“ស្គាល់ពិភពលោកតែមិនស្គាល់ខ្លួនឯង
មានច្រើនក៏មិនប្រាកដថាមានសេចក្តីសុខ ។មិនសូវ
ស្គាល់ពិភពលោក តែស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ទោះបីមានតិចតួចតែចិត្តក៏ស្ងប់សុខបាន។ ”ការដែលយើងជាខ្លួនរបស់ខ្លួនឯង
មិនមែនមានន័យថា ធ្វើអ្វីតាមតែចិត្តខ្លួនឯងនោះទេ។
ការតាមតែចិត្តខ្ឡួនឯងនោះ
ចង្អុលឲ្យឃើញចិត្តគំនិតដែលទន់ខ្សោយ មិនអាចទប់ទល់កម្លាំងរបស់
កិលេសបាន។ ផ្ទុយទៅវិញ ការជាខ្លួនរបស់ខ្លួនឯងត្រឡប់បង្ហាញឲ្យឃើញដល់ចិត្តគំនិតដែល
រឹងមាំ ដែលមានឫសគល់មកពីការស្គាល់ខ្លួនឯងយ៉ាងច្បាស់លាស់ពិតប្រាកដ។
មនុស្សយើង
កាលបើស្គាល់ខ្លួនឯង
ព្រមទទួលខ្លួនឯងបាន ទើបនាំឲ្យកើតការគោរពរាប់អានខ្លួនឯង។
កាលបើអាចគោរពខ្លួនឯងបាន
រមែងបង្កើតភាពជាខ្លួនរបស់ខ្លួនឯង ព្រមជាមួយការយល់
ដល់ភាពជាខ្លួនរបស់អ្នកដទៃផងដែរ
ព្រមទទួលស្គាល់ភាពផ្សេងគ្នា និងយល់ដល់ភាពស្មើ
ភាគគ្នា។
តាមពិតទៅ ពិភពលោកយើងនេះគ្មានរណាខ្ពង់ខ្ពស់ជាងនរណានោះទេ
គ្រប់គ្នាគ្រាន់តែ
ជ្រើសរើសដើរក្នុងផ្លូវដែលខ្លួនឯងគិតថាសមគួរសម្រាប់ខ្លួនឯងប៉ុណ្ណោះ។
ការជាខ្លួនរបស់
ខ្លួនឯង ប្រៀបប្រដូចការដើរផ្លូវកណ្តាល មិនទន់ទោរតាមអ្នកដទៃ តែចេះជ្រើសរើសយកតែ
របស់ដែលល្អ។ មិនបង្គាប់បញ្ជាឫនៅពីក្រោយខ្នងនរណា តែឲ្យភាពគោរពរាប់អានស្មើនឹង
ខ្លួន។ ចេះដុះខាត់ហាត់ពត់លត់ដំខ្លួនឯង ចេះគ្រប់គ្រងទប់ស្កាត់ថ្លឹងថ្លែងចិត្ត មិនបណ្តែត
បណ្តោយខ្លួនតាមកិលេស។
មនុស្សដែលជាខ្លួនរបស់ខ្លួនឯង មិនមែនមនុស្សដែលប្រកាន់
ខ្ជាប់ខ្លួនអញរបស់អញ
ព្រោះមនុស្សដែលមានអត្តាខ្ពស់ពេករមែងមិនព្រមទទួលស្តាប់គំនិត
យល់ឃើញរបស់អ្នកដទៃទេ។
មនុស្សយើងរមែងមានចិត្តគំនិតផ្សេងៗគ្នា
ខ្លួនរបស់យើងអាចមិនជាទីពេញចិត្តរបស់អ្នកដទៃ
ជួនកាលភាពផ្សេងគ្នាអាចហួសកម្រឹតដែលគេអាចទទួលយកបាន
តែនេះមិនមែនចំនុចដែល
ធ្វើឲ្យយើងត្រូវផ្លាស់ប្តូរខ្លួនឯងនោះទេ។
ពិភពលោកនេះគ្មានទេមនុស្សដែលសម្បូរបែបល្អ
គ្រប់យ៉ាង នឹងរកមនុស្សដែលជាទីស្រឡាញ់ ជាទីនិយមពេញចិត្តរបស់មនុស្សគ្រប់គ្នាបាន
ពីណា? រឿងដែលគួរឲ្យភាពសំខាន់ គឺទង្វើ និង
ការប្រកាន់ខ្ជាប់ជំហខ្លួនរបស់យើងទៅវិញទេ។
No comments:
Post a Comment