មនុស្សយើងកើតមកមានភព្វសំណាងមិនដូចគ្នាឡើយ។អ្នកខ្លះកើតមកនៅក្នុងគំនរមាសពេជ្រតែម្តង។ចំណែកកអ្នកខ្លះទៀតកើតមកនៅក្នុងត្រកកូលក្រីក្រដ៏លំបាកក។នេះគឺជាអយុត្តិធម៌មួយទៅហើយពីធម្មជាតិដែលយើងមិនអាចធ្វើការជំនះបាន។ប៉ុន្តែមនុស្សយើងត្រូវបានបង្កើតមកដោយ
មានខួរក្បាលមួយជាដើមទុនដូចគ្នា។ប្រាកដណាស់បើសិនជាពពួកកូនអ្នកមានអាចដុខាត់ខួរក្បាលរបស់ពួកគេអោយឆ្លាតនិងមានចំណេះដឹងដូចអ្នកក្រនោះ
វាពិបាកណាស់សម្រាប់កូនអ្នកក្រដើម្បីដើរអោយទាន់ពពួកអ្នកមានទាំងអស់នោះខាងទ្រព្យសម្បត្តិ។ប៉ុន្តែយ៉ាងងហោចណាស់
ក៏អ្នកអាចរំដោះខ្លួនចេញពីភាពក្រីក្រដែរបើសិនជាអ្នកមានចំណេះដឹងខ្ពស់
យល់អំពីស្ថានការដែលត្រូវវិនិយោគនិងសម្រេចចិត្តទាន់ពេលប្រកបដោយត្រឹមត្រូវនោះ។
នៅក្នុងអត្ថបទនេះ
យើងនឹងមប្រាប់អ្នកអំពីវិធីខ្លះៗដែលអាចជាការរួមត្រួសត្រាយផ្លូវសម្រាប់អ្នកនៅក្នុងការស្វែងរកដុល្លាដែលអ្នកចង់បាន។
១. ត្រូវផ្លាស់ប្តូរនូវរបៀបដែលអ្នកគិតអំពីលុយ
មនុស្សទូទៅមានជាប់ជំពាក់នឹងការស្រលាញ់ ឬស្អប់ជាមួយនឹងភាពមានបាន។ ពួកគេមិនសប្បាយចិត្តអ្នកដែលមានលុយ ប៉ុន្តែពួកគេចំណាយពេលមួយជីវិតរបស់ពួគគេខំព្យាយាមរកលុយសំរាប់ខ្លួនពួកគេទៅវិញ។ មូលហេតុដ៏ធំចំបងមួយនៃមនុស្សដែលមិនធ្លាប់គិតដល់ខ្លឹមសារនៃការធ្វើសំបុកដាក់ស៊ុតរបស់សត្វគឺពីព្រោះតែពួកគេមិនយល់នូវធម្មជាតិនៃលុយ
ឬរបៀបដែលវាដំណើការយ៉ាងណា។
ប្រាក់គឺជាវត្ថុមានជីវិតមួយដូចជាមនុស្សម្នាក់អញ្ចឹងដែរ។
ពេលអ្នកភ្ញាក់ឡើងនៅពេលព្រឹកហើយទៅធ្វើការងារ គឺអ្នកកំពុងលក់ផលិតផលមួយ ដោយខ្លួនអ្នកផ្ទាល់ (ឬនិយាយអោយចំទៅ
ដោយពលកម្មរបស់អ្នក)។ នៅពេលដែលអ្នកបានដឹងថាជារៀងរាល់ព្រឹកទ្រព្យសម្បត្តិរបស់អ្នកភ្ញាក់ឡើង
ហើយមានសក្តានុពលដូចគ្នាដែលត្រូវទៅធ្វើការដូចរូបអ្នកដែរ នោះអ្នកនឹងស្រាយគន្លឹះដ៏ធំមួយក្នុងជីវិតរបស់អ្នក។
រាល់លុយ
ដុល្លាដែលសន្សំនិមួយៗគឺដូចទៅនឹង នាយោជិកម្នាក់ដែរ។
ពេលវេលាកាន់តែដើរទៅមុខ
នោះគោលដៅដែលត្រូវធ្វើគឺអោយនាយោជិករបស់អ្នកប្រឹងប្រែងធ្វើការ
ហើយមិនយូរមិនឆាប់ទេពួកគេនឹងរកលុយបានគ្រប់គ្រាន់ដើម្បីជួលកម្មករ
(ប្រាក់) បន្ថែមទៀត។ នៅពេលដែលអ្នកបានទទួលជោគជ័យយ៉ាងពិតប្រាកដហើយនោះ
អ្នកលែងចាំបាច់ត្រូវលក់ដោយប្រើកំលាំងខ្លួនឯងទៀតហើយ ប៉ុន្តែអាចទុកអោយកំលាំងពលកម្មនៃទ្រព្យសម្បត្តិរបស់អ្នកធ្វើជំនួសវិញ
២. ត្រូវអភិវឌ្ឍន៍នូវការយល់ដឹងនៃអំណាចនៃចំនួនតិចតួច
កំហុសធំបំផុតដែលមនុស្សភាគច្រើនធ្វើគឺថាពួកគេគិតថាពួកគេត្រូវតែចាប់ផ្តើមធ្វើតាម លោកណាប៉ូឡេអុង( Napoleon )ទាំងស្រុង គឺដូចជាកងទ័ព។
ពួកគេរងភាពឈឺចាប់អំពីចិត្តគំនិត “មិនចេះគ្រប់គ្រាន់”
គឺថាប្រសិនបើពួកគេរកលុយមិនបាន
១.០០០$ ឬ
៥.០០០$ នៃការបណ្តាក់ទុនក្នុងពេលមួយដងទេពួកគេនឹងមិនក្លាយជាអ្នកមានឡើយ។ អ្វីដែលមនុស្សទាំងនេះមិនបានយល់គឺថាកងទ័ពទាំងមូលត្រូវបានបង្កើតពីទាហ៊ានម្នាក់នៅពេលដំបូង ដូចគ្នានេះដែរផ្នែកហិរញ្ញវត្ថុរបស់ពួកគឺជាឃ្លាំងសព្វាវុធ។មានពេលមួយ មិត្តម្នាក់របស់ខ្ញុំបានដឹងថាស្ត្រីម្នាក់ដែលធ្វើការងារជាអ្នកលាងចាន
បានប្រើកាបូបចាស់ដាក់ដបទឹកសាប៊ូដូរជាលុយ។ ស្ត្រីម្នាក់នេះបានបណ្តាក់ទុន
និងសន្សំនូវអ្វីគ្រប់យ៉ាងដែលគាត់មាន
ថ្វីបើវាមិនបានចំនេញច្រើនជាងពីរ
ឬបីដុល្លាក្នុងមួយលើកក៏ដោយ។ ឥឡូវ
កាបូបរបស់គាត់មានតំលៃរាប់លានដុល្លា
គ្រប់យ៉ាងដែលបានកសាងឡើងគឺចាប់ពីការបណ្តាក់ទុនតិចតួចទៅ។ ខ្ញុំមិនមែនកំពុងណែនាំអោយអ្នកក្លាយទៅជាមនុស្សកំណាញ់ស្វិតនោះទេ ប៉ុន្តែមេរៀននេះគឺនៅតែមានតំលៃនឹងរៀនជានិច្ច។ សូមកុំស្អប់ថ្ងៃចាប់ផ្តើមដែលមានការចំណេញតិចតួចអី!
៣. ជាមួយនឹងលុយដែលអ្នកសន្សំនិមួយៗ
អ្នកនឹងទិញសេរីភាពផ្ទាល់ខ្លួនរបស់
អ្នកបាន
នៅពេលអ្នកដាក់វាជាសំនួនទាំងនេះ
អ្នកនឹងឃើញថាការចំណាយ២០$ទីនេះនិង
៤០$ទីនោះ
អាចធ្វើអោយមានភាពខុសគ្នាយ៉ាងខ្លាំងក្នុងការបន្តធ្វើយូរៗទៅ។
ចាប់តាំងពីលុយមានលទ្ធភាពធ្វើការក្នុងកន្លែងរបស់អ្នក
គឺអ្នកកាន់តែត្រូវការប្រើប្រាស់វា
ហើយវានឹងលូតលាស់កាន់តែធំ
និងកាន់តែឆាប់រហ័ស។
កាន់តែនៅជាមួយលុយ
កាន់តែមានសេរីភាព សេរីភាពនៅផ្ទះជាមួយកូនៗរបស់អ្នក, សេរីភាពដើម្បីចូលនិវត្តន៍
ហើយដើរលេងជុំវិញពិភពលោក ឬ
សេរីភាពដើម្បីលាលែងពីការងាររបស់អ្នក។
ប្រសិនបើអ្នកមានប្រភពប្រាក់ចំនូល
វាអាចទៅរួចសំរាប់អ្នកចាប់ផ្តើមកសាងភាពមានបាននៅថ្ងៃនេះ។ វាប្រហែលមានត្រឹមតែ ៥$ ទៅ
១០$ក្នុងមួយលើកប៉ុណ្ណោះ ប៉ុន្តែការបណ្តាក់ទុនទាំងនោះគឺជាឆ្អឹងមួយក្នុងការចាក់គ្រឹះនៃសេរីភាពខាងហិរញ្ញវត្ថុរបស់អ្នក។
៤. អ្នកត្រូវទទួលខុសត្រូវចំពោះស្ថានភាពជីវិតរបស់អ្នក
ជាច្រើនឆ្នាំកន្លងផុតទៅ
មានមិត្តម្នាក់បានប្រាប់ខ្ញុំថានាងមិនបានចង់ដាក់ទុនក្នុងភាគហ៊ុនអ្វីឡើយ ពីព្រោះនាង”មិនចង់ត្រូវរង់ចាំដប់ឆ្នាំដើម្បីក្លាយជាអ្នកមាននោះទេ....” នាងរីករាយនឹងលុយរបស់នាងក្នុងពេលបច្ចុបន្បច្រើនជាង។
រឿងឆ្គួតៗជាមួយនឹងការគិតបែបនេះគឺ មានភាពចម្លែកត្រង់ថាគំនិតអ្នក
គឺអ្នកនឹងត្រូវរស់បានតែរយៈពេលដប់ឆ្នាំ។
សំនួរគឺថាតើអ្នកនឹងត្រូវចប់នៅពេលដែលអ្នកទៅដល់ចំនុចនៃពេលវេលានោះ ឬក៏អត់។ កន្លែងដែលអ្នកស្ថិតនៅនាពេលនេះគឺជាការបូកសរុបនៃការសំរេចចិត្តដែលអ្នកធ្លាប់បានធ្វើឡើងកាលពីអតីតកាល។ តើហេតុអ្វីបានជាមិនកំណត់ផ្លូវសំរាប់ជីវិតរបស់អ្នកនៅថ្ងៃអនាគតនាពេលនេះតែម្ដងទៅ ។
No comments:
Post a Comment