“មិនឈ្លក់វង្វេងនឹងវត្ថុបំភាន់ភ្នែកមើលឲ្យទូលាយដើម្បីអភិវឌ្ឍខ្លួនឯង”
“រឿងរ៉ាវមានហេតុផល មានកន្លែងទៅមកមើលឲ្យទូលាយមិនមើលរំលងការពិត”។
យើងច្រើនធ្លាក់ជាទាសករនៃស្ថានការណ៍ក្រោមភាវៈកៀបសង្កត់
កម្រនឹងមាននរណាមិនលង់ ឈ្លក់ក្នុងអន្លង់គឺអារម្មណ៍នៃសេចក្តីលោភ
ក្រោធ វង្វេង
ហើយបិទបាំងខ្លួនពីសភាពពិតជានិច្ច កាល
រឹតប្រឹងរើបម្រាស់ដើម្បីខ្លួនឯងច្រើនប៉ុណ្ណា
រឹតមានឳកាសខុសឆ្គងច្រើនប៉ុណ្ណោះ។
មនុស្សយើងច្រើនតែប្រកាន់ខ្ជាប់នឹងផលប្រយោជន៍ចំពោះមុខ
រហូតមើលមិនឃើញភ័យ អន្តរាយដែលតាមមកបើមិនប្រើសតិបញ្ញាក្នុងការធ្វើការងារហើយនឹងការដំណើរជីវិត
ការខុស ឆ្គងដួលរលំអាចកើតឡើងបានជានិច្ច។
សេចក្តីឆ្លៀវឆ្លាតបំផុតនោះគឺការចេះ
“រំងាប់ចិត្ត” ពីការប្រកាន់ខ្ជាប់តែពីខ្លួនឯង អាចគ្រប់គ្រង អារម្មណ៍ក្នុងការប្រើគំនិតយ៉ាងឥស្សរៈ។
បាញ់ក្រសែភ្នែកឲ្យឆ្ងាយដើម្បីអភិវ័ឌ្ឍខ្លួនឯង
ហើយ
នឹងដោះស្រាយបញ្ហាផ្សេងៗ។
បុគ្គលដែលពោរពេញដោយបញ្ញាសមត្ថភាពពិតប្រាកដ
អាចមើលឃើញឫសគល់នៃរឿងរ៉ាវ ទាំងឡាយទាំងពួង។អ្នកដែលមានចិត្តឥស្សរៈបើកទូលាយ
មិនជាប់ជំពាក់នៅក្នុងក្របកំណត់ របស់ខ្លួនឯងនិងកាលវេលា
រមែងអាចកាត់ស្មានស្ថានការណ៍ ហើយនឹងអាចបូកសរុបលទ្ធផល ក្នុងអានាគតបានយ៉ាងជ្រាលជ្រៅជាងអ្នកឯទៀត។
ការមើលស្ថានការណ៍ឆ្ងាយ
ធ្វើឲ្យយើងអាចឃើញចង្វាក់ឳកាស ដឹងដល់ហេតុអាក្រក់អន្តរាយ។ តែបើដឹងដូច្នេះហើយ
នៅតែមិនព្រមត្រៀមខ្លួនដើម្បីប្រឈមមុខ ឬកំចាត់ចោលនៅដើមហេតុ នៃបញ្ហាទេនោះ
ការមើលឃើញឆ្ងាយនឹងមានគុណតម្លៃអ្វីទៅ?
No comments:
Post a Comment