Saturday, November 3, 2012

ការកាត់បន្ថយ​ចំណាយ​ ក្នុង​គ្រា​លំបាក


 

សេចក្ដីលម្អិត

1-ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ

ខ្ញុំ​ទើបតែ​លក់​ឡាន ពីព្រោះ​វា​មិន​អំណោយផល​តទៅទៀត។ ខ្ញុំ​ត្រូវ​ចាយ​ ១០០០USD ជាប្រចាំ​ខែ សម្រាប់​ការជួសជុល បង់ថ្លៃ​ចំណត ប្រេងឥន្ធនៈ ​ពន្ធ​ផ្លូវ ធារ៉ា​ប់រង... ឥឡូវ​ខ្ញុំ​ប្រើ​ឡានក្រុង ឬ​រថភ្លើង​ក្រោម​ដី​ និង​ប្រើ Taxi បើ​ចាំបាច់។ ដូច្នេះ​ចំណាយ​ធ្វើដំណើរ​ប្រចាំខែ​តែ 65USD ដុល្លារ​ប៉ុណ្ណោះអ្នកស្រី​ Anusha Raj, 35ឆ្នាំ ជា​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​យ៉ាងហ្នឹង។

2-បន្ថយ​ចំណាយ​លើ​ទូរ​សព្ទ

ពីមុខ​មក​ខ្ញុំ​ឧស្សាហ៍​និយាយ​ទូរ​សព្ទ​និង​ផ្ញើ​សារ ខ្ញុំ​ត្រូវ​ចាយ​ពី ​២០០USD ឡើង​ទៅជា​ប្រចាំខែ។ តាំងពី​ឆ្នាំមុន​ ខ្ញុំ​លែង​ធ្វើការ​ថែម​ម៉ោង​ទៀត​ ដូច្នេះ​ខ្ញុំ​ត្រូវ​បន្ថយ​ការចាយ​បន្ដិច ដោយ​មិនសូវ​ទូរ​សព្ទ​ និង​ផ្ញើ​សារ ​ហើយ​ស្នើឱ្យ​អ្នកផ្ទះ​និង​មិ​ត្ដ​ភក្ដិ ឧស្សាហ៍ ទូរសព្ទ​មករក​ខ្ញុំ​វិញ ហើយ​ខ្ញុំ​ក៏​មិន​ទទួល​ទូរ​សព្ទ​ដែល​មិន​សំខាន់។ វិ​ក្ដ​យ​ប័ត្រ​ទូរ​សព្ទ​របស់ខ្ញុំ ​ឥឡូវ​ភាគច្រើន​ក្រោម​ ៨០USD”។ អ្នកនាង Corrine Ji អាយុ ២៥ឆ្នាំ​ ជា​អ្នក​ថតរូប​សេរី។

3-ទម្លាប់​ដើរ​ហាត់ប្រាណ ជំនួស​ឱ្យ​ការហាត់​ក្នុង​ក្លឹប​ហាត់ប្រាណ

ខ្ញុំ​ទៅ​ហាត់ប្រាណ​ក្នុង​ក្លឹប​បាន ២ឆ្នាំ​ហើយ។ ខ្ញុំ​ចំណាយ ២០០០USD សម្រាប់​ទិញ​ប័ណ្ណ​ចូល​ហាត់​ពេញ ២ឆ្នាំ​ហ្នឹង។ ពេលខ្លះ​រវល់​មែនទែន រាប់​សប្ដាហ៍​ទើប​ទៅ​ហាត់​បាន​ម្ដង​ពីរ​ប៉ុណ្ណោះ ពិតជា​ខ្ជះខ្ជាយ​មែន។ ខ្ញុំ​តាំងចិត្ដ​ហើយ ក្រោយពេល​គ្រប់​កំណត់ ខ្ញុំ​មិន​បន្ដ​ទិញ​ទៀត​ទេ ហើយ​ដើរ​ហាត់ប្រាណ​ក្នុង​ឧទ្យាន​ជិត​ផ្ទះ​ខ្ញុំ​វិញ។ ដើរ​បណ្ដើរ​មើល​ទេសភាព​បណ្ដើរ ស្រូបខ្យល់​បរិសុទ្ធ​បណ្ដើរ​ និង​សន្សំសំចៃ​ទៀតអ្នកស្រី Kat Chen អាយុ៣៤ឆ្នាំ អ្នកកាសែត​ឯករាជ្យ។

4-ចោលការ​ធ្វើ​ទេសចរណ៍​មួយចំនួន

ខ្ញុំ​ចូល​ចិ​ត្ដ​ការធ្វើ​ទេសចរណ៍ ទៅ​កាន់តែ​ឆ្ងាយ​កាត់​តែ​ល្អ។ រៀងរាល់ឆ្នាំ​ខ្ញុំ​ធ្វើ​ទេសចរណ៍ ២ដង ម្ដង​ចំណាយពេល ២សប្ដាហ៍ ត្រូវការ​ប្រាក់ ​៥០០០USD។ តែ​ឥឡូវ​នាង​ខ្ញុំ​បន្ថយ​ការចំណាយ​និង​សន្សំសំចៃ និង​បន្ថយ​ការដើរ​លេង​ចុង​សប្ដាហ៍។ រៀងរាល់​ការធ្វើ​ទេសចរណ៍​ឆ្ងាយ មិន​ចំណាយ​ប្រាក់​លើសពី​ ១០០០USD។ ខ្ញុំ​មិនសូវ​ស្នាក់​ក្នុង​សណ្ឋាគារ​ផ្កាយ​បី​ឬ Resort ដូច​មុន​ទេ តែ​អារម្មណ៍​នៅតែ​សុខ​ស្រួលអ្នកស្រី Vanessa Jallch អាយុ២៨ឆ្នាំ អ្នកឯកទេស​វិភាគ បានឱ្យដឹង​អញ្ចឹង។

5-សន្សំសំចៃ​ភ្លើង

ខ្ញុំ​ឈប់​ប្រើ​ម៉ាស៊ីន ត្រជាក់​ពេល​គេង​យប់​ និង​ប្រើ​កង្ហារ​ជំនួស​វិញ។ ដំបូង​ដ៏​ពិបាក​ទ្រាំ​ដែរ តែ២ ខែក្រោយ​មក​ក៏​ធ្លាប់​ទៅ។ ឥឡូវ​ខ្ញុំ​ប្រើ​ម៉ាស៊ីនត្រជាក់​តែ​ពេលណា​ក្ដៅ​មែនទែន ហើយ​ខ្ញុំ​កំណត់ ៥ម៉ោង​ក្រោយ​ត្រូវ​បិទ​ដោយ​ស្វ័យ​ប្រ​វិ​ត្ដិ។ វិ​ក្ដ​យ​ប័ត្រ ភ្លើង​របស់ខ្ញុំ​ថយ​​អស់​ពាក់កណ្ដាលអ្នកស្រី Fairuz Aloweni

6-បន្ថយ​ការទិញ​របស់របរ

ការដើរ​ផ្សារ​ទិញ​របស់ ​ធ្លាប់ជា​ចំណូល​របស់ខ្ញុំ។ ជាង​រៀងរាល់ខែ​ចាយ​ប្រហែល​ ៦០០USD សម្រាប់​ការទិញ​សំពត់ អាវ​និង​កំប៉ិកកំប៉ុក ឥឡូវ​ខ្ញុំ​ត្រូវ​សន្សំសំចៃ។ ជា​រៀងរាល់ខែ​ខ្ញុំ​ចាយ​តែ​ ២០០USD ប៉ុណ្ណោះ។ ខ្ញុំ​ទិញ​តែ​អ្វី​ដែល​ត្រូវការ​ចាំបាច់ បី​បួន​ខែ​ទើប​ដើរ​ផ្សារ​ម្ដង ហើយ​ចាយ​មិន​លើសពី ៣០០ដុល្លារ​ទេ។ អ្នកស្រី​ Sue Rasi អាយុ៤៥ឆ្នាំ លេខា​សម្ព័ន្ធ​ក្រុមហ៊ុន​អន្ដជាតិ។

 

7-បន្ថយ​ការចាយវាយ​ហូបចុក

ខ្ញុំ​និង​មិ​ត្ដ​ភក្ដិ​ឧស្សាហ៍​នាំគ្នា ញ៉ាំ​ក្រៅ​ផ្ទះ។ ការហូបចុកម្ដងៗចាយ​ពី ៤០ទៅ​ ២០០USD។ ថ្មីៗនេះ​ខ្ញុំ​ជួប​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ម្នាក់​និង​លើក​ពី​គម្រោង​បន្ថយ​ចំណាយ។ ខ្ញុំ​សម្រេច ហូប​ដើម្បី​រស់​ មិនមែន​រស់​ដើម្បី​ហូប នោះទេ។ ក្នុង​មួយខែ​ហូប​ខាងក្រៅ​ត្រឹម​ម្ដង​ប៉ុណ្ណោះ ហើយ​ចាយ​មិនឱ្យ​លើស ១០០USDនោះទេ។ អ្នកស្រី Sharan Kaur, 34ឆ្នាំ ​អ្នកគ្រប់គ្រង​អាជីវកម្ម៕

 

No comments:

Post a Comment