Sunday, December 16, 2012

តើ​អ្វី​ជា​កត្តា​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​?



មិនខ្វល់ថាគំនិតនៃភាពជោគជ័យរបស់អ្នកគឺជាអាចធ្វើវិស្សមកាលគ្រប់ពេលដែលអ្នកចង់ មានការគាំទ្រពីក្រុមគ្រួសារអ្នកឡើយ ប៉ុន្តែវាមានចំនុចបីជាមូលដ្ឋានដែលអ្នកអាចធ្វើអោយប្រាកដថាមុខជំនួញរបស់អ្នកអាចធ្វើអោយអ្នកដល់គោលដៅបាន
អ្នកកំពុងស្ថិតនៅក្នុងមុខជំនួញផ្ទាល់ខ្លួនដ៏តូចមួយ និងប្រហែលជាក្នុងក្រុមហ៊ុនដែលមានមនុស្សធ្វើការតែម្នាក់ឯងដែរមើលទៅ ប្រហែលជាអ្នកគឺជាអ្នកផ្តល់ប្រឹក្សាឯករាជម្នាក់ជាមួយក្រុមគ្រួសារដ៏ធំមួយដើម្បីអាចគាំទ្រអ្នកបានដូចជាខ្ញុំអញ្ជឹងដែរ ប្រហែលជាអ្នកមានបុគ្គលិក ២០នាក់ ហើយអ្នកកំពុងតែស្វះស្វែងរកការរីកចម្រើនបន្ថែមទៀត មិនខ្វល់ថាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ អ្នកទំនងជាមានចក្ខុវិស័យមួយចំនួននៃអ្វីដែលអ្នកចង់អោយវានោះទទួលបានជោគជ័យ សំណួរសួរថា ការរស់នៅប្រកបដោយជីវិតដែលមានលុយកាក់សម្បូរសប្បាយគឺជាអ្វីទៅ?
តើវាត្រូវចំនាយពេលធ្វើវិស្សមកាលដែលទេគ្រប់ដែលអ្នកចង់រំសាយអោយអស់ពីការព្រួយបារម្ភរបស់អ្នក? ប្រហែលជាជាគ្រាន់តែធ្វើអោយអ្នកដឹងថាអ្នកចង់ទិញសៀវភៅមួយក្បាលនៅបណ្ណាគាដើម្បីអានដោយមិនចាំបាច់ត្រួតពិនិត្យតុល្យភាពលុយរបស់អ្នកជាមុនសិនទេ ប្រហែលជាមិនចាំបាច់យកចិត្តទុកដាក់ខ្លាំងចំពោះការបង់លុយយឺតយ៉ាវរបស់អតិថិជនព្រោះអ្នកបានបន្តមុខជំនួញ និងលុយគ្រប់គ្រាន់ក្នុងធានាគាដើម្បីប៉ះប៉ូវនូវរាល់បញ្ហាដែលកើតមានរបស់អ្នករួចទៅហើយ យើងសុទ្ធតែបានថ្លឹងថ្លែងរឿងទាំងអស់នេះតាមរបៀបខុសៗគ្នាដោយអាស្រ័យទៅលើអ្វីដែលយើងតែងតែធ្លាប់ប្រើ, របៀបដែលយើងធ្វើអោយវារីកចម្រើន និងអ្វីដែលមានសារៈសំខាន់ចំពោះយើងក្នុងពេលបច្ចុប្បន្ន

ដូច្នេះចូរពិនិចារណាមើលថា តើយើងអាចឈានទៅដល់ភាពជោគជ័យ និងទទួលបានអត្ថប្រយោជន៍ដល់ខ្លួនយើងបានច្រើនបំផុតដោយរបៀបណាទៅ

បន្ថយអំណះអំណាងសេដ្ឋកិច្ចទៅលើមុខជំនួញរបស់អ្នក
នេះរឿងនេះបើនិយាយទៅគឹវាស្រួលទេ តែអ្នកធ្វើទេទើបពិបាក មានមធ្យោបាយបីប្រភេទដែលអ្នកអាចបន្ថយអំណះអំណាងសេដ្ឋកិច្ចលើជំនួញរបស់បាន ប៉ុន្តែវាសុទ្ធតែជារឿងពិបាកទាំងអស់ ទីមួយ ចូរធ្វើខ្លួនអោយល្អបំផុតចំពោះអ្វីដែលអ្នកបានធ្វើ ហើយអតិថិជនរបស់អ្នកទំនងជានឹងឈរនៅជាមួយអ្នកបន្តទៀតទោះបីជាស្ថានភាពលុយកាកមានបញ្ហាមិនល្អក៏ដោយ ទីពីរ ចូរផ្តល់នូវអ្វីមួយដែលមនុស្សត្រូវការ ប៉ុន្តែវាជាអ្វីដែលគេមិនអាចរកវាបាន របស់នោះមានការប្រកួតប្រជែងតិចតួច ម្យ៉ាងវិញទៀត អ្នកអាចផ្តល់អោយគេនូវផ្កាខាត់ណាពណ៌បៃតងរស់ជាតិសូកូឡាតែមួយគត់បាន ប៉ុន្តែបើសិនជាគ្មាននរណាចង់បានវាទេ មានន័យថាអ្នកនៅតែមិនទាន់ទទួលបានជោគជ័យដដែល ទីបី ចូរផ្តល់អ្វីមួយដែលមនុស្សគ្រប់គ្នាតែងតែទិញវាមកប្រើជានិច្ច បើយើងនិយាយចំពោះស្រុកគេវិញ មិនខ្វល់ថាប្រជាជនក្រប៉ុណ្ណានោះទេ ពួកគេនៅតែត្រូវការទៅទិញអាហារញ៉ាំបានជានិច្ច ដូច្នេះអ្នកប្រហែលជាអាចររបស់នោះសម្រាប់ពួកគេបានហើយ

ប្រយ័ត្នចំពោះការកំណត់តម្លៃអ្វីដែលពិសេសៗ
ជាម្តងម្កាល ខ្ញុំពិតជាត្រូវការបញ្ចុះតម្លៃផលិតផលរបស់ខ្ញុំដើម្បីទាក់បានអតិថិជនថ្មី ហើយការដែលកំណត់តម្លៃពិសេសដើម្បីទទួលយកអតិថិជនសំខាន់ៗទាំងនោះបានឆាប់តាមតែអាចធ្វើបាបែបនេះ វាងាយធ្វើអោយខ្ញុំឈានទៅដល់ទីផ្សារថ្មីមួយដែលខ្ញុំសឹងតែមិនទាន់សាកល្បងពីមុនផង ប៉ុន្តែចូរចាំថា នៅពេលអ្នកផ្តល់ផលិតផលមួយដល់អតិថិជនក្នុងតម្លៃថោក វាទំនងជាមិនងាយនឹងតម្លៃថ្លៃផលិតផលនោះម្តងទៀតឡើយ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ ចូរធ្វើចិត្តអោយទូលាយចំពោះគោលនយោបាយកំណត់តម្លៃរបស់អ្នក និងការបញ្ចុះតម្លៃណាទាំងឡាយណាដែលអ្នកកំពុងគិតអំពីវា ខ្ញុំមិននិយាយថាមិនដែលធ្វើវាសោះទេ ព្រោះវាគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទាក់ទាញអតិថិជនថ្មីដែលមិនទាន់មានដៃគូរប្រជែងជាមួយអ្នកនៅឡើយ ប៉ុន្តែចូរយល់ពីចំនួនដែលអ្នកត្រូវការដើម្បីជាប្រយោជន៍ និងជាការពិតចំពោះរឿងនោះ
ផ្តល់នូវសេវាកម្មដ៏ឆ្លាតវៃ
ជាចុងក្រោយមិនត្រូវអោយអតិថិជនកំណត់សេវាកម្មអោយអ្នកធ្វើចំពោះគេនោះទេ វាគ្មានបញ្ហាអ្វីចោទនោះទេបើសិនជាអ្នកផ្តល់តម្លៃទីផ្សារថោកបំផុត ថ្លៃបំផុតនោះ ហើយវាក៏គ្មានអ្វីជាបញ្ហាដែរបើអ្នកជាមនុស្សដ៏ល្អបំផុត គ្រាន់តែជាអ្នកផ្តល់សេវាកម្មរបស់អ្នក ផលិតផលក្នុងតំបន់ ទីផ្សារទាំងមូល ទោះបីជាអ្នកគិតថា អតិថិជនត្រូវការអ្នកច្រើនជាងអ្នកត្រូវការពួកគេ ចូរផ្តល់សេវាកម្មដល់ពួកគេជានិច្ចអោយដូចជាអ្នកត្រូវការពួកគេខ្លាំងចំពោះមុខជំនួញអញ្ចឹងដែរ អតិថិជនរបស់អ្នកត្រូវការដឹងថា ពួកគេគឺជារបស់សំខាន់សម្រាប់អ្នក ហើយរឿងនោះអ្នកត្រូវតែធ្វើចំពោះពួកគេទៅតាមសម្តត្ថភាពរបស់អ្នកបានល្អបំផុត បើសិនជាអ្នកចាប់ផ្តើមបាត់បង់គំនិតនោះហើយ ជោគជ័យដែលអ្នកនឹងទទួលបានប្រហែលជារត់ចោលអ្នកបាត់ទៅហើយ

No comments:

Post a Comment