Sunday, December 16, 2012

រៀនពីកំហុសខ្លួនឯង




មនុស្ស​​​គ្រប់​​រូប​​​អាច​​រៀន​​ពី​​​កំហុស​​ដែ​​ពួកគេ​​បាន​​ង្ក​​ឡើង​​ ក្រោយ​​ពេល​​​ដែល​​​គេ​​​បាន ​​ទទួល​​​​​​​​​​​​​​​​​​​ស្គាល់វា​​​​​កាលណា​​អ្នកកាន់​​តែ​​បន្ទោស​​​​អ្នកដទៃ​​​ពី​​អ្វី​​ដែល​​​បាន​​កើ​​មាន​​​ចំពោះ​​ខ្លួន​​ ​​អ្ន​​​ដោយសារ​​តែអំពើរ​​ខុសឆ្គ​​បស់គេមកលើអ្នក ជាកំហុស​​​ដែលអ្នក​​​បង្កើត​​​វាឡើង​​​ ដោយខ្លួន​​ឯង​​ អ្នកកាន់តែធ្វើឲ្យ
ខ្លួន​​ឯងឃ្លាតឆ្ងាយពីភាត្រឹមត្រូវ​​ និងស្គាល់អី្វ​​​ទៅដែ​​ជា​​​ មេរៀន​​និង បទពិសោន៍នៃជីវិតកាន់​​តែជ្រួសជ្រៅ។ ប៉ុន្តែប្រសិនជាអ្នក​​ក្លាហាន​​ក្រោក​​ ​​​ឡើង ហើយនិយា​​យដោយស្មោះត្រង់ថា​​នេះជាកំហុសរបស់ខ្ញុំ ហើយ​​ខ្ញុំនឹង​​ទទួល​​​​ខុសត្រូវលើបញ្ហានេះ នោះអ្នកនឹងចាប់ផ្តើមរៀនពីកំហុស​​អ្នក ចូរទទួល​​ស្គាល់កំហុស  ទោះបីជា​​មានតែខ្លួនអ្នក ដែលដឹ​​ងពីភាពខុសឆ្គនេះក៏ដោយក្តី  ចូចាប់ផ្តើម​​​កែប្រែ​​ខ្លួន​​​អ្ន​​ ដោយមិនត្រូវត្អូញត្អែរចំ​​ពោះកិច្ចការអី្វទាំងអស់ ប៉ុន្តែត្រូវព្យាយាម​​សិក្សាស្វែយល់​​ពី​​កិច្ចការ​​ទាំងនោះ  មនុស្សដែលឆ្លាតគឺទទួលស្គាល់កំហុសរបស់គេ​​ដោយងាយស្រួល បំផុត​​​ហើយគេតែងតែបន្តដំណើរទៅមុខជានិច្ចដោយមិនចុះ    ចាញ់​​​​

ដោយឡែកទ្រឹស្តីនេះហាក់មានលក្ខណៈប្រឆាំងទៅនឹងវប្បធម៌ដែលយើងផ្តល់និយមន័យ ឲ្យ កំហុសនិងភាពបរាជ័យ គឺជារឿងមួយដែលអាម៉ាសបំផុត  មិនថានៅឯសាលារៀន  ក្នុងគ្រួសា ឬកន្លែងធ្វើការទេយើងត្រូវបាន បណ្តុះនូវអារម្មណ៍ថាខុសឆ្គង​​នៅពេលដែល​​ យើងធ្វើអ្វីមួយបរាជ័យ  ហើយយើងតែងធ្វើអ្វីគ្រប់យ៉ាងដើម្បីជៀសពីកំហុស  អារម្មណ៍ ខ្មាសអៀនបែបនេះ ពិតជាពិបាកពន្យល់​​​និងរៀបរាប់​​​ណាស់ហើយដែលជា​​ហេតុបង្ក​​ឲ្យ​​ ពួកគេមិនអាចប្រឈមមុខទៅនឹងបញ្ហាដែលនឹងអាចកើតមានបានឡើយ ដូច្នេះហើយ បាន​​ជាគេសង្កេតឃើញមានជនជាច្រើន​​ដែលបានបោះបង់ចោលនូវគោលដៅរបស់គេ គឺដោយសារតែ ពួកគេមិនបាន ត្រៀមខ្លួនរួចរាល់ជាមួយនឹងកំហុនិងភាពបរាជ័យ​​ដែល​​គេនឹងជួប​​ប្រទះនៅលើផ្លូវដែលពួកគេត្រូវដើរដើម្បីឈោងចាប់នូវអ្វីដែលគេប្រាថ្នាចង់ បាន។ ហើយអ្វីដែលជាភាពខ្វះចន្លោះនៅក្នុងការជឿជាក់អំពីភាពជោគជ័យគឺជា​​ការខ្វះ​​នូវភាពតស៊ូរ ប្រយុទ្ធប្រឹងប្រែងចំពោះគោលបំណង  នៅពេលបញ្ហាកាន់តែច្រើនពួកគេកាន់តែរាថយ។ ដូចនេះ កាលណាអ្នកមានមហិច្ឆិតាកាន់តែធំ អ្នកកាន់តែត្រូវពឹងផ្អែកទៅ លើសមត្ថភាពរបស់អ្នកកាន់តែខ្លាំងដើម្បីឈ្នះ​​និងរៀនពីកំហុសរបស់អ្នក។ ចូរកុំថយក្រោយ​​ឲ្យសោះ កុំចុះចាញ់ឲ្យសោះ!!!

No comments:

Post a Comment