ឧបសគ្គដ៏ធំបំផុតក្នុងជីវិត គឺពេលដែលអ្នកបាត់បង់នូវជំនឿចិត្តទាំងអស់សម្រាប់សម្រេចគោលបំណង។ បញ្ហាអាក្រក់ទាំងឡាយដែលបានកើតឡើង គឺនៅពេលដែលភាពច្របូកច្របល់បានមកកាន់ជីវិតរបស់អ្នកដូចជា បញ្ហាហិរញ្ញវត្ថុ ដែលនាំឲ្យមានអារម្មណ៍ថា អ្នកមិនអាចគ្រប់គ្រងលើអ្វីៗបានទាំងអស់ ដោយសារតែបញ្ហាហិរញ្ញវត្ថុមួយប៉ុណ្ណឹង។ អត្ថបទនេះនិងរៀបរាប់ពីវិធីដែលអ្នកអាចគ្រប់គ្រង និង សម្រេចបានអ្វីដែលអ្នកចង់ធ្វើ ព្រមទាំងចង់បាន។
១. ដឹងឲ្យច្បាស់ថាអ្វីដែលអ្នកចង់សម្រេចបាន ព្រមទាំងមូលហេតុ
មានមនុស្សជាច្រើន តែងតែមានគោលដៅជាច្រើនក្នុងជីវិត ប៉ុន្តែគេមិនបានកំណត់ឲ្យច្បាស់ថាគោលដៅមួយណាដែលគេចង់បានឲ្យពិតប្រាកដក្នុងជីវិតរបស់គេនោះទេ។ អ្នកមិនគួរគិតពីអ្វីដែលអ្នកចង់បានពីជីវិតរបស់អ្នកនោះទេ តែអ្នកគួរតែគិតពីអ្វីដែលអ្នកចង់ក្នុងជីវិតរបស់
អ្នកបើអ្នកដឹងច្បាស់ពីអ្វីដែលអ្នកចង់បានពិតប្រាកដក្នុងជីវិតរបស់អ្នក និង ដឹងពីមូលហេតុនៃការ
ចង់បានក្នុងជីវិតរបស់អ្នកទៀតនោះ អ្នកនឹងអាចកំណត់សកម្មភាពដើម្បីបំពេញអ្វីដែលអ្នកចង់បាននោះបានល្អ។
២. ចាំផ្តើមដោយការតំរង់ទឹសសកម្មភាព
ជាមួយនិងការតំរង់ទឹសសកម្មភាពនេះផងដែរ អ្នកអាចកត់សម្គាល់សកម្មភាពថ្មីៗរបស់អ្នក ព្រមទាំងធ្វើការពិចារណាទៅលើផ្លូវណាដែលអ្នកគិតថាត្រូវសម្រាប់សម្រេចបានជោគជ័យ។ ត្រូវចាំថា ការទទួលបានអ្វីដែលអ្នកចង់បាន មិនអាចសម្រេចបានតែម្នាក់ឯងនោះទេ។ ការប្រមូលអ្នកគាំទ្រឲ្យបានកាន់តែច្រើន នោះហាក់ដូចជាអ្នកនៅចាំតែបើកទ្វាឲ្យអ្វីដែលអ្នកចង់បានចូលមកអ៊ីចឹង។ ការសម្រេចបានជោគជ័យគឺតម្រូវឲ្យអ្នក មានការពុះពារយ៉ាងខ្លាំង ពេលនោះអ្នកនឹងជួបឧបសគ្គមួយជាមិនខានឡើយន។ ឧបសគ្គនោះគឺក្តីស្រមៃខ្លះអាចនៅស្ថិតស្ថេរតែក្តីស្រមៃខ្លះទៀតត្រូវបានអ្នកបំភ្លេចចោលទៅវិញនេះដោយសារតែអ្នកខ្វះកាពុះពារ។
៣. កំណត់ឧបសគ្គឲ្យបានច្បាស់
បន្ទាប់ពីអ្នកកំណត់ថាផ្លូវណាត្រូវដើរហើយ អ្នកត្រូវកត់ត្រាទុកនូវអ្វីដែលអ្នកអាចសម្រេចបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវតែកត់ត្រាទុកនូវឧបសគ្គទាំងឡាយដែលអ្នកជួបប្រទះ។ ឧទាហរណ៍ថា បើអ្នកខ្វះលុយ កត់វាទុក,
បើអ្នកអត់មានពេលគ្រប់គ្រាន់
កត់វាទុក។ អ្នកត្រូវតែកំណត់ឲ្យបានច្បាស់ពីឧបសគ្គដែលរារាំងអ្នក មិនឲ្យសម្រេចគោលបំណងរបស់អ្នក។ ផលប្រយោជន៍ដែលទទួលបានពីការធ្វើបែបនេះ គឺអ្នកនឹងអាចដឹងពីមូលហេតុនៃឧបសគ្គ ព្រមទាំងអ្នកនឹងងាយស្រួលក្នុងការរកវិធីទប់ទល់។
៤. កំណត់គោលដៅឲ្យច្បាស់
អ្នកត្រូវតែកំណត់គោលដៅឲ្យបានច្បាស់លាស់ និង ចាប់ផ្តើមកំណត់សកម្មភាពឲ្យច្បាស់សម្រាប់ទប់ទល់ជាមួយនឹងឧបសគ្គដែលតែងតែរារាំងមិនឲ្យអ្នកសម្រេចអ្វីដែលអ្នកចង់បាន។ អ្នកត្រូវតែចាំថាបើអ្នកធ្វើសកម្មភាព ដោយមិនមានគោលដៅច្បាស់លាស់នោះ សកម្មភាពរបស់អ្នកនឹងមិនអាចសម្រេចនោះទេ។ ឧទាហរណ៍ថា បើអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុ អ្នកនិងចាប់ផ្តើមគិតថា តើត្រូវធ្វើយ៉ាងណាឲ្យរកប្រាក់បានច្រើនជាងនេះ និង ធ្វើយ៉ាងណាអាចសន្សំលុយបាន។ ពេលអ្នកមានគំនិតហើយ អ្នកត្រូវតែធ្វើសកម្មភាពដែលស្របទៅតាមអ្វីដែលអ្នកគិត។
សរុបមក៖
ការសម្រេចអ្វីបានគ្រប់យ៉ាងនោះ វាមិនមែនជារឿងងាយស្រួលនោះទេ។ កំណត់ឲ្យច្បាស់នូវអ្វីដែលអ្នកចង់បាន
ដឹងពីឧបសគ្គ និង កំណត់គោលដៅ គឺជាកត្តាសំខាន់ដែលអាចនាំឲ្យអ្នកសម្រេចបានអ្វីដែលអ្នកចង់បាន។ តែអ្វីដែលអ្នកត្រូវចាំនោះគឺ បើអ្នកចង់សម្រេចបានឆាប់រហ័ស
អ្នកមិនត្រូវមានតម្រូវការច្រើនពេកទេ។ ត្រូវតែដឹងថាអ្វីដែលអ្នកចង់បានពិតប្រាកដ៕
No comments:
Post a Comment