១.ចាយវាយឲ្យតិចជាងចំណូល
២. ចាប់ផ្តើមសន្សំប្រាក់ពីឥឡូវនេះទៅ ជាជាងរង់ចាំរហូតដល់រកឃើញថា
គួររកស៊ីរបរអ្វី ទើបចាប់ផ្តើមប្រមែប្រមូលស្វែងរកប្រាក់
៣. ពេលវេលាជាមាសប្រាក់ គ្រប់គ្រងពេលវេលាបានល្អមានន័យថាគ្រប់គ្រងមាសប្រាក់ក៏បានល្អដែរ
៤. ជៀសវាងពីបំណុលដែលមានការប្រាក់ខ្ពស់
៥.ពិភាក្សាពីរឿងប្រាក់កាក់៖ ការខ្លាចរអាមិនហ៊ាននិយាយគ្នាដោយត្រង់ៗអំពីរឿងប្រាក់កាក់នឹង នាំឲ្យអ្នកជួបបញ្ហាហិរញ្ញវត្ថុ។
៦. ឈប់ចាយវាយហ៊ឺហា ដើម្បីអួតថាខ្លួនមានប្រាក់ច្រើន
៧. តាមដានដំណើររីកចម្រើននៃទ្រព្យសម្បត្តិរបស់អ្នកជានិច្ច
៨. ថែរក្សារបស់របរប្រើប្រាស់ជាប្រចាំបើមិនដូច្នេះទេអ្នកត្រូវចំណាយប្រាក់ដើម្បីជួសជុលរបស់ទាំង នោះជាក់ជាពុំខាន។សាកល្បងសង្កេតមើលមួយត្រួសក្នុងផ្ទះរបស់អ្នក តើមានរបស់អ្វីខ្លះដែលអ្នកទុកចោលមិនអើពើ ឬស្ទើរតែខូចខាតអស់ដោយមិនបានថែរក្សា?
៩.កិច្ចការណាដែលអាចធ្វើបានដោយខ្លួនឯង ចូរធ្វើដោយខ្លួនឯង នេះជាវិធីកាត់បន្ថយចំណាយដ៏មានប្រសិទ្ធភាព។ បើងាកនេះពឹងគេ ងាកនោះជួលគេ អ្នកនឹងត្រូវចំណាយគ្រប់យ៉ាង។
១០. រាល់ចំណាយត្រូវមានផែនការទុកជាមុន
១១. ស្វែងរកចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងធ្វើកិច្ចការដែលខ្លួនចូលចិត្ត
១២. កសាងមិត្តភាពនិងទំនាក់ទំនងពិតប្រាកដ។ មិត្តភាពនិងចំណងទាក់ទងល្អជាទ្រព្យសម្បត្តិដ៏មានតម្លៃ។
១៣.អភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ៖ ចំណេះដឹង សុខភាព ចំណងទាក់ទង ។ល។
No comments:
Post a Comment