សន្សំសំចៃមានន័យថាការចាយវាយដោយរិះគិតមិនខ្ជះខ្ជាយ។ សន្សំសំចៃមិនសំដៅត្រឹមតែការចាយវាយប្រាក់តិចជាងមុនទេ តែក៏សំដៅលើការប្រើប្រាស់របស់ឲ្យអស់លទ្ធភាពឬមានប្រសិទ្ធភាព ខ្ពស់ដែរ។ វិធីសាស្ត្រមួយចំនួនខាងក្រោមអាចជួយឲ្យអ្នកសន្សំសំចៃរបស់ប្រើ ប្រាស់ដោយមិនឲ្យប៉ះពាល់ដល់ខ្ទង់ចំណាយប្រចាំថ្ងៃ៖
១. របស់មួយចំនួនយើងអាចប្រើតិចជាងមុនតែប្រសិទ្ធភាពនៅដដែល៖ ចូរប្រើសាប៊ូបោកខោអាវឲ្យតិចជាងមុនត្រឹមកម្រិតល្មមជៀសវាងខ្ជះ ខ្ជាយ ប្រើថ្នាំដុសធ្មេញ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ក្រដាសជូតមាត់ ។ល។ តិចជាងមុន។
២. បិទភ្លើង ឬសម្ភារៈអេឡិចត្រូនិច ប្រសិនបើមិនប្រើប្រាស់។
៣. ងូតទឹកឲ្យលឿនជាងមុនដើម្បីសន្សំទឹក និងបិទទឹកប្រសិនបើមិនត្រូវការប្រើ។
៤. ចាក់ទឺកចូលក្នុងដបសាប៊ូកក់សក់ដែលជិតអស់ ដើម្បីក្រឡុកប្រើឲ្យអស់សាប៊ូ។
៥. កាត់សំបកថ្នាំដុសធ្មេញដែលជិតអស់ និងកៀ យកថ្នាំដុសធ្មេញដែលនៅសល់មកប្រើឲ្យអស់។
៦. សន្សំបន្លែដែលនៅសល់ដាក់ក្នុងថង់មួយទុកក្នុងទូរទឹកកក។ កុំបោះបន្លែចោល។
នៅពេលណាដែលថង់នេះពេញដោយបន្លែ
ចូរធ្វើស៊ុបបន្លែបរិភោគ។
៧. រាល់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន ដូចជាដប ថង់ កំប៉ុង ជាដើម ចូរកុំបោះចោល ចូរទុកប្រើប្រាស់ឡើងវិញ។
No comments:
Post a Comment