Sunday, December 16, 2012

ការងារនិងបញ្ហាវេទិការសំរាប់អភិវឌ្ឍខ្លួន




មនុស្សដែលមានទស្សន:ថាជីវិតរបស់យើងគឺជាវេទិកាសម្រាប់ហ្វឹកហាត់ខ្លួន ពេលជួបបញ្ហា ហើយតស៊ូមិនរាថយឈ្មោះថាបានហ្វឹកហាត់ខ្លួន ព្រោះការតស៊ូបញ្ហាធ្វើឲ្យកើតបញ្ញា
មនុស្សយើងជាសត្វដែលពូកែក្នុងការសិក្សារកចំនេះដឹងថ្មីៗ ហើយយើងជាសត្វប្រសើរបាន ដោយការសិក្សាចំនេះដឹងនេះឯងដូច្នេះយើងគួរមើលឲ្យបានខ្ពស់មួយកម្រឹតទៀត
គឺមើលឲ្យ កើតចំនេះដឹងក្នុងការអភិវឌ្ឍខ្លួន។យើងរស់នៅក្នុងលោកនេះ បើយើងចេះមើល យើងក៏បាន រហូត។ ការបានដែលប្រសើរបំផុត គឺបានសិក្សាចំនេះដឹងហើយបាននាំទៅប្រើអភិវឌ្ឍខ្លួន ការងារដែលធ្វើក៏ជាវេទិកាអភិវឌ្ឍខ្លួនឯង សូម្បីតែបទពិសោធន៍ទូរទៅក៏ជាប្រយោជន៏ក្នុងការ អភិវឌ្ឍខ្លួនបាន។ ការងារជាគ្រឿងអភិវឌ្ឍខ្លួនយើងដូចម្តេច? មនុស្សយើងនេះដែលបានអភិវឌ្ឍ ចំនេះដឹងនឹងសមត្ថភាព ភាគច្រើនក៏មកពីការងារដែលធ្វើនេះឯង។ ដូចបានពោលហើយ ការ ងារដែលយើងធ្វើជាជីវិតភាគច្រើនរបស់យើង។ មនុស្សយើងម្នាក់ៗ ទម្រាំធំមក ក៏បានសិក្សា ចំនេះដឹងពីរឿងរ៉ាវដែលយើងបានធ្វើនេះឯង ដូច្នេះបើយើងតាំងចិត្តហ្វឹកហាត់ខ្លួនពីការងារ ដែលយើងធ្វើ យើងក៏នឹងអាចបានចំនេះដឹងសមត្ថភាពនិងភាពប៉ិនប្រសព្វសន្ធឹកសន្ធាប់។ ក្រៅពីនេះការអភិវឌ្ឍផ្នែកចិត្តគំនិតយើងក៏បានផងដែរ ព្រោះក្នុងពេលធ្វើការ យើងបានហ្វឹក ហាត់ ភាពឧស្សាហ៍ ភាពព្យាយាម ភាពអត់ធន់ ភាពចេះទទួលខុសត្រូវ បានអភិវឌ្ឍគុណធម៌ ផ្សេងៗ រហូតដល់ការចេះរស់នៅរួមជាមួយអ្នកដទៃ ចេះធ្វើការរួមគ្នា ហើយយើងក៏អាចអភិវឌ្ឍ សតិបញ្ញាទៅជាមួយផងដែរ បានទាំងចំនេះដឹងក្នុងការងារ ការចេះគិតកែច្នៃបញ្ហា ការចាត់ការ រឺដំណើរការងារផ្សេងៗ ព្រមទាំងការចេះយល់ពិភពលោកនិងជីវិត ទាំងអស់នេះយើងសិក្សា ហ្វឹកហាត់រហូតគ្រប់ពេលវេលា។

តែបើនឹងអោយបានផលពិតប្រាកដនោះយើងត្រូវតាំងចិត្ត និង ធ្វើដោយចំនេះដឹងការយល់ ចូលចិត្តពិតប្រាកដ។

No comments:

Post a Comment