Monday, December 17, 2012

ការស្វែងយល់អំពីតំរូវការទីផ្សា



នៅពេលដែលអ្នកដឹង និងសម្រេចចិត្តថាត្រូវប្រកបរបរអ្វី ហើយអ្នកត្រូវសម្លឹងរកមើលទីផ្សារអ្នកប្រើប្រាស់ថាតើពួកគេត្រូវការអ្វីគ្មានអាជីវកម្មណាដែលសម្រេចជោគជ័យដោយពុំបានបំពេញសេចក្តីត្រូវការក្នុងទីផ្សារនោះឡើយ តែមនុស្ជាច្រើនបែរជាភ្លេចរឿងនេះទៅវិញ។ អាជីវករថ្មីៗ តែងជ្រួលជ្រើម
តែអំពីគំនិតរបស់ខ្លួន រហូតដល់មើលរំលងចំណុចសំខាន់ផ្សេងៗអស់ ហើយទីបញ្ចប់គេត្រូវទទួលបរាជ័យ ដោយសារតែលក់របស់ដែលមនុស្សមិនត្រូការនេះឯង។

បុរសម្នាក់មានជំនក់ចិត្តក្នុងការច្នៃប្រឌិតផលិតខ្លែងបង្ហោះជាខ្លាំង។គេបានចុះទុនយ៉ាងច្រើនដើម្បីផលិតខ្លែដោយស្រមើស្រមៃថា ខ្លួនមុខជាលក់បានច្រើនភ្លូកទឹកភ្លូកដីមិនខាន ប៉ុន្តែបែរជាគ្មាននរណាចង់បានទៅវិញ។

មនុស្សមួយចំនួនមានការជឿជាក់លើផលិតផល ឬសេវារបស់ខ្លួនជ្រុលហួសហេតុ ធ្វើឲ្យហ៊ានចុះទុនប្រកបអាជីវកម្មដោយមើលរំលងពីគោលដៅដ៏ពិតប្រាកដ ប្រៀបដូចការប្រដាល់ដូច្នោះ ទោះបីជាអ្នកមានកម្លាំងមាំមួនខំប្រឹងប្រែងឬមានភាពរហ័សរហួន ប៉ុន្តែបើអ្នកពុំមានបច្ចេកទេសអ្វីទេ នោះអ្នកក៏មិនអាចយកឈ្នះគូប្រកួតបានដែរ។

ការបំពេញតម្រូវការទីផ្សារ  ក៏អាស្រ័យទៅលើពេលវេលាផងដែរ។ ផលិតផលដែលពេញនិយមក្នុងសម័យបច្ចុប្បន្នអាចនឹងហួសសម័យនាពេលខាងមុខដោយសារតែបច្ចេកវិទ្យាថ្មីៗចូលមកជំនួស។ ហេតុនេះអ្នកគួរសម្លឹងមើលផងដែរថាតើផលិតផលឬសេវារបស់ខ្លួនអាចតបស្នងដល់តម្រូវការទាំងបច្ចុប្បន្ននិងអនាគតដែរ
ឬទេ?

ទីតាំងប្រកបអាជីវកម្មក៏ជារឿងសំខាន់ណាស់ដែរអាជីវកម្មតែមួយអាចទទួលជោគជ័យខ្លាំងនៅកន្លែងមួយ
តែបែរជារលំនៅកន្លែងមួយទៀត។ ការបើកហាងលក់ស៊ុបឆ្នាំងដីអាចនឹងមានដំណើរការល្អ នៅក្នុងតំបន់កម្មករ ឬមនុស្សសាមញ្ញរស់នៅ ប៉ុន្តែអាចនឹងមិនសូវល្អក្នុងតំបន់អ្នកមាន ព្រោះពួកសេដ្ឋីគេមិនសូវចូលហាងស៊ុបឆ្នាំងដីនេះទេ។

សូមអ្នកសង្កេតឧទាហរណ៍ពីតម្រូវការដូចខាងក្រោម
  . ក្នុងតំបន់ដែលមានគ្រួសារថ្មីថ្មោង និងក្មេងៗច្រើន
      . លក់ល្បែងក្មេងលេង
      . លក់ខោអាវក្មេង
      . លក់ម្ហូបអាហារឆ្អិនស្រាប់
      . បើកសាលាមត្តេយ្យ
  . ក្នុងតំបន់អ្នកមាន
     . លក់របស់បុរាណ
     . លក់វត្ថុអនុស្សាវរីយ៍តម្លៃខ្ពស់
     . លក់សត្វចិញ្ចឹម
     . បើកក្លឹបហាត់ប្រាណា
  . ក្នុងតំបន់សម្បូរជនចាស់ជរា
     . បើកហាងលក់សៀវភៅ
     . បើកហាងលក់អាហារឬថ្នាំបម្រុងសុខភាព
  . ក្នុងតំបន់អ្នកក្រីក្រ
     . លក់ទំនិញជជុះ
     . បើកកន្លែងជួសជុលម៉ូតូឬរថយន្ត
     . បើកកន្លែងជួសជុលឧបករណ៍អគ្គិសនីឬវិទ្យុទូរទស្សន៍

អ្នកត្រូវប្រកបអាជីវកម្ម ឲ្យសមស្របទៅតាមតំបន់ដែលខ្លួនដាក់ទីតាំងដោយលើកជាសំណួរថា តើខ្ញុំនឹងលក់នៅទីកន្លែងណាដើម្បីឲ្យមានអតិថិជនគ្រប់គ្រាន់ល្មមអាចនឹងឈរជើងបាន? សំណួរនេះអាចផ្តល់ជាមូលដ្ឋានគ្រឹះដំបូងៗដើម្បីឲ្យអ្នកអាចប្រមូលផ្តុំគំនិតក្នុងការប្រកបអាជីវកម្មរបស់ខ្លួនបាន។

បន្តទៅនេះគឺជាសំណួរដែលអ្នកត្រូវសួរខ្លួនឯងដើម្បីពិចារណាមើលឲ្យដឹងថាតើអាជីវកម្មអ្វីមួយអាចបំពេញ
តម្រូវការបានដែរឬយ៉ាងណា...
 . តើគូប្រជែងធ្លាប់ដឹងពីតម្រូវការប្រភេទនេះរបស់អតិថិជនឬនៅ?
 . តើអ្នកដឹងហើយឬនៅថា អតិថិជនដែលត្រូវការទំនិញរបស់អ្នក គឺជាមនុស្សប្រភេទណា?
 . តើអ្នកបានសម្លឹងឃើញទំហំដ៏សមរម្យរបស់ផលិតផលខ្លួនហើយដែរឬនៅ?
 . តើអ្នកអាចបំពេញតម្រូវការទីផ្សារ  បានល្អជាងអ្វីដែលកំពុងតែមានសព្វថ្ងៃដែរឬទេ?  ការបំពេញតម្រូវការ បច្ចុប្បន្នស្ថិតក្នុងស្ថានភាពអន់ខ្សោយមែនដែរឬទេ?
 . តើតម្រូវការនោះកើតមានហើយឬនៅ? ឬមួយវាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ?
 . តើអ្នកអាចទាញយកផលប្រយោជន៍ពីស្ថិតិផ្សេងៗដែរឬទេ ដូចជាស្ថិតិចំនួនប្រជាជន? ប្រាក់ចំណូលមធ្យម?ផ្លូវគមនាគមន៍?...ប្រការសំខាន់មួយទៀតដែលអ្នកត្រូវប្រយ័ត្នគឺ ពេលអ្នកកំពុងតែគិតពិចារណានេះ តើមានអ្នកដទៃគេស្រវា
ឱកាសមុនហើយដែរឬទេ? បើយ៉ាងហោចណាស់ ការដឹងខ្លួនជាមុន មុននឹងលោតចូល វាល្អជាងការមិនដឹង។

No comments:

Post a Comment