“កាន់តែរៀនកាន់តែមានអារម្មណ៍ថាខ្លួនល្ងង់ខ្លៅចាត់ទុកថាដើរមកត្រូវផ្លូវហើយកាន់តែរៀនកាន់តែសុភាពទន់ភ្លន់
ចាត់ទុកថាបានទទួលផលសម្រេច”។
ពិភពលោកយើងនេះមិនមែនជាផ្កាយនព្វគ្រោះដែលទំនេរទទេនោះទេ
តែប្រកបដោយមនុស្ស
ម្នានិងរឿងរ៉ាវជាច្រើន។
គិតចង់ទទួលជោគជ័យ ត្រូវចេះសាង
រឿងរ៉ាវត្រូវចេះចងសម្ព័ន្ធជាមួយ
មនុស្សម្នាបើប្រាសចាកការយល់បទដ្ឋានក្នុងការដំណើរជីវិតទោះបីមានចំណេះដឹងដើម្បីប្រកប
អាជីពច្រើនប៉ុណ្ណា ក៏មិនអាចប្រជួបផលសម្រេចអស់កាលជាអង្វែង មិនអាចស្វែងរកភាពស្ងប់
សុខខាងផ្លូវចិត្តបានឡើយ។
វិជ្ជាជីវៈនោះ កាន់តែរៀនជ្រៅចុះទៅកាន់តែចង្អៀតទៅគ្រប់ខណះ សិក្សាកាន់តែច្រើនឡើង
កាន់តែថយឆ្ងាយពីសភាពពិតរបស់ជីវិត
ត្រឡប់ក្លាយទៅជាការប្រកាន់ខ្ជាប់ក្នុងអត្តារបស់ខ្លួន
ក្លាយទៅជាការដាក់រនាំងឃាំងចិត្តគំនិតបស់ខ្លួនឲ្យនៅក្នុងទីដែលចង្អៀតចង្អល់។
ការចេះដឹង ការយល់ក្នុងរឿងជីវិតត្រឡប់ជាផ្ទុយគ្នា រឹតសិក្សារុករករឹតធ្វើឲ្យយើងឃើញថា
ពិភពលោកនេះល្វឹងល្វើយធំធេងណាស់
ខ្លួនយើងគ្រាន់តែជាសភាវៈមួយដែលទន់ទៀបតូច
ល្អិតប៉ុណ្ណោះ។ រឹតសិក្សារឹតធ្វើឲ្យយើងដាក់ខ្លួនប្រាណ ព្រមនាំខ្លួនទៅនៅជាមួយភាពធម្មតា
សាមញ្ញក្លាយជាមនុស្សសុភាពទន់ភ្លន់ដាក់ខ្លួន។
មាត្រាវាស់ភាពចម្រើនរុងរឿងឈានមុខតាមសតិបញ្ញារបស់លោកបស្ចិមក៏គឺ”ភាពទន់”។មនុស្ស
យើងកាលបើបានចម្រើនឈានមុខ
រមែងចេះបន្ទាបបន្ទន់កែប្រែខ្លួនតាមស្ថានការណ៍មិនប្រកាន់
ខ្ជាប់ច្បាប់ទម្លាប់រឹងស្តូក។
ភាពរឹងជារឹសគល់របស់ភាពទន់។ ភាពទន់គឺការអភិវឌ្ឍន៍របស់ភាពរឹង
រឹសឈើត្រូវតែរឹងមាំ
ទើបទប់ទល់ដើមឈើឲ្យឈរនឹងបានព្រោះរឹងមាំទើបត្រូវនៅទីទាប។
ចុងឈើត្រូវទន់ ទើបមិនត្រូវបំផ្លាញឲ្យបាក់បែកដោយខ្យល់ ព្រោះចេះបន្ទន់ទើបបាននៅទីខ្ពស់។
សភាវៈវត្ថុទាំងពួងក្នុងលោកនេះសុទ្ធតែមានសម្ព័ន្ធភាពប្រៀបធៀបគ្នាទៅវិញទៅមក។
របស់
ធ្ងន់តែងលិចចុះទៅកាន់ទីទាប។
របស់ស្រាលតែងអណ្តែតឡើងកាន់ទីខ្ពស់។ ភាពរឹងរូសតែង
ត្រូវគេឆ្កឹះឆ្កៀលកាច់បំផ្លាញ។
ភាពទន់ភ្លន់តែងអាចរក្សាខ្លួនឯងបាន។ ស្តេចភ្នំទោះបីខ្ពង់ខ្ពស់
ប៉ុណ្ណា ពពកនៅអាចហោះហើរកន្លងហួសទៅបាន។ មហិច្ឆតារឹងរូសតែងត្រូវស្ពាយភារះធ្ងន់
សុភាពទន់ភ្លន់តែងប្រទះផលសម្រេច។
No comments:
Post a Comment