Friday, December 7, 2012

ជំហាន​ចាំបាច់​ ពេល​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច




ការផ្ដើមអាជីវកម្ម ខ្នាតតូចតម្រូវឲ្យមានការតាំងចិត្តខ្ពស់ ការលើកទឹកចិត្ត និងយល់ដឹងពីផ្លូវ (យុទ្ធសាស្ត្រ) ដែលត្រូវធ្វើដំណើរឆ្ពោះ​​​​រកភាពជោគជ័យ។ ខាងក្រោម​​នេះ ជាគន្លឹះខ្លីៗ​​ សម្រាប់ប្រិយមិត្ត មិត្តយុវវ័យ ដែលចង់​​បើកអាជីវកម្មដោយខ្លួនឯង
​​ ​​ដើម្បីជា​​​ទុនគំនិត​​​​ ស្វែងយល់​​​ ​​ពីអ្វីដែលត្រូវធ្វើដើម្បីជួយ​​ឲ្យអាជីវកម្មថ្មីនោះទទួលជោគជ័យ។
កំណត់ឱកាសមុខជំនួញរបស់អ្នក៖ការ ជ្រើសរើសប្រភេទមុខជំនួញ ដើម្បីចាប់ផ្ដើមជារឿងមួយដ៏លំបាក ព្រោះតោងឲ្យយើងសិក្សាស្វែងយល់ពីឱកាសនៃមុខជំនួញនោះ ​​ ​​ត្រូវដឹង​​ថា ​​តើអ្នកស្រឡាញ់ចូលចិត្តអ្វីជាងគេ។ក្រៅពីនេះ​​អ្នកក៏ត្រូវដឹងដែរថា អាជីវកម្ម ដែលអ្នកចង់ធ្វើជាអាជីវកម្ម ងាប់ (អាជីវកម្មដែលវិវត្តន៍តិចតួច មិនវិវត្តន៍ទាំងស្រុង) ជាអាជីវកម្មរស់ (អាជីវកម្មដែលអាចរីកលូតលាស់បានលឿន)

ធ្វើគម្រោងផែនការ៖ គ្រប់ការចាប់ផ្ដើម ទាំងអស់ ការធ្វើគម្រោងជួយឲ្យអ្នកយល់ដឹងកាន់តែជ្រៅពីរចនាសម្ព័ន្ធ​​អាជីវកម្ម ដៃគូប្រកួតប្រជែង និងដើមទុនដែលតម្រូវ។ បើក្រឡេកមើល ការសិក្សាមួយដែលបានលើកឡើងក្នុងសៀវភៅ “Business Plans For Dummies” ដោយលោក Paul Tiffany ក៏បាននិយាយដែរ ក្រុមហ៊ុនទាំងឡាយណាដែល​​​មានគម្រោងផែនការច្បាស់លាស់ នោះនឹងមានឱកាសទទួលបានចំណូល ៥០% ច្រើនជាងក្រុមហ៊ុនដែលមិនមាន។

ស្វែងរកថវិកា៖ ជារឿង​​ដែលមិនអាច​​ខ្វះបាន ការស្វែងរកថវិកា ជាផ្នែកមួយ​​ចាំបាច់ជាងគេ ហើយវិធីសាស្ត្រនេះខុសប្លែកពីម្នាក់ទៅម្នាក់។តើប្រភពថវិកាប្រភេទណាដែលសមនឹងមុខជំនួញ របស់អ្នក ? ប្រភពទាំងនោះអាចជា របស់ម្ចាស់អាជីវកម្មផ្ទាល់ ពី​​មិត្តភ័ក្ដិ និងសមាជិកក្នុង​​ក្រុមគ្រួសារ ​​ពីដៃគូវិនិយោគ កម្ចីហិរញ្ញប្បទាន កម្មវិធីឧបត្ថម្ភ​​ជាដើម។

ដាក់ឈ្មោះអាជីវកម្ម៖ ការជ្រើសឈ្មោះអាជីវកម្មដ៏ត្រឹមត្រូវ អាចទាញចំណាប់អារម្មណ៍អតិថិជនឲ្យចាប់អារម្មណ៍មកលើសេវាកម្ម ផលិតផលរបស់អ្នក។ ជាទូទៅតាមប្រភពមួយចំនួនលើកឡើងថា ឈ្មោះអាជីវកម្ម​​​គួរតែ​​​ខ្លី ងាយស្រួលចាំ ខុសប្លែកពីអ្នកដទៃ ​​និង​​​ទាក់ទាញ។

សុំ​​អាជ្ញាប័ណ្ណ៖ ត្រូវចុះឈ្មោះអាជីវកម្មជាមួយអាជ្ញាធរ​​ពាក់ព័ន្ធ។

កំណត់ទីតាំងអាជីវកម្ម៖ការជ្រើសរើសទីតាំង​​ដ៏ត្រឹមត្រូវ នឹងអាចជួយឲ្យអាជីវកម្ម​​ទទួលជោគជ័យបានរហ័ស។ ទីតាំងអាចនៅ​​ទីប្រជុំប្រជន ​​​ផ្លូវកែង ក្បែរផ្លូវប្រសព្វ​​ ជាដើម។ ​​ក្រៅពីការជ្រើស រើសទីតាំង ​​ត្រូវ​​ទិញសម្ភារៈចាំបាច់សម្រាប់ការិយាល័យ និងអាជីវកម្ម ការរចនាទីកន្លែងឲ្យមានភាពទាក់ទាញ ក៏​​ការចាំបាច់ដូចគ្នា។
       សង្ឃឹមថា ចំណុចដែលបានរៀបរាប់ខាងលើនឹងជួយផ្ដល់ជាគំនិតចំពោះអ្នកទាំងឡាយដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីមួយដល់ខ្លួនឯង៕


No comments:

Post a Comment