Friday, December 7, 2012

អត្ថន័យនៃភាពជោគ​ជ័​យ​និ​ង​មា​គ៌ា​ជី​វិ​ត



អ្វីទៅដែលយើងហៅថាជាជោគជ័យ? ជោគជ័យជាពាក្យពីរម៉ាត់ដែលពិបាកនិងសំរេចបានគ្មានជោគជ័យណា​​កើតទ្បើងក្នុងរយៈពេលមួយយប់នោះទេ? ហើយក៍មិនមានជោគជ័យឯណាកើតទ្បើងដោយចៃដន្យនោះដែ
ចង់បានជោគជ័យមួយគឺត្រូវ ចាប់ផ្តើមពីក្តីស្រមៃមួយដ៍ជាក់លាក់ ក្តីស្រមៃដែលមិនមែនជាការរវើរវាយ និ​​ការរៀបចុះផែនការដ៍ឆ្លាតវៃ (Smart Goal) មានមនុស្សជាច្រើនដែលពូកែក្នុងការធ្វើផែនការតែពួកគេមិនពូកែនុវត្តន៍ផែនការ ការរៀបចំគោលដៅជីវិតត្រូវចាប់ផ្តើមពី អ្វីដែលយើងមានគឺសំដៅ ទៅលើជំនាញនិងទេកោសល្យពីធម្មជាតិដែលមាននៅក្នុងខ្លួនយើងចៀសវាងនៅរាល់ការសំរេចតាមអ្នកដ៍ទៃ ព្រោះការធ្វើតាមគេ នឹ​​មិនមាននិរន្តភាពទ្បើយ យើងអាចនឹងបោះបង់គ្រប់ពេលនៅពេលដែលយើងមានបញ្ហា

អនុវត្តន៍ផែនការដោយយកចិត្តទុកដាក់ តាមរយៈការបំបែកផែនការរយៈពេលវែង អោយមកជាផែនការរយៈពេ​​ខ្លី បំបែកផែនការប្រចាំឆ្នាំអោយក្លាយទៅជាផែនការប្រចាំខែ ផែនការប្រចាំខែ អោយទៅជាផែនការប្រចាំប្តាហ៍និងផែនការប្រចាំសប្តាហ៍អោយទៅជាផែនការ ប្រចាំថ្ងៃ បន្ទាប់មកត្រូវយកចិត្តទុកដាក់អនុវត្តន៍ផែនការប្រចាំ​​ថ្ងៃនោះអោយបានទៀងទាត់និងយកចិត្តទុក្ខដាក់ជាទីបំផុត ចូរពិនិត្យតាមដានមើលថាតើការអនុវត្តន៍ផែកានោះសំរេចបានតាមគោលដៅដែលបានគិតទុកនោះដែររឺទេ? បើមិនសំរេចបានតាមការគិតទុកទេ ត្រូវមានវិធានការកែប្រែជាបន្ទាន់នៅក្នុងការអនុវត្តន៍ផែនការប្រាកដណាស់ដែលនឹងជួបនូវឧបសគ្គជាច្រើន តែអ្នកត្រូវចាំថាឧបសគ្គដែលធំបំផុតនោះ​​គឺ ភាពភ័យខ្លាច នៅក្នុងខ្លួនរបស់យើងម្នាក់ៗនេះឯង ដូច្នេះចូរយកឈ្នះលើសត្រូវក្នុងខ្លួនអ្នកអោយបាន ដូដែលព្រះបន្ទូលរបស់ព្រះបាទជ័យវរ្ម័នទីថា÷ ដើម្បីជោគជ័យក្នុងជីវិតបានត្រូវ យកឈ្នះខ្លួនឯង ឈ្នះសង្គម និ​​ឈ្នះធម្មជាតិ ដូច្នោះចូរព្យាយាមយកឈ្នះខ្លួនអ្នក យកឈ្នះលើភាពខ្ជិល ភាពពំនួតនិងភាពអាត្មានិយមស់​​អ្នក ដើម្បីរៀបចំខ្លួនទទួលយកជោគជ័យថ្មីៗសំរាប់ជីវិត

No comments:

Post a Comment