Tuesday, November 6, 2012

ដើម្បីរៀបចំផែនការ ធ្វើដំណើរឆ្ពោះដើរទៅ រកភាពជោគជ័យនៅក្នុងឆាកជីវិត


ជោគជ័យ គឺជាអ្វីដែលច្រើនលើសពី ការទទួលបានតំណែង និងការឡើងប្រាក់ខែទៅទៀត។ ដូច​ជាការផែនការនៃ ការធ្វើដំណើរអញ្ចឹង អ្នកត្រូវតែកំណត់ពី ចំណុចចាប់ផ្ដើម ទិសដៅ និង មធ្យោ​បាយធ្វើដំណើរ ប្រេងឥន្ធនៈ ឥវ៉ាន់ ផ្លូវធ្វើដំណើរ ជាដើម។ 
ចំនុចចាប់ផ្ដើមៈ តើអ្នកជានរណា?

គ្រប់ការធ្វើដំណើរត្រូវ តែមានចំណុចចាប់ផ្ដើម។ អ្នកត្រូវតែ ចាប់ផ្ដើមជាមួយនឹងការដឹងថា អ្នកជានរ​ណា​នៅពេលឥឡូវនេះ។ នៅពេលដែលអ្នកសួរគេថា តើអ្នកជានរណា?” ក្នុងករណីភាគច្រើន អ្នកអាច​ស្គាល់ពីឈ្មោះរបស់នាង ឬគាត់ មុខដំណែងតួនាទី ឬការងារដែលគេធ្វើនៅពេលបច្ចុប្បន្ន។ យើងមមាញឹកជាមួយ នឹងសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ ដែលយើងគិតអំពីខ្លួនឯង តិចជាងការងារ។ ចូរចំណាយ ពេលដើម្បីមើលពីខ្លួនឯង ជំនឿ តម្លៃ និងបទពិសោធន៍។ ត្រូវស្វែងយល់ពីគុណភាព ជំនាញ និងចំណេះដឹង។
ទិសដៅៈ តើអ្នកចង់ក្លាយជានរណា
កាលពីយើងនៅពីក្មេង យើងតែងតែត្រូវបានគេសួរថា តើនៅពេលធំឡើងចង់ក្លាយជាអ្វី? ” ទិសដៅ​របស់អ្នកគួរតែជាអ្វី ដែលគ្របដណ្ដប់គ្រប់ផ្នែកនៃអ្វីដែលលេច ចេញនិងគ្រប់គំនិតនៃជីវិត។ ធ្វើការស្ទង់ស្ទាបទៅលើអ្វីដែលអ្នក ត្រូវតែផ្លាស់ប្ដូរខ្លួនឯងទៅរក បទពិសោធន៍គ្រប់ប្រភេទ នៃជោគ​ជ័យដែល អ្នកចង់បាន។ អ្នកអាចចាប់ផ្ដើមដោយ ការមើលទៅអ្នកជោគជ័យ ដែលអ្នកស្ងើចសរសើរ ហើយកំណត់ អនាគតរបស់ខ្លួនឯងដោយផ្អែក ទៅលើថាតើគេគឺ ជាអ្វីហើយគេគឺជានរណា ។
មធ្យោបាយនៃការធ្វើដំណើរ ៖ គោលដៅជីវិត
មធ្យោបាយធ្វើដំណើរ គឺជាវិធីសាស្ត្រដែលនឹងធ្វើឲ្យអ្នកផ្លាស់ទីពី កន្លែងដែលអ្នកចាប់ ទៅកាន់ទិស​ដៅ។ ក្នុង មធ្យោបាយធ្វើដំណើរធម្មតាមួយ អ្នកប្រហែលជាជ្រើសរើសយករថយន្ត យន្តហោះ កប៉ាល់ កង់ និងមានអ្វីច្រើនជាងនេះទៀត។ ចំពោះការធ្វើដំណើរទៅ រកជោគជ័យរបស់អ្នក អ្នកត្រូវតែ​ស្វែង​យល់ ពីគោល បំណងនៃជីវិត។ វានឹងអាស្រ័យលើថា តើអ្នកស្គាល់ខ្លួនឯងបានច្បាស់ប៉ុណ្ណា។ លទ្ធផលនៃជំហានដំបូង គឺជាការធ្វើការវាយតម្លៃទៅលើ តើអ្នកជានរណានៅ ពេលឥឡូវនេះ នឹងធ្វើ​ឲ្យមានភាពខុសគ្នារវាង ការជ្រើសរើស យកកង់និងយន្តហោះ។ ជ្រើរើសយកគោលដៅជីវិត ដោយ​ផ្អែក​លើថាតើ អ្នកជានរណា អ្វីខ្លះជាចំណុចខ្លាំងរបស់អ្នក ហើយ​តើអ្វីជាទេពកោសល្យរបស់អ្នក។
ប្រេងឥន្ធនៈ ៖ តម្លៃ និងជំនឿ
គ្រប់យានយន្តទាំងអស់ត្រូវការ ប្រេងឥន្ធនៈទោះបីជាអ្នកជ្រើសរើសយកកង់ ក៏ដោយអ្នកក៏​ត្រូវការ​អាហារខ្លះៗ ដើម្បីទទួលបានថាមពលក្នុង ការប្រើប្រាស់កង់នោះដែរ។ អាស្រ័យលើគោលដៅនៃជីវិត អ្នកត្រូវតែចេះប៉ាន់ស្មានតម្លៃ និងជំនឿរបស់ខ្លួន។ តម្លៃគឺជាសេចក្ដីណែនាំទៅកាន់ការធ្វើដំណើរ។តម្លៃរបស់អ្នកជាភ្លើង បំភ្លឺរថយន្តនៅពេលយប់។ ជំនឿនឹងផ្ដល់ឲ្យអ្នកនូវសេចក្ដីជឿទុកចិត្តលើខ្លួនឯងនិងសមត្ថភាព ដើម្បីសម្រេចទិសដៅ។ត្រូវធានាថា​អ្នកបានធ្វើឲ្យខ្លួនឯងមានជំនឿ កាន់តែខ្លាំងឡើង។
ឥវ៉ាន់ ៖ ជំនាញ សមត្ថភាព សម្បទានិង អាកប្បកិរិយា
ការចេញដំណើរទាមទារឲ្យមានឥវ៉ាន់ អ្នកត្រូវការសម្លៀកបំពាក់ អាហារ សម្ភារៈផ្គត់ផ្គង់ ថ្នាំ និងអ្វី​ដែល​សំខាន់ៗ ផ្សេងៗទៀត។ ត្រូវចាំថាការធ្វើដំណើរទៅ រកជោគជ័យក៏ដូចគ្នាអញ្ចឹងដែរ។ ដើម្បី​ក្លាយ​ជា​មនុស្សដែលប្រសើរម្នាក់ អ្នកត្រូវតែអភិវឌ្ឍជំនាញថ្មីៗ រៀនពីព័ត៌មានថ្មីៗ អភិវឌ្ឍ​សមត្ថភាព និង សម្ប​ទារ។ អ្វីៗត្រូវតែមានការគាំទ្រ ពីអាកប្បកិរិយាត្រឹមត្រូវ។ អាកប្បកិរិយា គឺជាវ៉ាលីដាក់រាល់សម្ភារៈ ផ្គត់​ផ្គងរបស់អ្នក។
ផ្លូវធ្វើដំណើរ និងការត្រួតពិនិត្យ ៖ គោលដៅ និង គោលបំណង
នៅពេលដែលអ្នកចាប់ផ្ដើម ចេញដំណើរអ្នកចាំបាច់ត្រូវការផ្លូវ។ អ្នកត្រូវតែដឹងថាអ្នកត្រូវទៅ តាមផ្លូវ​ណាហើយផ្លូវណា ដែលអ្នកត្រូវ ការឆ្លងកាត់។ វាប្រាកដជាមានជម្រើសខ្លះៗ ក្នុងការធ្វើដំណើរ។ បើសិនជាគ្មានផ្លូវ អ្នកប្រាកដជា ជួបបញ្ហា ។ ការត្រួតពិនិត្យ គឺពិតជាសំខាន់ ក្នុងការវាស់​វែង​ការធ្វើ​ដំណើររបស់អ្នក។ អ្នកត្រូវតែជ្រើសរើសគោលដៅ និងគោលបំណងត្រឹមត្រូវដើម្បី ធានា​ថាអ្នកនៅ​តាមផ្លូវដែលជោគជ័យ។ ការកំណត់ គោលដៅ និងគោលបំណង ច្បាស់ និងអាចវាស់វែងបាន និង​ឃ្លាំមើលការកែប្រែ នោះអ្នកនឹងទៅដល់ទិសដៅ នោះបានកាន់តែឆាប់ និងរលូន។ ឥឡូវនេះ អ្វីៗបាន​ត្រៀមរួចរាល់ហើយ អ្នកអាចធ្វើដំណើរទៅ រកជោគជ័យបានហើយ

No comments:

Post a Comment