Sunday, December 16, 2012

លោកទាំងមូលនិងក្លាយជារបស់យើង



លោកទាំងមូលនឹងគេចផ្លូវអោយនរណាក៏បាន ដែលដឹងទិសដៅថានឹងទៅខាងណាពិត
ប្រាកដ។តើអ្នកធ្លាប់មានខ្លះទេ ដែលយើងមានអារម្មណ៍ថា ជីវិតខ្វះរសជាតិ គ្មានជីវិតជីវ៉ា
ងប់ងល់តប់ប្រមល់នៅតែជាមួយនឹងភាពគួរអោយ ធុញទ្រាន់ ដោយសាតែខ្លួនឯងមិនដឹងថា
នឹងធ្វើអ្វីក្នុងមួយថ្ងៃៗ។
កាលបើមិនដឹងថានឹងធ្វើអ្វី មិនដឹងថាមានគោលដៅដូចម្តេចខ្លះ ទើប
ធ្វើអោយគ្មានអារម្មណ៍សប្បាយ។ពេលវេលាក្នុងមួយថ្ងៃៗទៀតសោត ក៏ហាក់ដូចជាយូរអើយ
សែនយូរ។

តែបើយើងសាកល្បងបែរទៅពិចារណាមើល ក្នុងថ្ងៃដែលយើងមានគោលដៅច្បាស់លាស់
ដើម្បីនឹងធ្វើអ្វីម្យ៉ាងឲ្យសម្រេច ឬធ្វើអ្វីម្យ៉ាងដើម្បីលោកឪពុកអ្នកម្តាយ មិត្តស្រីមិត្តប្រុស
សូម្បីតែមិត្តស្និទ្ធស្នាលឬនរណាក៏ដោយចុះ ដូចជាចង់គូររូបស្អាតៗ ឲ្យ ធ្វើរបស់ដែលជា
អំណោយឬកាដូពិសេសឲ្យ ចង់អានសៀវភៅយ៉ាងហោចមួយក្បាលឲ្យចប់ជាដើមយើង
ក៏នឹងមានអារម្មណ៍ថាពេលវេលាហាក់ ដូចជាគួរឲ្យភ្លើតភ្លើនសប្បាយហើយវាកន្លងហួស
ទៅយ៉ាងសែនឆាប់រហ័ស!

គោលដៅនៃការមានជីវិតរស់នៅក៏ដូចគ្នា បើកំណត់បានថាចង់ក្លាយជាអ្វីធ្វើរឿងអ្វីចង់ទទួល
ជោគជ័យក្នុងរឿងអ្វី ជីវិតទើបមានរសជាតិប្រសើរឡើង។ ព្រោះមនុស្សយើងបើមានតែក្តី
សុបិនមួយមុខប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវមានគោលដៅសម្រាប់ជីវិតទៀតផង
កាលបើមានគោលដៅជាខ្សែជ័យហើយក៏នឹងអាចធ្វើអ្វីគ្រប់យ៉ាងបានដូចចិត្តប្រាថ្នា ព្រោះថា
លោកទាំងមូលនឹងបើកផ្លូវឲ្យមនុស្សដែលដឹងថាខ្លួនឯងនឹងដើរទៅខាងណាប៉ុណ្ណោះ។

កាលបើដឹងថានឹងដើរទៅខាងផ្លូវណា រមែងដឹងថាត្រូវធ្វើអ្វី ទៅខាងឆ្វេងឬខាងស្តាំ ឡើងភ្នំ
ឬចុះជ្រោះជ្រលងទើបជួយឲ្យដល់គោលដៅបានឆាប់រហ័សឡើង ប្រៀបដូចការធ្វើដំណើរ
ពីកន្លែងមួយទៅកាន់កន្លែងមួយទៀតជាការធ្វើដំណើរដោយមានផែនទីធ្វើឲ្យមិនដើរខុស
ផ្លូវឬវង្វេងផ្លូវ។

យើងនឹងខូចពេលវេលាជាច្រើនបើដើរតាមផ្លូវដែលខុសឬវង្វេងផ្លូវ វិលទៅវង់មកនៅនឹង
កន្លែងដដែលៗខូចពេលទទេៗ បានពីការដែលយើងដើរត្រង់ផ្លូវ។ មានពាក្យស្លោកបារាំង
មួយពោលថាៈ-“សេចកី្តព្យាយាមក្នុងការប្រវាប្រតោងដើម្បីឲ្យខ្លួនឯងបន្លុះដល់ក្តីសម្រេច
ដោយប្រាសចាកគោលដៅនោះផលដែលយើងទទួលបានគឺបាតដៃទទេ

ដូច្នេះកាលបើត្រូវការទទួលជោគជ័យក្នុងជីវិតអ្នកត្រូវកំណត់ទិសដៅខ្លួនឯងឲ្យច្បាស់លាស់
ថាខ្លួនឯងត្រូវការទៅខាងណា មានតម្រូវការអ្វីខ្លះ ត្រូវការច្រើនឬតិចប៉ុណ្ណា។                                             កុំភ្លេចថាៈកាលបើដឹងថានឹងឈានទៅខាងណាលោកទាំងមូលនឹងក្លាយទៅជារបស់អ្នក

No comments:

Post a Comment