Tuesday, November 6, 2012

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​មនុស្ស​ជោគជ័យ​មិន​អនុវត្ត​?​



ប្រសិន​​បើ​​យើង​​អង្កេត​​មើល​​មនុស្ស​​ទាំង​អ្នក​មាន​​ និង​​ អ្នក​ក្រ​ដែល​ជា​គំរូ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ យើង​ពិត​ជា​អាច​កំនត់​ពី​សកម្មភាព​មួយ​ចំនួន​ ដែល​មិន​ត្រូវ​បាន​ចែក​រំលែក​ដោយ​មនុស្ស​ទាំង​ពីរ​ជំពូក​នេះ​ទេ។​​ ជា​ពិសេស​សម្រាប់​អ្នក​មាន​ មាន​សកម្មភាព​មួយ​ចំនួន​ដែល​ពួក​គេ​អនុវត្ត​ និង​​ មិន​អនុវត្ត​ទាល់​តែ​សោះ ។​ អត្ថបទ​នេះ​និង​កំនត់​យ៉ាង​ច្បាស់​ពី​សកម្មភាព​អី្វ​ដែល​ពួក​គេ​​មិន​អនុវត្ត​​ ។

១. ការ​មើល​ទូរ​ទស្សន៍​
ទស្សនះ​របស់​អ្នក​ក្រ​គិត​ថា​ការ​មើល​ទូរ​ទស្សន៍​ គឺ​ជា​ទម្រង់​មួយ​នែ​សុភមង្គល​ ឬ ជា​ការ​សម្រាក​សម្រាប់​ពួក​គេ ​អ្នក​មាន​គិត​ថា​វា​ជា​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​យ៉ាង​ខ្លាំង​សម្រាប់​ពួក​គេ  ។​    អ្នក​មាន​ទ្រព្យ​សម្បត្តិ​គិត​ថា​ ​ភាគ​​តិច​ណាស់​ចំពោះ​ការ​បង្ហាញ​នៅ​តាម​ទូរទស្ស​ គឺ​ជា​ការ​ពិត​ ឬ ក៏​មាន​តម្លៃ។​ ទូរ​ទស្សន៍​ធ្វើ​ឪ្យ​មនុស្ស​ផ្តោត​លើគ្រប់​រស​ជាតិ​​ទាំង​អស់​ ដោយ​ធ្វើឲ្យ​ពួក​លុង​ទៅ​តាម​អី្វ​ ដែល​ពួក​គេ​កំពុង​ទស្សនា​ និង​ មិន​បាន​គិត​ថា​ពួក​គេ​និង​ត្រូវ​ប្រឈម​ និង​ការ​ពិត​ទាំង​នោះទេ​។ ដូច្នេះ​ហើយ​ទើប​អ្នក​មាន​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ទាំង​នោះ។
​២.​ ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ដ៏​ច្រើន​សម្រាប់​ការ​បើក​បរ​
អ្នក​មាន​តែង​តែ​មាន​អ្នក​បើក​បរ​ផ្ទាល់​ខ្លួន​ ព្រោះ​ពួក​គេ​មិន​ចង់​ចំណាយ​ពេល​ និង​ កំម្លាំង​របស់​ពួក​គេ​សម្រាប់​ការ​បើក​បរ​នោះ​ទេ ។​ ពួក​គេ​ចង់​បាន​មនុស្ស​ម្នាក់​សម្រាប់​ធ្វើ​សម្រាប់​ពួក​គេ ​ដើម្បី​គេ​អាច​មាន​ពេល​វេលា​សម្រាប់​ធ្វើ​អី្វ​ផេ្សង​ ដែល​​មាន​តម្លៃ​ ដូច​ជា​ការ​ទំនាក់​ទំនង​ជា​មួយ​អតិ​ថិ​ជន​ អាន​សៀវភៅ​ដែល​ល្អ​សម្រាប់​​គេ ​និង​ ស្តាប់​ចំរៀង​ជា​ដើម។ ​ការ​បើក​បរ​ គឺ​ជាផែ្នកមួយ​ដ៏​សំខាន់​សម្រាប់​ជីវិត​ ប៉ុនែ្ត​កា​រ​ចំណាយ​ពេល​សម្រាប់​ធ្វើ​វា​នោះ​វា​គឺ​មិន​មែន​ជារឿ​ងដែល​ល្អ​នោះទេ​។
​៣. ការ​អាន​កា​សែត​
ទស្សនះ​របស់​អ្នក​មាន​ និង​ អ្នក​ក្រ​មាន​លក្ខណះ​ខុស​គ្នា​ចំពោះ​ការ​អាន​កាសែត។​ អ្នក​ក្រ​គិត​ថា​ពត៌​មាន​ដែល​មាន​នៅក្នុង​កាសែត​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​ពួក​គេ ​ ចំពោះអ្នក​មាន​វា​គឺ​ជា​កំហុស​ឆ្គង​មួយ។​ ពត៌​មាន​ជា​ច្រើន​ដែល​ត្រូ​វបាន​សរសេរ​ដោយ​អ្នក​កាសែត ​នៅ​លើ​ទំព័រ​កាសែត​គឺ​មាន​ភាព​ស្មុក​ស្មាញ​ ហើយ​ពត៌​មាន​ខ្លះ​ជា​ពត៌​មាន​មិន​ពិត​ទៀត​ផង។​
៤. ការ​និយាយ​ទៅ​កាន់​អ្នក​ដែល​មាន​គំនិត​អវិជ្ជមាន​
ខណះ​ពេល​ដែល​អ្នក​មាន​ មាន​នូវ​គោល​គំនិត​ដ៏ខ្ពង់​ខ្ពស់​របស់​ពួក​គេ​ ជា​មួយ​នឹង​អ្នក​មាន​ដ៏ទៃ​ទៀត​នោះ ​អ្នក​ក្រ​បាន​បង្កើត​នូវ​អវិជ្ជមាន​សម្រាប់​ពួក​គេផ្ទាល់ ។​ អ្នក​មាន​មិន​ចូល​ចិត្ត​នៅ​ក្បែរ​អ្នក​ដែល​មាន​គំនិត​អវិជ្ជមាន​នោះទេ​ ពី​ព្រោះអ្នក​ដែល​មាន​គំនិត​អវិជ្ជមាន​តែង​តែត្អូញ​ត្អែ​ល​នូវ​អ្វី​ដែល​កើត​មាន​ចំពោះ​ពួក​គេ។ ​ចំពោះអ្នក​មាន​ គឺ​គេ​អនុវត្ត​ផ្ទុយ​ស្រឡះ ​ព្រោះ​ពួក​គេទ​ទួលខុស​ត្រូវ​ចំពោះអ្វី​ដែល​គេ​បាន​អនុវត្ត​ខុស៕


No comments:

Post a Comment