Sunday, December 16, 2012

តើគួរកណត់គោលដៅឲ្យបានសំរេចតាមវិធីណា?


គន្លឹះ​ប្រតិបត្តិ​ទាំងនេះ​ស្តីពី ការ​កំនត់​គោលដៅ​អាច​ជួយ​អ្នក​អោយ​ធ្វើ​ការរៀបចំ និង​សំរេច​គោលដៅ​ទាំងនោះ​បាន​​ងាយស្រួល​ជាង​មុន ។​

១. គោលដៅ​ដែល​មាន​ភាពច្បាស់លាស់ និង ពិតប្រាកដ​អាច​ដំណើរការ​បាន​យ៉ាង​ល្អ​បំផុត​

នៅពេល​ដែល​ការ​​ផ្លាស់ប្តូរ​ត្រូវបាន​មកដល់ មនុស្ស​ដែល​អាច​ទទួល​ភាព​ជោគជ័យ​បាន គឺ​អ្នក​ទាំងឡាយ​ណា​ដែល​បាន​កំនត់​គោលដៅ​ពិតប្រាកដ និង ជាក់លាក់​។
" ខ្ញុំ​នឹង​ប្រើ​របស់​ចាស់ៗ​ឡើងវិញ ដូចជា​សំបក​ដប​ប្លា​ស្ទីក​, កំប៉ុង​ទឹកក្រូច​និង​​ទស្សនា​វ​ដ្តី​" គឺ​ជា​គោលដៅ​មួយ​ដែល​អាច​ធ្វើ​បាន​ជាង​ការ​ដែល​អ្នក​និយាយ​ថា "​ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​បន្ថែម​ទៀត​សំរាប់ បរិស្ថាន​" ។ ហើយ​វា​ក៏​មាន​ភាពងាយស្រួល​សំរាប់​អ្នក ក្នុង​បន្ត​អនុវត្ត​វា​ផងដែរ ។​

២. វា​ត្រូវ​ចំណាយពេល​សំរាប់​ការផ្លាស់ប្តូរ ដើម្បី​បង្កើតបានជា​ទំលាប់​មួយ​

វា​ប្រហែលជា​នឹង​ត្រូវ​ចំណាយពេល​​ពី ពីរ ទៅ​បី​ខែ​មុន​នឹង​មាន​ការផ្លាស់ប្តូរ​ណាមួយ​អាច​កើតឡើង​បាន ដូច​ជា​ការ​ក្រោកពី ដំណេក​មុន​កន្លះ​ម៉ោង ដើម្បី​ធ្វើការ​ហាត់ប្រាណ នឹង​កា្លយ​ជា​ផ្នែក​មួយ​នៃ​ទំលាប់​នៅ​ក្នុង​ជីវិត​របស់​អ្នក​។ នេះ​ពីព្រោះ​តែ​ខួរក្បាល​របស់​អ្នក​​ត្រូវការ​ពេលវេលា ដើម្បី​ធ្វើអោយ​វា​ធ្លាប់​នឹង​គំនិត​នៃ រឿង​ថ្មី​នេះ​ដែល​អ្នក​កំពុង​ធ្វើ គឺជា​ផ្នែក​មួយ​នៃ​ទំលាប់​ជាប្រចាំ របស់​អ្នក ។​

៣. ទន្ទេញ​គោលដៅ​របស់​អ្នក​ឡើង​វិញ​អោយ​បាន​ច្រើនដង ដើម្បី​ធ្វើអោយ​វាឌិ​ត​ជាប់​នឹង​អ្នក​

និយាយ​គោលដៅ​​របស់​អ្នក​អោយ​បានលឺៗ ជា​រៀងរាល់​ព្រឹក ដើម្បី​រំលឹក​ខ្លួន​អ្នក​ពីអ្វី​ដែល​អ្នក​ចង់​បាន និង ថា​តើ​អ្នក​កំពុង​ធ្វើ​វា​ដើម្បី​អ្វី​( ការសរសេរ​អំពី​វា ក៏​អាច​មាន​ប្រសិទ្ធភាព​ដែរ​) ។ គ្រប់​ពេល​ដែល​អ្នក​ធ្វើកា​រ​រំលឹក​ខ្លួន​អ្នក​អំពី​គោលដៅ​របស់​អ្នក​គឺ​​អ្នក​កំពុងតែ​ហ្វឹកហាត់​ខួរក្បាល​របស់​អ្នក ដើម្បី​ធ្វើអោយ​វា​កើតមានឡើង ។​

៤. ការតម្រូវ​ចិត្ត​របស់​អ្នកដទៃ គឺ​គ្មាន​ប្រសិទ្ធិភាព​​ទេ​

គន្លឹះ​នៃ​ការបង្កើត​បំលាស់ប្តូរ​ណាមួយ​នោះ​គឺ ត្រូវ​ស្វែងរក​អោយ​ឃើញ​នូវ​សេចក្តីប៉ងប្រាថ្នា​ដែល​នៅ​នឹង​ខ្លួន​អ្នក អ្នក​ត្រូវ​តែ​ធ្វើ​វា​ពីព្រោះ​តែ​អ្នក​ចង់​បាន​វា មិនមែន​​ដោយសារ​តែ​មិត្តស្រី​, មិត្ត​ប្រុស​, គ្រូបង្វឹក​, ឳ​ពុក​ម្តាយ ឬ នរណា​ម្នាក់​ចង់អោយ​អ្នក​ធ្វើ​វា​នោះទេ​។ វា​នឹង​កាន់តែ​មាន​​ភាព​ពិបាក​ជាង​មុន ក្នុង​ការបន្ត​មាន​កំលាំង​ចិត្ត​នឹង​ធ្វើ​វា ប្រសិនបើ​អ្នក​កំពុង​ធ្វើ​អ្វីមួយ ក្រៅ​ពី​កាតព្វកិច្ច​របស់​អ្នក ដោយ​គ្រាន់តែ​ដើម្បី​ផ្គាប់ចិត្ត​នរណា​ម្នាក់​ផ្សេង​នោះ ។​

៥. ការជួប​នឹង​ឧបសគ្គ មិនមែន​បានន័យថា​អ្នក​បរាជ័យ​នោះទេ​

ការ​មាន​កំហុសឆ្គង គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​​ការសិក្សា​របស់​អ្នក តាម​ដែល​អ្នក​ធ្វើ​ការហ្វឹកហាត់​ខួរក្បាល​របស់​អ្នក​ឡើងវិញ ទៅក្នុង​វិធី​នៃ​ការគិត​ថ្មី​មួយ​។ វា​អាច​​នឹង​ចំណាយ ការសាកល្បង​ពីរ​បី​ដង ដើម្បី​អោយ​អ្នក​សំរេច​បាន​គោលដៅ​មួយ​។ ប៉ុន្ត​វា​ពិតជា​មិន​អី​នោះ​ទេ វា​ជា​ការ​​ធម្មតា​ដែល​អ្នក​ត្រូវ ជួប​ភាព​រញ៉េរញៃ ឬ បោះបង់​ចោល​វា​ពីរ​បី​ដង នៅ​ពេល​អ្នក​ព្យាយាម​ធ្វើការ​ផ្លាស់ប្តូរ​។ ដូច្នេះ​ចូរ​​ចង​ចាំ​ថា អ្នក​រាល់គ្នា​តែង​មាន​កំហុស ហើយ​កុំ​បន្ទោស​ខ្លួនឯង​អំពី​វា​។ អ្នក​គ្រាន់តែ​ធ្វើការ​រំលឹក​ខ្លួនឯង ដើម្បី​ត្រលប់​ទៅ បន្ត​វា​ទៀត ៕

No comments:

Post a Comment