Sunday, December 16, 2012

របៀបធ្វើការអោយមានប្រសិទ្ធភាព



សេចក្ដីលម្អិត
ដើម្បីធ្វើការឱ្យសម្រេចបានលទ្ធផលល្អ អ្នកត្រូវ​ទម្លាប់​​ឱ្យខ្លួនឯង​ធ្វើការតាម​របៀបមួយ​សម​​ស្រប។ អ្នកត្រូវ​បង្ហាញ​ថាខ្លួនឯងមាន​សមត្ថភាព​ដឹងនាំ​តាម​រយៈ​របៀប​ធ្វើការ​សមស្រប។​
បើអ្នកសកម្មនិងមានជំនឿចិត្ដចំពោះភារកិច្ចដែល​គេ​បាន​​​​ប្រគល់​ឱ្យដាច់ខាត​អ្នកដឹង​ពីវិធី​ដើម្បី​បំពេញ​វា​ហើយ។

1.ដំបូងត្រូវសរសេរផែនការមួយសម្រាប់បំពេញការងារ៖​​                                                          ត្រូវធ្វើបញ្ជីការងារដែលត្រូវធ្វើ ហើយធ្វើការងារណា​ដែលសំខាន់​បំផុត​មុន។ បើផែនការធ្វើបាន​​លំអិត​កាលណា ភាគរយសម្រេច​​ជោគជ័យ​កាន់តែ​ខ្ពស់​កាលនោះដែរ។ ចូរអ្នកប្រមូលផ្ដុំលើចំណុច​ស្នូល​ក្នុងផែនការ ហើយ​ស្រាយវាដោយ​គត់មត់​និងតាមរបៀបមានប្រសិទ្ធភាពបំផុត។ យោងលើ​ផែនការ​នេះ​ អ្នកអាចម្ចាស់ការ​​​និង​បត់​បែន​យ៉ាងរហ័សនិងគ្រប់គ្រងពេលវេលាបាន។
2-កំណត់ពីគោលបំណង៖   
 ត្រូវកំណត់ថាតើយើងធ្វើការដើម្បីអីមានគោលបំណងច្បាស់លាស់ការងាររបស់អ្នកនឹងជោគជ័យ។  ខណៈ​មាន         ​​​គោលដៅ​ពិតប្រាកដ ហើយអ្នក​នឹងមិនខ្ជះខ្ជាយ​ពេលវេលា​ឡើយ ហើយខំធ្វើការ រហូត​សម្រេច​ផល​តាម​ចិត្ដចង់។
3ត្រូវបង្កើតឱ្យមានទេពកោសល្យត្រួតពិនិត្យការងារ៖                                                                    បើអ្នកមានបញ្ញានិងសមត្ថភាពខ្ពស់ នោះការងាររបស់អ្នករមែងរលូន។ ដោយទេពកោសល្យ​នេះអ្នក​ពិតជា​បង្ហាញ​​ឱ្យ​អ្នកផង​ទទួលស្គាល់ពីការងារ​របស់យើង​ត្បិតវា​ប្រកប​ដោយ​វិទ្យាសាស្ដ្រ។
4-ចេះគ្រប់គ្រងពេលវេលា៖                                                                                                ពេលវេលាសំខាន់ណាស់ ត្បិតគ្មានពេលវេណយើងមិនអាច​ធ្វើបាន​អ្វីៗដែលយើង​ចង់​ធ្វើនោះ​ទេ។ ហេតុការ​​ត្រូវ​ប្រើ​ពេលវេលា​របស់អ្នកឱ្យសមស្របបំផុត។ ការប្រមូលផ្ដុំក្នុងការងារនិងជួយយើង​ឱ្យ​សន្សំសំចៃ​ពេលវេលា។ អ្នកពុំត្រូវ​បណ្ដោយ​ឱ្យកត្ដាផ្សេងៗ​បំបែក​អារម្មណ៍របស់អ្នក ខណៈអ្នកកំពុង​បំពេញ​ការងារ​អ្វី​មួយ។
5-ត្រូវការច្នៃប្រឌិតក្នុងការងារ៖                                                                     អ្នកបានបង្កើតរួចហើយនូវវិន័យក្នុងការងារសម្រាប់ខ្លួន​ឯង តែមិនមែនដើរតាមវិន័យនេះដោយ​រឹងឆ្អឹង​គ្រប់​ពេល​​​នោះទេ។ យើងអាចកែសម្រួល ដើម្បីឱ្យស្របនិងកាលៈទេសៈនិងផាសុកភាពក្នុង​ការងារ។ ក្នុង​ការងា​រ​មួយ​ យើងអាច​ដាក់​ចេញនូវ​វិធីធ្វើ៣ឬ៤ ហើយរកឱ្យឃើញ​ណាមួយ​សមស្រប​បំផុត។
6-ចុងក្រោយហើយសំខាន់បំផុត គឺបង្កើតឱ្យខ្លួនឯងមានភាពសុខស្រួលនិងចូលចិត្ដការងារ​កំពុងធ្វើ៖  ចូរកុំឱ្យការងារដាក់សំពាធធំពេកមកលើយើងហើយចេះសម្រាកឱ្យសមរម្យ។ ការងារត្រូវ​បំពេញ​របៀបភ្លៀង​រលឹម​​និង​​ទៀងទាត់​ពីមួយថ្ងៃទៅមួយថ្ងៃ កុំទុកឱ្យគរលើគ្នា។ ធ្វើយ៉ាងនេះអ្នកមិន​ហត់ហើយការងារ​មាន​ប្រសិទ្ធភាព​ទៀត។

គ្រប់បុគ្គលរមែងមានវិធីសាស្ដ្រធ្វើការផ្សេងៗគ្នា។ បើទោះជាដោយរបៀបណាក៏ដោយ កត្ដា​មនុស្ស​ធ្វើ​ការ​នោះ គឺសំខាន់បំផុត​​ចំពោះ​ជោគជ័យក្នុងភារកិច្ចនោះ។ ហេតុនេះមានវិធីសាស្ដ្រធ្វើការ​ដោយ​ប្រសិទ្ធភាព​មួយ យើង​​ងាយ​​និង​សម្រេច​គោលដៅជាងអ្នកដទៃ៕

No comments:

Post a Comment