Sunday, December 16, 2012

ចំណីជីវិត




ជីវិតគឺខ្យល់ដង្ហើម ហើយការធ្វើឲ្យជីវិតល្អប្រសើរបាន ក៏លុះត្រាតែមិនដកដង្ហើមចោលទៅទទេៗ ទើបគួរសាងបញ្ញាឲ្យចេះគិត ហើយនឹងមានចិត្តឧត្តង្គឧត្តមខ្ពង់ខ្ពស់។

មនុស្សយើងនឹងមានតម្លៃដោយការងារដែលមានប្រយោជន៍ដល់ខ្លួនឯងនិងសង្គម។ ចូរធ្វើការដោយចិត្តស្រលាញ់ ស្ទុះស្ទារ មុះមុតតាំងចិត្តពិត រចនាជីវិតឲ្យស្រស់ត្រកាល។


មនុស្សយើងមានពេលវេលាមិនច្រើនឡើយ បើសាងសេចក្តីល្អ ជីវិតនេះក៏នឹងមានន័យ។ ពេល វេលាដែលមាននៅក៏ដើម្បីសាងប្រយោជន៍ដល់ខ្លួនឯង កុំបណ្តោយឲ្យពេលវេលាកន្លងផុតទៅទទេក្នុងមួយថ្ងៃៗ។

ពេលវេលាក្នុងជីវិតយើងមានតិច តែការងាររបស់យើងវាមានច្រើន។ កាលនៅយុវវ័យយើងមិនសូវគិតពីរឿងពេលវេលាទេ លុះដល់បច្ឆឹមវ័យ មានរឿងទទួលខុសត្រូវច្រើន តែពេលវេលាក៏កន្លង​​ផុត​​ទៅលឿនដូចក្តីសុបិន ពេលវេលាមិនល្មមនឹងធ្វើការងារ។

បើប្រាសចាកការងារ គ្រប់ជីវិតក៏រលត់រលាយទៅ។ កាលបើការងារ នោះប្រាសចាកវិញ្ញាណ ជីវិតក៏ត្រូវបានកំណត់ ហើយរមែងដល់នូវអសាន​​ក្នុងទីបញ្ចប់។  អាល់ប៊ើរ៍ត ខាមុស

ដូច្នេះការមានជីវិតរស់នៅ ទើបគួរសិក្សានិងអភិវឌ្ឍន៍ឲ្យបានទាំងបរិមាណនិងគុណភាពនៃការងារ។

មនុស្សឆ្លាតរមែងសាងឳកាសជាជាងអង្គុយរងចាំឳកាសឲ្យមកដល់ខ្លួនឯង គិតសាងឳកាសដើម្បីធ្វើការឲ្យល្អ។ ការរងចាំរមែងខូចប្រយោជន៍ជាច្រើន ដូចជារងចាំជោគជតា វាសនាជាដើម រវល់តែទន្ទឹងរងចាំដូច្នេះជីវិតនឹងឈានមុខដូចម្តេចបាន។

មនុស្សដែលប្រាថ្នាឈានមុខរមែងគិតពុះពារ ធ្វើការងារដោយចិត្តស្ងប់ ពេលនឿយហត់ខ្លាំង ចេះ សម្រាកកាយា មិនមែនឈ្ងោកមុខធ្វើតែការងាររហូតខូចសុខភាពនោះទេ។

មនុស្សដែលមានជីវិតជីវ៉ា ទឹកមុខស្រស់ថ្លា ព្រោះរស់នៅយ៉ាងមានក្តីសង្ឃឹម ភាពស្រស់ស្អាតនៃជីវិតរមែងកើនច្រើនឡើងព្រោះមានមិត្តល្អ។ ពេលអផ្សុកមិត្តជួយប្រលែង ពេលកើតទុក្ខចំបែងមិត្តក៏ជួយលួងលោម ចូរនៅជាមួយមិត្ត ធ្វើការងារជាមួយគ្នាដោយក្តីស្រលាញ់និងព្រួយបារម្ភចំ ពោះគ្នាទៅវិញទៅមក។

បុប្ផាទម្រាំនឹងចេញផ្កា រីកស្គុះស្គាយ ស្រស់ឆើតឆាយ ឲ្យសេចក្តីសុខដល់មនុស្សបាន វាត្រូវប្រើ ពេលវេលា។ ជីវិតរបស់មនុស្សយើងនឹងស្រស់ស្អាត រីកចម្រើន មានកេរ្តិ៍ឈ្មោះបាន យើងត្រូវសាងវាចេញមក ដូចពាក្យរបស់ប្រាជ្ញចិនពោលថាជីវិតហើយនឹងកេរ្តិ៍ឈ្មោះនេះជាគូគ្នា ឈ្មោះ ហើយនឹងជីវិតរបស់យើងបានមកពីបុព្វបុរស តែសេចក្តីល្អរឺកិត្តិយស យើងត្រូវសាងវាខ្លួនឯង

No comments:

Post a Comment