វិធីដ៏ច្បាស់មួយដែលបង្កឲ្យអ្នកបរាជ័យក្នុងការបង្កើតប្រាក់គឺការចេញក្រៅផ្ទះនិងចំណាយរាល់អ្វីៗដែលអ្នករកបានឬទទួលបាន។ការញៀនក្នុងការចំណាយជាពិសេសនោះគឺខ្លាំងណាស់សម្រាប់ខ្ញុំ។ប៉ុន្តែអ្នកត្រូវទប់ស្កាត់បើសិនជាអ្នកចង់ឲ្យប្រាក់តិចតួចដែលអ្នករកបានឲ្យក្លាយជាប្រាក់ច្រើននោះ។ត្រូវបំភ្លេចការចង់បានរថយន្ដថ្មីនិងដំណើកម្សាន្ដផ្សេងៗ។
-អ្នកនឹងត្រូវរៀនពីរបៀបមានចិត្តសប្បរសធម៌បន្តិចបន្តួចប៉ុន្តែត្រូវរង់ចាំអ្វីដែលអ្នកទទួលបានដើម្បីរៀបចំសម្រាប់អនាគតនៅពេលដែលអ្នកនឹងមានលុយកាន់តែច្រើន។នេះមានន័យថាអ្នកត្រូវតែគ្រប់គ្រប់កំលាំងរុញច្រានដែលធ្វើឲ្យអ្នកចំណាយច្រើន។
ចូរក្រឡេកមើល
ខ្ញុំនឹងនាំអ្នកទៅរកអាថ៌កំបាំងនោះ ។
ភាពមានបានគឺជាការប្រកួតយករង្វាន់ ។ យើងចង់បានរង្វាន់នោះ។មនុស្សភាគច្រើនបរាជ័យដោយសារតែភាពខ្ជិលច្រអូសតាំងពីដើមហើយមួយចំនួនធំទៀតបរាជ័យដោយសារតែរកបានលុយប៉ុន្តែចំណាយគ្មានរបៀប។
សូមជំរាបថាថ្ងៃស្អែកពិតជាមានហើយវាមកដល់លឿនណាស់។ឥឡូវនេះរថយន្តថ្មីរភ្លឺរលោងបែរជាមើលទៅឃើញជារថយន្ដដែលមិនស្អាតទៅវិញ។ថ្ងៃកម្សាន្ដដែលបានកន្លងផុតទៅនៅត្រឹមតែរូបថតរបស់មនុស្សឬទីកន្លែងពីរបីសន្លឹកដែលអ្នកមិនអាចចាំបាន
ហើយសម្លៀកបំពាក់ថ្មីៗកាន់តែថ្លៃទៅៗនិងមិនងាយទិញនោះទេ។
ការពិតដ៏សាមញ្ញគឺថាអ្នកមានៗគេដឹងពីរបៀបក្នុងការគ្រប់គ្រង់កំលាំងរុញច្រានការចំណាយរបស់គេនោះហើយគឺជាហេតុផលដែលនាំឲ្យគេមាន។
នៅពេលដែលគេត្រូវការរឹតបន្តឹងការការចំណាយគេអាចធ្វើបាន។
អ្នកចាំបាច់ត្រូវតែធ្វើវាដែរគឺរឹតបន្តឹងការចំណាយ។
No comments:
Post a Comment