Sunday, May 19, 2013

ទស្សនៈជីវិតអ្នកល្បីៗ



១. ជីវិតគឺការតស៊ូយ៉ាងមិនដាច់រយៈ (Rabindranath Tagore)
២.ជីវិតគឺសមរភូមិប្រយុទ្ធដែលពេញទៅដោយឈា មនិងភ្លើងសង្រ្គាម ចូរកុំធ្វើខ្លួន ជាពពែដែលត្រូវគេ សាប់ចិញ្ច្រាំ នៅកណ្តាលទីលានប្រយុទ្ធយើង ត្រូវ មានចិត្តហ៊ឹកហាក់ក្លាហាន ឈានទៅខាងមុខយ៉ាង អង់អាចទ្រនង់។(Henry Wadsworth Longfellow)
៣.បើចង់ជ្រាបអត្ថន័យ គុណតម្លៃហើយនឹងសច្ចធ ម៌នៃជីវិត
យើងត្រូវបំពេញតួនាទីក្នុងភាពជាមនុស្ស ឲ្យដល់ទីបំផុត។ (មឹងចៀ)
៤. ថ្វីបើជីវិតរបស់មនុស្សយើងសែនខ្លី តែប្រវត្តិសាស្ត្រនៅគង់វង្សយឺនយូរ ។ ចូរប្រគល់ស្នាដៃ ដ៏មានគុណតម្លៃក្នុងជីវិតរបស់អ្នក ឲ្យដល់អនុជនជំនាន់ក្រោយទៅចុះហើយ អ្នកនឹងមានជីវិតនៅ យ៉ាងអមតៈ ។ (វីកួងចុង)
៥.មនុស្សខ្លះមានជីវិតរស់នៅយ៉ាងមនុស្ស។មនុស្សខ្លះមានជីវិតរស់នៅស្រដៀងមនុស្ស។មនុស្ស ខ្លះមានជីវិតរស់នៅដោយមិនដឹងថាខ្លួនឯងជាមនុស្ស ។ (អ៊ីមិង)
៦.​លទ្ធផលដ៏ផ្អែមត្រជាក់ ដែលមនុស្សទួទៅ បាន ទទួលក្នុងវ័យជរានោះ ភាគច្រើនជាផល ដែល ពួកគេបានសាបព្រោះទុកក្នុងកាលវ័យកម្លោះក្រ មុំ  ។ (សូឡូម៉ន)
៧.ការស្លាប់ ឬ រស់នោះ មេឃបានលិខិតទុករួច ស្រេចទៅហើយ ព្រោះហេតុនេះ យើង​វគួរមាន សេចក្តីសុខ ជាមួយកំឡុងពេលណាមួយនៃជីវិត បណ្តោយឲ្យ សេចក្តីស្លាប់ក្លាយជាឆាកពណ៌ ខ្មៅ ដែលឆ្លុះបញ្ចាំងពណ៌ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែខ្លាំងឡើងចុះ ។ (សាន់ធៀណា)
៨.អ្នកដែលអាចទទួលរក្សាទុកនៅសេចក្តីសុខ ដែលបានកើតឡើងដោយចៃដន្យពីជីវិត ដែល ពេញទៅដោយភាពរលាក់រលែក ឬអ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយ ចៃដន្យពីជីវិតដែលសែនរាបរលូនបុគ្គលនោះឈ្មោះថាជាអ្នកចេះជ្រើសរើសប្រើជីវិត ។ (អ៊ីមិង)
៩. មិនចាំបាច់រំលឹកឈ្មោះបុគ្គលដ៏អស្ចារ្យក្នុងនិទានឲ្យពួកយើងស្តាប់ទេព្រោះថាវ័យកម្លោះ ក្រមុំ របស់យើងក៏គឺវេលាដ៏រុងរោចន៍បំផុតក្នុងជីវិតរបស់យើង ។ (George Gordon Byron)
១០. ក្នុងលោកនេះ មិនមានរបស់ដែលហៅថា បានទាំងអស់ហើយនឹងបាត់បង់ទាំងអស់ នោះ ឡើយ ។ (ភាសិតចិន)
១១.មនុស្សដែលសើចយ៉ាងមានក្តីសុខ ព្រោះមានជីវិតស្រស់ស្អាតប្រដូចការដើរនៅលើផ្លូវ ដែល រោយរាយ ដោយស្រទាប់នៃផ្កាកូលាបនោះ មិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែ សើចបានទៀត ក្នុងខណៈដែលជីវិតពេញទៅដោយសេចក្តីទុក្ខលំបាកបុគ្គលនោះរមែងមានតម្លៃ គួរដល់ការគោរពរាប់អានយ៉ាងក្រៃលែង។ (វិលខកស៍)
១២.គោលដៅការសិក្សាគឺសិក្សាដើម្បីជីវិត។ គោលដៅជីវិតគឺទ្រទ្រង់ខ្លួនជាមនុស្សមានសតិមាន គុណធម៌ និង សេចក្តីក្លាហាន។ (លៀងឈីឆៅ)
១៣. យើងត្រូវជាម្ចាស់លើជីវិត មិនមែនជាទាសកររបស់ជីវិតនោះទេ ។ (Friedrich Nietzsche)
១៤. ជីវិតជាបទកំណាព្យដែលសរសេរគ្មានថ្ងៃចប់ ពួកយើងត្រូវប្រើឈាមនិងទឹកភ្នែក មកធ្វើឲ្យ កំណាព្យបទនេះមានតម្លៃមានអត្ថន័យកាន់ខ្លាំងឡើង  ។ ជីវិតជាបទភ្លេងដែលមិន មានថ្ងៃច្រៀង ចប់ យើងមិនអាចបញ្ឈប់វាបានរហូតទៅ ។ (និរនាម)
១៥. ជីវិតដែលពិតប្រាកដជាជីវិតដែលមានសេចក្តីសុខ ។ (អេឌិសាន់)
១៦.​ ខ្លឹមសាររបស់ការកើត​មិនមែនសេចក្តីសុខ​ តែជាសេចក្តីទុក្ខ ជាសេចក្តីសោកសៅ គឺសំឡេង ស្រែកយំមិនមែនសំឡេងសើចក្អាកក្អាយ គឺចំណងលក្ខខណ្ឌមិនមែនសេរីភាព។ (ស៊ីវ៍ជឺម៉)

No comments:

Post a Comment