល​មួយ​ដែល​ជម្រុញ​ឲ្យ​អ្នក​រក​ឃើញ​ពី​ថាមពល​នៃ​ក្តី​ស្រមៃ​ របស់​អ្នក​​ និង​បាន​ធ្វើ​ឲ្យ​អ្នក​រីក​ចម្រើន​លូតលាស់​ផង​ដែរ​។ ចំណង់​ដែល​យើង​មាន​ប្រៀប​បាន​ទៅ​នឹង​ប្រេង​ឥន្ធនៈ​ដែល​ជា​ថាមពល​ដ៏​ខ្លាំង​ ក្លា ​សម្រាប់​យាន​យន្ត​ទាំងឡាយ​ដែល​បាន​ធ្វើ​ចរាចរណ៍​លើ​ដង​វិថី​។ ចំណង់​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​រឹង​ប៉ឹង​និង​ពោពេញ​ដោយ​អត្ថន័យ​។
២) ប្រាក់ចំណេញ
ការ ​ប្រកប​មុខ​ជំនួញ​អ្វី​មួយ​គឺ​ត្រូវ​គិត​ពី​គោល​ការណ៍​ចម្បង​ឲ្យ​បាន​ច្បាស់ ​លាស់​ មាន​ន័យ​ថា ​អ្នក​ត្រួវ​ធ្វើ​អ្វី​ឲ្យ​អតិ​ថិជន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​មុខ​ជំនួញ​ របស់​អ្នក​។​ មិន​មែន​គ្រាន់​តែ​ជា​ការ​បើក​ដែល​ត្រូវ​ចំណាយ​ដើម​ទុន​ក្នុង​ការ​ទាក់​ទាញ ឬ​ជា​ការ​តុប​តែង​ជំនួយ​ដែល​មិន​អាច​ទទួល​បាន​ផល​ចំណេញ​ត្រឡប់​មក​វិញ​នោះ​ ទេ​។ នៅ​ពេល​ដែល​ឱកាស​ ឬ​មុខ​ជំនួញ​របស់​អ្នក​កំពុង​តែ​មានការ​កើន​ឡើង​ជា​លំដាប់​ នៅ​ពេល​នោះ​ហើយ​ជា​ពេល​ដែល​អ្នក​មាន​ការ​ខ្វល់​ខ្វាយ​ ពី​រឿង​ចំណាយ​ដែល​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​​ថ្ងៃ។​ អ្នក​ត្រូវ​មាន​វិធី​សាស្រ្ត​ក្នុង​ការ​បង្កើន​ដើម្បី​ទាក់​ទាញ​អតិថិជន​ឲ្យ ​បាន​ច្រើន​ជាង​នេះ​។ វិធី​សាស្រ្ត​របស់​អ្នក​អាច​ជា​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​ មួយ​ចំនួន​ដែល​មាន​ក្នុង​ស្រុក​ដូចជាៈ​ កាសែត ​វិទ្យុ​ ទូរទស្សន៌​ជាដើម​។ មាន​អ្នក​ជំនួញ​មួយ​ចំនួន​បាន​ទទួល​ជោគជ័យ​លើ​មុខ​ជំនួញ​តាម​រយៈ​ការ​ ផ្សព្វផ្សាយ​នេះ​ដែល​នឹក​ស្មាន​មិន​ដល់​ ហើយ​អ្នក​ក៏​អាច​សាកល្បង​ទៅ​លើ​មុខ​ជំនួញ​របស់​អ្នក​ដែរ​។ ​ ហេតុ​ផល​មួយ​ដ៏​ចម្បង​មួយ​ទៀត​នោះ​គឺ​បណ្តា​ក្រុមហ៊ុន​ អាជីវកម្ម​មួយ​ចំនួន​មាន​បញ្ហា​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ហិរញ​វត្ថុ​របស់​ ពួកគេ​។ ​ការ​រក​ប្រាក់​កម្រៃ​មិន​មែន​ជា​ហេតុ​ផល​តែ​មួយ​ក្នុង​ការ​ធ្វើ​ជំនូញ​ទេ សម្រាប់​ភាព​ជោគ​ជ័យ​របស់​អ្នក​ជំនួញ​គឺ​ពួក​គេ​ត្រូវ​ការ​ឲ្យ​មាន​ភាព​យូរ​ អង្វែង​មិន​មែន​ជា​មុខ​ជំនួញ​ដែល​មាន​រយៈ​ពេល​ខ្លី​នោះ​ទេ​។ ​មាន​ប្រភេទ​អ្នក​ជំនួញ​ខ្លះ​គិត​ពី​ផល​កម្រៃ​ពេក​ធ្វើ​ឲ្យ​ឱកាស​ជំនួញ​របស់ ​ខ្លូន​ត្រូវ​ទទួល​បរាជ័យ​ដោយ​មិន​ដឹង​មូល​ហេតុ​។ ​អ្នក​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​អ្នក​ដំណើរការ​ផ្នែក​ជំនួយ​របស់​អ្នក​បាន ហើយ​បន្ទាប់​មក​អ្នក​ត្រូវ​គិត​ពី​អតិថិជន​របស់​អ្នក ហើយ​ប្រសិន​បើ​អ្នក​មិន​គិត​ពី​អតិថិជន​របស់​អ្នក​ទេ នោះ​មុខ​ជំនួញ​របស់​អ្នក​នឹង​ពុំ​អាច​ក្លាយ​ជា​មុខ​ជំនួញ​ដែល​មាន​រយៈ​ពេល​ យូរ​អង្វែង​បាន​ទេ​។
៣) អតិថិជន
អ្នក ​មិន​អាច​ជោគ​ជ័យ​នៅ​ក្នុង​មុខ​ជំនួញ​របស់​អ្នក​បាន​ឡើយ ប្រសិន​បើ​អ្នក​មិន​បាន​បម្រើ​ដល់​អតិថិជន​។ ​អ្នក​ជំនួញ​ដែល​ទទួល​បាន​ជោគ​ជ័យ​បំផុត​គឺ​ជា​អ្នក​ជំនួញ​ដែល​ផ្តល់​ឲ្យ​ អតិថិជន​ច្រើន​ជាង​អ្វី​ដែល​ពួកគាត់​សម​នឹង​ទទួល​បាន​។ ​
ភាព ​ជោគជ័យ​របស់​អ្នក​ជំនួញ​គឺ​ទាម​ទារ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​បម្រើ​ដ៏​ប៉ិន​ ប្រសប់​និង​ពូកែ​ក្នុង​ការ​ដឹក​នាំ​។​ ពាក្យថា​ “ការ​បម្រើ ​និង​កា​រ​ដឹក​នាំ​” ​មិន​ដូច​គ្នា​ទេ តើ​អ្នក​អាច​គ្រប់​គ្រង​នឹង​បម្រើ​គេ​បាន​យ៉ាង​ដូចម្តេច​? ​
- ការបម្រើ គឺជាប្រតិបត្តិការមួយរវាងអ្នកលក់និងអ្នកទិញ។
- ភាពដឹកនាំ គឺចង់សំដៅទៅលើការដឹកនាំគ្រប់គ្រងមុខជំនួញរបស់អ្នកដោយបំពេញតម្រូវការឲ្យបានស័ក្តិសមទៅតាមទីផ្សារ។
អ្នក ​ជំនួញ​ត្រូវ​ដឹក​នាំ​ដោយ​ការ​កំនត់​នូវ​គោលដៅ​ច្បាស់​លាស់​ដើម្បី​ទទួល​បាន ​នូវ​ការ​គាំ​ទ្រ​ និង​ការ​ប្រតិបត្តិ​ពី​អ្នក​ដទៃ​។ ​យុទ្ធសាស្រ្ត​គឺ​ជា​វិធី​សម្រាប់​រៀប​ចំ​ធន​ធាន តើ​អ្វី​ដែល​អ្នក​ចង់​ដឹង​? ​នរណា​ដែល​អ្នក​ត្រូវ​ការ​ស្គាល់​?​​ តើ​អ្វី​ដែល​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ?​ យុទ្ធសាស្ត្រ​គឺ​ជា​​ការ​ទទួល​ស្គា​ល់​ថា ​វា​ជា​ទេ​ព​កោស​ល្យ​ដ៏​ប្រសើរ​ ហើយ​និង​ចំណង់​ចាំ​បាច់​ដើម្បី​ស្វែង​រក​ផ្លូវ​ត្រូវ​មួយ​។ ​សំនួរ​ទាំង​អស់​នោះ​វា​ទាក់ទង​ទៅ​នឹង​ តើ​អ្នក​ត្រូវ​ការ​ឲ្យ​អតិថិជន​ផ្តោត​លើ​អ្វី​នា​ពេលបច្ចុប្បន្ន​នេះ​?​ ប្រសិន​បើ​អ្នក​បាត់បង់​អតិថិជន​របស់​អ្នក​ដោយ​មិន​ដឹង​ពី​ទិសដៅ ​ឬ​ខ្សែ​បន្ទាត់​ច្បាស់​លាស់​អ្នក​អាច​នឹង​បាត់បង់​ផ្លូវ​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​ការ​រក​ស៊ី​ប្រកប​មុខ​របរ​របស់​អ្ន​ក​ជួប​បញ្ហា​ជាក់​ជា​មិន​ ខាន​ឡើយ​។
៤) អាទិភាព
ពី ​ព្រោះ​អ្នក​ធ្វើ​ជំនួញ​ដែល​ទទួល​បាន​ជោគជ័យ​គឺ​កើត​ចេញ​ពី​ការ​ស្រលាញ់​និង ​ចូល​ចិត្ត​ធ្វើ​ការ​ងារ​របស់​ពួក​គេ​។​ ពួក​គេ​បាន​ទទួល​លុយ​យ៉ាង​ច្រើន​ដែល​ចេញ​ពី​មុខ​ជំនួញ​ត្រឹម​ត្រូវ​ និង​ភាព​វ័យ​ឆ្លាត​ដែល​គេ​ទទួល​ស្គាល់​ថា ​នោះ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ និង​ឥទ្ធិ​ពល​រួម​ទាំង​ស្ថាន​ភាព​ដែល​ពួក​គេ​បាន​ទទួល​។ គ្មាន​អ្វី​ដែល​ជា​ភាព​អវិជ្ជ​មាន​ក្នុង​ការ​រក​លុយ​ទេ ប្រសិន​​បើ​អ្នក​ខិត​ខំ​ដោយ​កម្លាំង​កាយ​ចិត្ត​របស់​អ្នក​យ៉ាង​ពិត​ប្រាកដ​។ ​
តើ ​អ្វី​ជា​អាទិភាព​?​ អាទិភាព​របស់​យើង​គឺ​ទៅ​តាម​លំដាប់​លំដោយ ​ជា​ឧទាហរណ៍​ដូច​ជា​ថា​​ ទី​១​គឺ​ព្រះ​ជា​ម្ចាស់​ ទី​២​គឺ​ប្រពន្ធ​របស់​អ្នក​ ទី​៣​គឺ​កូន​ៗ​របស់​អ្នក និង​ទី​៤​គឺ​ការ​ងារ​របស់​អ្នក​។ ​ការ​ចាប់​ផ្តើម​គិត​គឺ​ជា​ខ្សែ​បន្ទាត់​ក្រោម​បំផុត​នៃ​ប្រាក់​ចំណេញ​ វា​ជា​ការ​សំខាន់​បំផុត​ក្នុង​ជី​វិត​។ ​ប្រសិន​បើ​អ្នក​រៀប​ចំ​អាទិភាព​របស់​អ្នក​តាម​លំដាប់​ អ្នក​អាច​ក្លាយ​ជា​អ្នក​ជំនួយ​ទទួល​បាន​ជោគជ័យ​។ ​
សរុប ​សេចក្តី​មក​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​ គឺ​ជា​គន្លឹះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រកប​មុខរបរ​ទទួល​បាន​ជោគជ័យ​យូរ​ អង្វែង​ និង​អាច​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំណាក់​អតិ​ថិជន​៕

No comments:

Post a Comment